CARE. PERFORMANCE. EVERYDAY VITALITY.Talk to a pharmacist
GuidesHEALTH GUIDE

2017-07-08 · 3,746 views

កិច្ចសន្ទនាពាណិជ្ជកម្មប្រចាំខែកក្កដា ស្រាយចម្ងល់ពីភាពជោគជ័យពេលផ្តើមធ្វើអាជីវកម្ម

General information, not a diagnosis.

Full article available in Khmer; English translation has not been supplied.

1 / 3

កិច្ចសន្ទនាពាណិជ្ជកម្មដែលត្រូវបានសហការរៀបចំឡើងដោយ ផាកកាហ្វេ និង វិទ្យាស្ថានអភិវឌ្ឍន៍វិស័យអប់រំ ក៏ទើបតែត្រូវបានប្រារព្ធធ្វើឡើងនាថ្ងៃច័ន្ទ ទី៣ ខែកក្កដា កន្លងទៅថ្មីៗនេះនៅទីតាំងដដែល(ផាកកាហ្វេត្រសក់ផ្អែម) ដោយមានការអញ្ជើញចូលរួមពីសំណាក់បច្ចុប្បន្ន និងអនាគតសហគ្រិនជាច្រើនរូប។

គួរបញ្ជាក់ផងដែរថា សម្រាប់កិច្ចសន្ទនានៅក្នុងខែកក្កដាគឺផ្តោតទៅលើ «គន្លឹះជោគជ័យក្នុងការផ្តើមអាជីវកម្ម និងបញ្ហាប្រឈម» ដោយមានការអញ្ជើញចូលរួមជាវាគ្មិនកិត្តិយសពីសំណាក់លោក Samdy S.Lok អគ្គនាយកនៃ BNI Cambodia  និងជាថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រុមហ៊ុន Cam Freight Service  និងលោក Hong Leang Y អគ្គនាយកនៃក្រុមហ៊ុន Lotus Green Team ដោយមានការសម្របសម្រួលកម្មវិធីពីសំណាក់ លោក Bunroath Rith ប្រធានផ្នែកធនធានមនុស្សនៃក្រុមហ៊ុនផាកកាហ្វេ។

បញ្ហាប្រឈមចម្បងដែលជួបប្រទះញឹកញាប់ក្នុងពេលចាប់ផ្តើមអាជីវកម្ម និងដំណោះស្រាយក៏ត្រូវបានបកស្រាយ ក៏ដូចជាពិភាក្សារវាងវាគ្មិនកិត្តិយស ព្រមទាំងឆ្លើយតបទៅនឹងចម្ងល់នៃអ្នកចូលរួមស្តាប់គ្រប់រូប ដែលជាក់ស្តែងបង្ហាញឲ្យឃើញថា កម្មវិធីនេះជាផ្នែកមួយនៃការជួយទ្រទ្រង់ដល់ការចាប់ផ្តើមអាជីវកម្មនៅក្នុងប្រទេសកម្ពុជាយើង។

ជាថ្មីម្តងទៀត កម្មវិធីសន្ទនាក៏នឹងមានវត្តមានជាថ្មីម្តងទៀតជារៀងរាល់ខែ។ កុំភ្លេចតាមដានជាមួយគ្នា ថាតើសម្រាប់ខែបន្ទាប់នឹងផ្តោតទៅលើប្រធានបទអ្វី? មានវត្តមានវាគ្មិនកិត្តិយសពីខាងណាខ្លះ?