2017-07-10 · 4,064 views
ល្មមប្រុងប្រយ័ត្ន នៅពេលដាក់ទូរស័ព្ទក្នុងហោប៉ៅខោហើយ!
General information, not a diagnosis.
Full article available in Khmer; English translation has not been supplied.
មនុស្សយើងសព្វថ្ងៃនេះ គ្មាននរណាចេញទៅក្រៅផ្ទដោយមិនយកទូរស័ព្ទតាមខ្លួននោះទេ ហើយតើអ្នកស្រមៃទៅមើលថា បើគ្មានទូរស័ព្ទមួយថ្ងៃ តើអ្នកនឹងក្លាយ ទៅជាយ៉ាងណា? ប៉ុន្តែ តើអ្នកបានដឹងទេថា ទូរស័ព្ទមិនមានសុវត្ថិភាពចំពោះអ្នក ដូចដែលអ្នកគិតនោះទេ ជាពិសេស ចំពោះបុរសភេទតែម្តង។ ការសិក្សាថ្មីមួយផ្សេងទៀតបានបញ្ជាក់ អ្នកមិនគួរដាក់ទូរស័ព្ទ នៅក្នុងហោប៉ៅខោ ឬហៅប៉ៅអាវយូរពេកនោះទេ ពីព្រោះ វាអាចបង្កជាផលវិបាកយ៉ាងច្រើន ចំពោះសុខភាពទូទៅរបស់អ្នករួមមាន៖ ១- ការដាក់ទូរស័ព្ទក្នុងហោប៉ៅខោ អាចធ្វើបុរសពិបាកក្នុងការមានកូន ២-ជាតិវិទ្យុសកម្មរបស់ទូរស័ព្ទ អាចកាត់បន្ថយបរិមាណ គុណភាព និងចលនារបស់មេជីវិតឈ្មោល ៣-វាក៏អាចធ្វើឲ្យបុរសប្រឈមទៅនឹងបញ្ហាផ្លូវភេទនានា ជាពិសេស ការងាប់លិង្គជាដើម ៤- វាក៏អាចធ្វើឲ្យអ្នកប្រឈមទៅនឹងជំងឺមហារីកផងដែរ ៥- ចំណុចមួយទៀត គឺទាក់ទងទៅនឹងសញ្ញាធម្មជាតិ ដែលមានន័យថា ពេលអ្នកកាន់ទូរស័ព្ទជាប់ខ្លួនរហូតបែបនេះ ទូរស័ព្ទនឹងបញ្ចេញជាតិវិទ្យុសកម្ម ហើយអាចស្រូបយកថាមពលរាងកាយរបស់អ្នក ហើយធ្វើឲ្យអ្នកឈឺដោយមិនដឹងមូលហេតុ។ ៦- ជាតិវិទ្យុសកម្ម និងរលកសញ្ញារបស់ទូរស័ព្ទ អាចសម្លាប់កោសិកាក្នុងរាងកាយរបស់អ្នកបាន។ ដូច្នេះ ចាប់ពីពេលនេះទៅ អ្នកគួរតែមានការប្រុងប្រយ័ត្ន ក្នុងការទុកដាក់ទូរស័ព្ទរបស់អ្នក ហើយកុំទុក ឬប្រើប្រាស់វាច្រើនពេក ប្រសិនបើមិនចាំបាច់.....