2017-07-12 · 15,245 ដងមើល
អត្ថប្រយោជន៍ផ្លែទៀបដែលអ្នកគួរដឹង
ព័ត៌មានទូទៅ មិនមែនជាការធ្វើរោគវិនិច្ឆ័យទេ។
ក្នុងអត្ថបទនេះ
ផ្លែទៀបមិនមែនជាប្រភេទផ្លែឈើដែលពិបាកស្វែងរកនោះទេ ដែលអ្នកអាចរកទិញបាននៅតាមទីផ្សារ ឬផ្សារទំនើបជាដើម។ មិនត្រឹមតែមានរសជាតិឆ្ងាញ់តែប៉ុណ្ណោះទេ តែថែមទាំងផ្តល់គុណប្រយោជន៍ច្រើនទៀតផង ដូច្នេះលោកអ្នកគួរតែងាកមកបរិភោគផ្លែឈើដែលអាចថែរក្សាសុខភាពរបស់លោកអ្នកបាន។©2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។ផ្លែឈើម្យ៉ាងដែលត្រូវបានគេស្គាល់ថាមានរសជាតិជូរតិចៗ តែផ្អែមជាប់មាត់ពេលអ្នកបរិភោគរួច ហើយមានសាច់ខាងក្នុងពណ៌ស ខាប់អន្ធិលនោះគឺ ផ្លែទៀប។ ផ្លែទៀបនេះទទួលបានការពេញចិត្តនៅប្រទេសហ្វីលីពីនក្នុង ការកម្ចាត់ពពួកប៉ារ៉ាស៊ីត។ ក្រៅពីមានរសជាតិផ្អែមឆ្ងាញ់ វាក៏ផ្តល់អត្ថប្រយោជន៍ច្រើនដល់សុខភាពលោកអ្នកដែរ ព្រោះវាសម្បូរនូវវីតាមីន សារធាតុរ៉ែជាដើម។ ដើម្បីជ្រាបឲ្យកាន់តែច្បាស់ពីសារសំខាន់ដែលនឹកស្មានមិនដល់ មានដូចខាងក្រោម៖
ការពារជើងរមួល៖ លោកអ្នកដែលខ្វះប៉ូតាស្យូមតែងតែជួបអាការៈរមួលក្រពើ ដូច្នេះផ្លែទៀបគឺជាជម្រើសល្អបំផុតព្រោះវាសម្បូរប៉ូតាស្យូមច្រើន។
ធ្វើឲ្យឆ្អឹងមានសុខភាពល្អ៖ ដោយសារផ្លែទៀបមានផ្ទុកនូវកាល់ស្យូម ទង់ដែង ស័ង្កសី វីតាមីនដេ ម៉ាញេស្យូម និងម៉ង់កាណែស។
ការពារការទល់លាមក៖ ផ្លែទៀបសម្បូរជាតិ fiber ដែលវាអាចសម្រួលដល់ចលនារបស់ពោះវៀនធំ និងអាចការពារជំងឺមហារីកពោះវៀនទៀតផង។
ការពារជំងឺប្រកាំង៖ សារធាតុរីបូហ្រ្វាវីន (Riboflavin) ដែលមាននៅក្នុងផ្លែទៀបត្រូវបានគេរកឃើញថាអាចការពាររោគប្រកាំងបាន។
ការពារភាពតានតឹងសម្រាប់ស្រ្តីមានផ្ទៃពោះ៖ ផ្លៃទៀបសម្បូរសារធាតុ folate ដែលជាសារធាតុចាំបាច់ ខ្លាំងសម្រាប់ស្ត្រីមានគភ៌។ ប្រសិនបើស្រ្តី មិនទទួលទាន folate ឲ្យបានគ្រប់គ្រាន់ទេនោះងាយនឹងបង្ក បញ្ហាដល់ទារកក្នុងផ្ទៃដែលអាច ឈានដល់រំលូតកូន។
ការពារការហើមពោះ៖ ស្រ្តីមួយចំនួនតែងតែជួបអាការៈហើមពោះ ដូច្នេះផ្លែទៀបជាជម្រើសដ៏ល្អបំផុត ដូចបានរៀបរាប់ខាងលើវាមានផ្ទុកនូវម៉ាញេស្យូមដែលអាចបន្ថយអាការៈទាំងនេះបាន។
ការពារខ្វះគោលិកាឈាមក្រហម៖ លោកអ្នក ដែលខ្វះគោលិកាឈាមក្រហម តែងមានភាពស្លេកស្លាំង និងងាយឈឺ។ ដូចនេះជាតិដែក ដែលមានក្នុងផ្លែទៀបអាចជួយលោកអ្នកពីបញ្ហានេះបាន។
បង្កើនថាមពល៖ ប្រសិនបើលោកអ្នកចង់បង្កើនថាមពលរាងកាយ សារធាតុ Thiamin ត្រូវបានគេស្គាល់ថាជួយបង្កើតថាមពល ហើយវាសម្បូរនៅក្នុងផ្លែទៀប។