CARE. PERFORMANCE. EVERYDAY VITALITY.Talk to a pharmacist
GuidesHEALTH GUIDE

2017-07-12 · 8,048 views

Salbutamol ឱសថពង្រីកទងសួតដែលអ្នកគួរដឹង

General information, not a diagnosis.

Full article available in Khmer; English translation has not been supplied.

1 / 2
In this articleឱសថទាំងអស់សុទ្ធសឹងតែមានផលប៉ះពាល់ ដូច្នេះអ្នកត្រូវតែថ្លឹងថ្លែងមើលពីសារប្រយោជន៍និងផលប៉ះពាល់របស់វាឲ្យបានច្បាស់លាស់មុនពេលប្រើប្រាស់ទើបជាការល្អ៕©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

Salbutamol ឬAlbuterol (2-adrenergic receptor agonist) ជាឱសថដែលមានសកម្មភាពរយៈពេលខ្លី ដែលជួយសម្រួលប្រព័ន្ធដង្ហើមភ្លាមៗនៅពេលដែលទងសួតរួមតូចដូចជា ជំងឺហឺត (Asthma) ឬជំងឺសួតរ៉ាំរ៉ៃ (COPD)។ ឱសថ Salbutamol ក៏ជាឱសថដំបូងគេបំផុតដែលត្រូវបានរកឃើញនៅឆ្នាំ ១៩៨៦ ដែលដាក់ឲ្យប្រើប្រាស់ក្នុងការព្យាបាលជំងឺហឺតផងដែរ។

ឱសថប្រភេទនេះភាគច្រើនត្រូវបានគេប្រើប្រាស់ក្នុងរូបភាពជាថ្នាំស្រូបចូលតាមផ្លូវដង្ហើមដោយធ្វើការបាញ់បញ្ចូលដោយប្រើប្រាស់ឧបករណ៍ ហើយវាក៏ចូលទៅធ្វើសកម្មភាពផ្ទាល់លើសាច់ដុំរលីងរបស់ទងសួត។ ធ្វើតាមទម្រង់នេះថ្នាំនឹងមានប្រសិទ្ធភាពភ្លាមៗ ឬបន្ទាប់ពី ៥នាទី ទៅ២០នាទីក្រោយ។ ក្រៅពីនេះ Salbutamol ក៏អាចប្រើប្រាស់ក្នុងទម្រង់ជាថ្នាំគ្រាប់ ឬចាក់ផងដែរ។

សកម្មភាពសរីរាង្គទៅលើថ្នាំ (Pharmacokinetic) បន្ទាប់ពីស្រូបយកជាតិថ្នាំ ថ្នាំនឹងបញ្ចេញប្រសិទ្ធភាពក្នុងចន្លោះ៥ ទៅ១៥ នាទីក្រោយ ហើយវាអាចមាន ឥទ្ធិពលពី ៣ ទៅ៦ម៉ោងសម្រាប់ប្រភេទថ្នាំដែលស្រូបចូលតាមផ្លូវដង្ហើម និង ៨ម៉ោងសម្រាប់ប្រភេទលេបឬផឹក។ ថ្នាំនេះនឹងត្រូវបានសម្រូបទៅតាមប្រព័ន្ធរំលាយអាហារហើយធ្វើការបំលែងនៅក្នុងថ្លើម និងជញ្ជាំងពោះវៀនរួច បញ្ចេញចោលទៅតាមទឹកនោម និងលាមករយៈពេល ១២ម៉ោងក្រោយ។

ការប្រើប្រាស់(Dosage) • លេប (Oral)៖ មនុស្សពេញវ័យ ២ទៅ៤ មីលីក្រាម (៣ ទៅ៤ ដងក្នុងមួយថ្ងៃ) កុមារ ១០០មីក្រូក្រាម/គីឡូ (៣ ទៅ៤ដងក្នុងមួយថ្ងៃ) • ស្រូប (Inhalation)៖ ១០០ ទៅ២០០ មីក្រូក្រាម/ដង (៣ទៅ៤ដងក្នុងមួយថ្ងៃ)

ផលប៉ះពាល់ (Side effect) ការប្រើប្រាស់ ក៏អាចនាំឲ្យមានផលរំខានមួយចំនួនដូចជា៖ • ញ័រ ជាពិសេសនៅប្រអប់ដៃ • បេះដូងលោតញាប់ខុសចង្វាក់ • ឈឺសាច់ដុំ • ឈឺក្បាល • ហើមសសៃឈាម • អាល្លែកហ្ស៊ី • និងសម្ពាធឈាមថយចុះ។

ឱសថទាំងអស់សុទ្ធសឹងតែមានផលប៉ះពាល់ ដូច្នេះអ្នកត្រូវតែថ្លឹងថ្លែងមើលពីសារប្រយោជន៍និងផលប៉ះពាល់របស់វាឲ្យបានច្បាស់លាស់មុនពេលប្រើប្រាស់ទើបជាការល្អ៕

©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។