0%
2017-07-13 · 7,014 views
[ខ្លឹមៗ] ជំងឺតាអក អាចជាដោយខ្លួនឯងបាន?
General information, not a diagnosis.
Full article available in Khmer; English translation has not been supplied.
1 / 2
ជំងឺតាអក ជាការរលាកស្រទាប់ស្បែកមិនថាស្រទាប់ខាងលើ ឬស្រទាប់កណ្តាលឡើយ លុះត្រាតែមានការរលាករ៉ាំរ៉ៃខ្លាំងទើបមានការរលាកដល់ស្រទាប់ក្រោមស្បែក។ តាអកអាចកើតឡើងលើគ្រប់មនុស្សគ្រប់វ័យ ជាពិសេសកើតលើក្មេងប្រុសជាងក្មេងស្រី។ ជាទូទៅ ខ្មែរយើងនិយមហៅជម្ងឺនេះថា “ស្រែងទឹកដោះ” ហើយពួកគាត់ជឿថាជាសះស្បើយដោយការលាបទឹកដោះម្តាយត្រង់កន្លែងកើត តែតាមការពិត គឺវាជាដោយខ្លួនឯង90% ទៅហើយចំពោះក្មេងៗ។
លោកវេជ្ជបណ្ឌិត សារុន សេងហួរ ឯកទេសជំងឺសើស្បែក និងកាមរោគ នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានបន្តទៀតថា “យកល្អគួរទៅពិគ្រោះជាមួយអ្នកជំនាញ ដើម្បីប្រឹក្សាយោបល់ និងធ្វើការព្យាបាលឲ្យបានត្រឹមត្រូវ”៕
ស្វែងយល់បន្ថែម ជំងឺតាអក