2017-07-14 · 4,330 views
តើឱសថ NSAIDs អាចធ្វើឲ្យមានជំងឺគាំងបេះដូង?
General information, not a diagnosis.
Full article available in Khmer; English translation has not been supplied.
អត្ថបទមួយបានចុះផ្សាយនៅក្នុងការសិក្សាស្រាវជ្រាវ BMJ នាខែឧសភា ឆ្នាំ ២០១៧ បានបង្ហាញពី ឥទ្ធិពលនៃឱសថបំបាត់ការឈឺចាប់ NSAID ដែលធ្វើឲ្យអ្នកប្រើប្រាស់អាចមានការប្រឈមខ្ពស់ទៅនឹងជំងឺគាំងបេះដូងក្នុងអត្រាចន្លោះ ២៥% ទៅ ៦០% ក្នុងកម្រិតប្រើប្រាស់ធម្មតាចាប់ពី សប្តាហ៍ទី ១នៃការព្យាបាល។ ឱសថ NSAID ទាំងនោះរួមបញ្ចូលដូចជាពពួកCelecoxib Ibuprofen Diclofenac និង Naproxen ដែលឱសថ Celecoxib មានឥទ្ធិពលទាបជាងគេក្នុងការបណ្តាលឲ្យមានជំងឺគាំងបេះដូង ម៉្យាងទៀត ហានិភ័យនៃការបង្កជាជំងឺកាន់តែខ្ពស់ប្រសិនការប្រើប្រាស់ឱសថក្នុង កម្រិតកាន់តែច្រើន។ ដោយសារមានការកើនឡើងនៃការប្រឈមទៅនឹងជំងឺគាំងបេះដូង ដូចនេះ គួរមានការពិចារណាឡើងវិញ ក្នុងការសម្រេចចិត្ត ប្រើប្រាស់ ឬចៀសវាងប្រើប្រាស់តែម្តងប្រសិនជាអាចធ្វើទៅបាន។