2017-07-18 · 7,046 views
អាស៊ីតខ្លាញ់ក្នុងអាហារនាំហានិភ័យដល់សុខភាពកម្រិតណា?
General information, not a diagnosis.
Full article available in Khmer; English translation has not been supplied.
In this article
ជំងឺបេះដូង និងដាច់សរសៃឈាមខួរក្បាល (stroke) ដែលជាមូលហេតុនៃការស្លាប់ចម្បងមួយទូទាំងពិភពលោក ត្រូវបានរកឃើញថា អាចកាត់បន្ថយ តាមរយៈការបរិភោគអាហារគ្មានអាស៊ីតខ្លាញ់ trans ដែលមានក្នុងអាហារប្រចាំថ្ងៃជាច្រើនប្រភេទរបស់យើង។ស្របនឹងគម្រោងនេះ មានសំណួរមួយត្រូវបានចោទឡើងថា តើបណ្តារដ្ឋដទៃ ព្រមទាំងប្រទេសនានាគួរអនុវត្តច្បាប់ប្រឆាំងនឹងការប្រើប្រាស់អាស៊ីតខ្លាញ់ trans នៅក្នុងអាហារដែរឬទេ?©2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។ជំងឺបេះដូង និងដាច់សរសៃឈាមខួរក្បាល (stroke) ដែលជាមូលហេតុនៃការស្លាប់ចម្បងមួយទូទាំងពិភពលោក ត្រូវបានរកឃើញថា អាចកាត់បន្ថយ តាមរយៈការបរិភោគអាហារគ្មានអាស៊ីតខ្លាញ់ trans ដែលមានក្នុងអាហារប្រចាំថ្ងៃជាច្រើនប្រភេទរបស់យើង។
គេហទំព័រល្បីៗជាច្រើនដូចជា Pharmacorama , Yale , New York Times ព្រមទាំងគេហទំព័ររបស់សមាគមជំងឺបេះដូងរបស់អាមេរិក ជាដើម បានលើកឡើងអំពីការសិក្សាមួយទើបនឹងត្រូវបានចុះផ្សាយនៅថ្ងៃទី ១២ ខែមេសា ឆ្នាំ ២០១៧ ដោយ JAMA Cardiology អំពីការថយចុះ នៃការប្រឈមទៅនឹងជំងឺគាំងបេះដូង និងដាច់សរសៃឈាមខួរក្បាល យ៉ាងគួរឲ្យកត់សម្គាល់ (៦.២ %) ត្រឹមរយៈពេលប្រហែល ៣ឆ្នាំប៉ុណ្ណោះ ចំពោះប្រជាជន នៅក្នុងតំបន់ដែលត្រូវបានហាមឃាត់មិនឲ្យប្រើប្រាស់នូវអាស៊ីតខ្លាញ់ (Trans- fatty acid) នៅក្នុងអាហារ បើប្រៀបនឹងតំបន់មិនមាន ការហាមឃាត់។
រំលឹកឡើងវិញអំពីឥទ្ធិពលអាក្រក់របស់អាស៊ីតខ្លាញ់ស្រឡាយ trans អាស៊ីតខ្លាញ់ដែលស្ថិតក្នុងស្រឡាយ trans ត្រូវបានបង្ហាញជាយូរមកហើយថា មានឥទ្ធិពលអាក្រក់មកលើសុខភាព ដែលជាញឹកញាប់វាត្រូវបានអ្នកជំនាញផ្នែកសុខភាពណែនាំឲ្យមានការចៀសវាង ឬយ៉ាងហោចណាស់ កាត់បន្ថយ កម្រិតប្រើប្រាស់របស់វា។ លទ្ធផលនៃការសិក្សាបានស្តែងឲ្យឃើញពីទំនាក់ទំនងកាន់តែច្បាស់នៃការកើនឡើងនូវហានិភ័យនៃជំងឺសរសៃឈាមបេះដូង ជំងឺដាច់សរសៃឈាមខួរក្បាល និងជំងឺទឹកនោមផ្អែមប្រភេទ 2 ដោយការបរិភោគអាស៊ីតខ្លាញ់ trans ជាមួយនឹងការពន្យល់អំពីការបង្កឲ្យកើនឡើង នៃសារធាតុខ្លាញ់អាក្រក់ (LDL) និងថយចុះវិញនៃខ្លាញ់ល្អ (HDL) ។
ការជួបយ៉ាងញឹកញាប់នៃវត្តមានអាស៊ីតខ្លាញ់ស្រឡាយ trans ក្នុងអាហារចំពោះប្រភពពីធម្មជាតិរបស់វា ជាទូទៅឃើញមាននៅក្នុងសាច់គោ ទឹកដោះគោ និងផលិតផលពីទឹកដោះគោ ព្រមទាំងគ្រាប់រុក្ខជាតិមួយចំនួន (ផ្កាឈូករ័ត្ន អូលីវជាដើម)។ ក្រៅពីនេះ សារធាតុអាស៊ីតខ្លាញ់នេះ ត្រូវបានសំយោគឡើង ផងដែរ ហើយច្រើនរកឃើញនៅក្នុង ភីហ្សា សូកូឡា មុខម្ហូបចៀន បំពង ដុត អាហារដែលបានរៀបចំហើយស្រេច ព្រមទាំងប្រេងបន្លែ ដែលឆ្លងកាត់ការកែច្នៃ និងប័រ (ចម្រាញ់ពីខ្លាញ់សត្វ) ជាដើម។ ដោយឡែក ភាពពេញនិយមក្នុងប្រើប្រាស់របស់វានៅក្នុងឧស្សាហកម្មអាហារ គឺទាក់ទងនឹងសមត្ថភាពជួយបង្កើនរសជាតិ ការប្រើប្រាស់បានច្រើនដង តម្លៃថោក ងាយស្រួលប្រើ ធន់នឹងសីតុណ្ហភាព និងមិនងាយខូច។
ការកាត់បន្ថយកត្តាហានិភ័យដោយសារអាស៊ីតខ្លាញ់ស្រឡាយ trans យោងតាមសមាគមបេះដូងអាមេរិក អាហារប្រចាំថ្ងៃរបស់អ្នកគួរតែមានអាស៊ីតខ្លាញ់ trans តិចជាង 1% ដែលទាមទារឲ្យអ្នកមានការប្រុងប្រយ័ត្នលើរបបអាហាររបស់អ្នកក្នុងរូបភាពមួយចំនួនដូចជា៖
• ពិនិត្យមើលស្លាកអាហារ និងចៀសវាងផលិតផលមានវត្តមានអាស៊ីតខ្លាញ់ trans ៖ នៅសហរដ្ឋអាមេរិក ផលិតផលដែលមានកម្រិតសារធាតុនេះ តិចជាង ០.៥ក្រាមនៃបរិមាណសម្រាប់ការបរិភោគម្តង នឹងត្រូវបានបង្ហាញជាតួលេខ ០ក្រាមនៅលើស្លាក។ ថ្វីត្បិតវាមានបរិមាណតិច តែករណីអ្នកប្រើផលិតផល ច្រើនមុខ ដែលមានសារធាតុនេះ ក៏អាចឲ្យអ្នកងាយនឹងប្រឈមជាមួយ ផលប៉ះពាល់ផងដែរ។ ម្យ៉ាងទៀត ជំនួសឲ្យការប្រើឈ្មោះ Trans fatty acid នៅលើស្លាក អ្នកក៏នឹងជួបស្លាកដែលមានដាក់ “partially hydrogenated oils” ផងដែរ។ • ប្រើប្រេងរុក្ខជាតិធម្មជាតិដែលមិនបានចម្រាញ់ ៖ ទោះជាពុំទាន់មានការបញ្ជាក់ច្បាស់លាស់ថា អាស៊ីតខ្លាញ់ធម្មជាតិ មានឥទ្ធិពលអាក្រក់ដូចគ្នា នឹងអាស៊ីតខ្លាញ់ ដែលត្រូវបានសំយោគឡើង ក៏វាត្រូវបានណែនាំដោយអ្នកជំនាញសុខភាពជាច្រើន ជំនួសឲ្យប្រេងបន្លែ ដែលមានអាស៊ីតខ្លាញ់ ក្រោមទម្រង់ សំយោគដែរ។ • កាត់បន្ថយអាហារដែលអាចមានសារធាតុអាស៊ីតខ្លាញ់នេះ ៖ អាហារដែលបានរៀបចំហើយជាស្រេច (សូម្បីតែបន្លែ ផ្លែឈើ) នំដូណាត់ នំស្រួយ នំដុត នំខេក អាហារចៀន បំពងជាដើម។ • ការអនុវត្តបម្រាមក្នុងការប្រើប្រាស់អាស៊ីតខ្លាញ់ស្រឡាយ trans ៖ នៅសហរដ្ឋអាមេរិក រដ្ឋមួយចំនួនបានអនុវត្តបម្រាមក្នុងការប្រើប្រាស់សារធាតុនេះ រួចមកហើយ។ ការិយាល័យសុវត្ថិភាពចំណីអាហារ និងថ្នាំ (FDA) របស់អាមេរិក ក៏បានលើកឡើងអំពីគម្រោងក្នុងការហាមឃាត់ការប្រើប្រាស់សារធាតុនោះ ក្នុងអាហារនៅក្នុងឆ្នាំ 2018 ខាងមុខនេះផងដែរ។