2017-07-18 · 7,405 views
[ខ្លឹមៗ] ហេតុអ្វីភ្នែកឡើងបាយច្រើនកើតលើមនុស្សចាស់?
General information, not a diagnosis.
Full article available in Khmer; English translation has not been supplied.
ជំងឺបាយភ្នែក ជាការកើតមានការស្រអាប់របស់ភ្នែក។ ពេលកើតបាយភ្នែកសរសៃប្រសាទបាតភ្នែកទទួលពន្លឺមិនបានល្អ ធ្វើឲ្យភ្នែកស្រអាប់ ហើយការមើលឃើញ មានការថយចុះ។ បាយភ្នែកកើតឡើងបានលើមនុស្សគ្រប់វ័យ ប្រសិនបើគ្រាប់ភ្នែកទទួលអន្តរាយពីការប៉ះទង្គិចយ៉ាងធ្ងន់ធ្ងរដូចជា របស់មុត សារធាតុគីមី ឬពន្លឺកាំរស្មី។ ជំងឺបាយភ្នែកដែលបង្កឡើងដោយជំងឺទូទៅមួយចំនួន ដូចជា ការឆ្លងមេរោគ ជំងឺទឹកនោមផ្អែម ការទទួលទានថ្នាំប្រភេទខ្លះ និងជំងឺភ្នែកខ្លះ អាចជាមូលហេតុជំរុញឲ្យកែវភ្នែកស្រអាប់។ ប៉ុន្តែ បាយភ្នែកច្រើនកើតលើវ័យចាស់ដែលមានអាយុ៤០ឆ្នាំឡើងទៅ ដោយសារភាពជរាដែលធ្វើឲ្យកែវភ្នែកស្រអាប់ ហើយឡើងរឹង នេះបើយោងតាមការបកស្រាយពីលោកវេជ្ជបណ្ឌិត ងី ម៉េង ឯកទេសចក្ខុរោគ មកពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
ស្វែងយល់បន្ថែមពី ជំងឺបាយភ្នែក