2017-07-18 · 3,794 views
[ខ្លឹមៗ] អ្នកជំងឺរលាកស្រោមខួរក្បាលត្រូវបានព្យាបាលដោយថ្នាំផ្សះជាមុនសិន ព្រោះថា...
General information, not a diagnosis.
Full article available in Khmer; English translation has not been supplied.
ជំងឺរលាកស្រោមខួរក្បាល ជាការរលាកស្រទាប់ការពារជុំវិញខួរក្បាល និងខួរឆ្អឹងខ្នង ដែលវាបង្កឡើងដោយមេរោគខុសៗគ្នា ដូចជា ពពួកបាក់តេរី និងវីរុស។ ក្រៅពីនេះ ជំងឺរលាកស្រោមខួរក្បាល ក៏អាចបណ្តាលមកពីការចម្លងរោគពីសរីរាង្គផ្សេងទៀតនៃរាងកាយ ដោយមេរោគទាំងនោះ បានធ្វើដំណើរ តាមចរន្តឈាម ទៅកាន់ស្រទាប់ខួរក្បាល។ យ៉ាងណាមិញ ការបែងចែកនូវប្រភេទការបង្ករោគឲ្យកាន់តែច្បាស់ គឺត្រូវរង់ចាំនូវលទ្ធផលនៃការធ្វើរោគវិនិច្ឆ័យ ដែលត្រូវប្រើប្រាស់ រយៈពេលពី៤៨ ទៅ ៧២ ម៉ោង ដូច្នេះ អ្នកជំងឺត្រូវបានព្យាបាលដោយថ្នាំផ្សះជាមុន ទោះបីស្ថិតក្នុងអំឡុងពេលរង់ចាំក៏ដោយ ពីព្រោះ ភាពយឺតយ៉ាវក្នុងការព្យាបាល អាចបណ្តាលឲ្យមានគ្រោះថ្នាក់ដល់ជីវិត នេះបើយោងតាមការបកស្រាយរបស់ លោកវេជ្ជបណ្ឌិត វ៉ាន សុខជា ឯកទេសជំងឺកុមារ ផ្នែកសង្គ្រោះបន្ទាន់ នៃមន្ទីរពេទ្យកុមារជាតិ។
ស្វែងយល់បន្ថែមពី ជំងឺរលាកស្រោមខួរក្បាល