2017-07-19 · 8,620 ដងមើល
ចេញទឹកមាត់ ឡើងស្លេស្ម គេងមិនលក់ ហើយមានជាតិរំំអិលក្នុតមាត់ ហើយឆ្អល់ពោះ?
ព័ត៌មានទូទៅ មិនមែនជាការធ្វើរោគវិនិច្ឆ័យទេ។
សំណួរ ៖ ខ្ញុំបាទ មានអាយុ ២៨ឆ្នាំ ទម្ងន់ ៥០គីឡូក្រាម សព្វថ្ងៃ មានមុខរបរជានិស្សិត។ ខ្ញុំមានចម្ងល់ទាក់ទងនឹងសុខភាព ដោយសារខ្លួនខ្ញុំផ្ទាល់មានអាការៈ ចេញទឹកមាត់ ឡើងស្លេស្ម គេងមិនលក់ មានជាតិរំអិលក្នុងមាត់ និងឆ្អល់ពោះ ហើយរោគសញ្ញានេះមានរយៈពេល ៣ឆ្នាំមកហើយ។ ក្រៅពីអាការៈខាងលើ ខ្ញុំមានអារម្មណ៍ថប់ដង្ហើម និងគិតច្រើន។ តើខ្ញុំមានបញ្ហាអ្វី ហើយត្រូវព្យាបាលដោយរបៀបណា?
ចម្លើយ ៖ យោងតាមការរៀបរាប់របស់ប្អូនខាងលើនេះ បញ្ហារបស់ប្អូនអាចបណ្ដាលមកពីក្រពះ បញ្ហាថប់អារម្មណ៍ ឬ មកពីពពួកសត្វល្អិត(ព្រូន)។ ដូច្នេះ មុននឹងទទួលបានការព្យាបាលដ៏ត្រឹមត្រូវ និង មានប្រសិទ្ធភាព ប្អូនគប្បីទៅ ពិគ្រោះ និងទទួលការពិនិត្យពីគ្រូពេទ្យទូទៅ ឬ គ្រូពេទ្យឯកទេស ដើម្បីវាយតម្លៃក្នុងការធ្វើរោគវិនិច្ឆ័យ។
បកស្រាយដោយ វេជ្ជបណ្ឌិត សាន់ ចាន់ណា ឯកទេសជំងឺ ថ្លើម ក្រពះ ពោះវៀននៃមន្ទីរពេទ្យកាល់ម៉ែត