2017-07-20 · 5,439 ដងមើល
[ខ្លឹមៗ] បម្រុងប្រយ័ត្នចំពោះការដាក់ធ្មេញមុខ
ព័ត៌មានទូទៅ មិនមែនជាការធ្វើរោគវិនិច្ឆ័យទេ។
ធ្មេញមុខពិតជាសំខាន់ដោយសារវាផ្តល់ជាសោភ័ណភាពនៅលើផ្ទៃមុខនៅពេលញញឹម ហើយវាមានតួនាទីខាំផ្តាច់ចំណីអាហារឲ្យបានល្អមុនពេលទំពា និងផ្តល់នូវការបញ្ចេញសំឡេង ប្រសិនបើមិនមានធ្មេញមុខឬការដាក់ធ្មេញមុខមានសភាពវែងពេក ឬក៏ខ្លីពេកវាអាចនឹងធ្វើឲ្យអ្នកជំងឺបញ្ចេញសំឡេងមិនច្បាស់។ មូលហេតុដែលធ្វើឲ្យអញ្ចាញធ្មេញមុខឡើងខ្មៅមានដូចជា៖ ·ធ្មេញដែលមានការព្យាបាលរន្ធឫសរយៈពេលយូរឆ្នាំ ·មកពីបង្គោលលោហះ (post care) ដែលដាក់ចូលធ្មេញនឹងឆ្លុះពណ៍ខ្មៅចេញមកក្រៅ ·ការដាក់ធ្មេញប្រភេទសេរ៉ាមិច ដែលមានសារធាតុលោហះ (PFM) ធ្វើឲ្យឆ្លុះពណ៍លោហះតាមគល់មកលើអញ្ចាញ ·ការដាក់ធ្មេញមិនបានជិតល្អ ធ្វើឲ្យមានជ្រៀបទឹកជាប់កំណកំបោរផ្សេងៗក៏ជាមូលហេតុធ្វើឲ្យអញ្ចាញឡើងពណ៌ខ្មៅដូចគ្នា។
វាពិតជាមានសារៈសំខាន់ណាស់ចំពោះទន្តបណ្ឌិតគ្រប់រូប ព្រោះប្រសិនបើងាំធ្មេញខាងមុខរបស់អ្នកជំងឺមិនល្អដូចជាកល់ នោះនៅពេលដែលគាត់ប្រើប្រាស់វានឹងងាយបែកបាក់ និងពិបាកប្រើ។ រីឯចំពោះអ្នកជំងឺវិញ មិនមានអ្វីពិបាកនោះទេដោយសារបញ្ហារបស់គាត់នឹងត្រូវបានពិនិត្យ និងកែតម្រូវឡើងវិញដោយទន្តបណ្ឌិត។
ស្វែងយល់បន្ថែមអំពី ការដាក់ធ្មេញមុខ