2017-07-20 · 2,866 views
[ខ្លឹមៗ] បញ្ហាភ្នែកខុសកំំនុំ
General information, not a diagnosis.
Full article available in Khmer; English translation has not been supplied.
ករណីកំហុសកំនុំភ្នែកមិនអាចមើលឃើញរូបភាពឆ្ងាយ និងជិតបានទេ ដោយសារកំណុំរូបភាពមិនធ្លាក់លើសរសៃបាតភ្នែកទេ។ បញ្ហាកំនុំភ្នែកចែកចេញជាបីប្រភេទ ប៉ុន្តែការព្យាបាលពុំសូវមានភាពខុសគ្នាប៉ុន្មានទេ។ ·ភ្នែកម៉្ញូប: ការព្យាបាលដែលប្រសើរបំផុត គឺការពាក់វ៉ែនតាប្រភេទដក ឬការប្រើ Contactlenses។ ការព្យាបាលដោយកាំរស្មី (LASIK) និងការវះកាត់ត្រូវបានពិចារណាក្នុងករណីម៉្ញូបជ្រៅ។ ·ភ្នែកខ្លី: ត្រូវជ្រើសរើសការប្រើវ៉ែនតាប្រភេទបូក ឬអាចធ្វើ (LASIK) បានដូចភ្នែកម៉្ញូប។ ·ភ្នែកអាស្ទីម៉ាត: ភ្នែកប្រភេទនេះអាចពាក់វ៉ែនតាប្រភេទបូក ឬប្រភេទដកក៏បាន និងការព្យាបាលដោយការស្មីបានដូចគ្នា។
លោកវេជ្ជបណ្ឌិត គង់ ពិសិដ្ឋ ក៏សូមជម្រាបដល់អ្នកជំងឺដែលមានបញ្ហាភ្នែក គួរតែមកជួបជាមួយនឹងគ្រូពេទ្យភ្នែកជាពិសេសអ្នកដែលមានបញ្ហាភ្នែកខុសកំនុំ។ សព្វថ្ងៃ ការព្យាបាលបញ្ហាភ្នែកខុសកំនុំដោយកាំរស្មី មានធ្វើហើយនៅប្រទេសកម្ពុជាយើង។ ដូចនេះ លោកអ្នកអាចមកជួបពិភាក្សា និងធ្វើរោគវិនិច្ឆ័យឲ្យបានច្បាស់ ដើម្បីអាចធ្វើការព្យាបាលដោយបច្ចេកវិទ្យាទំនើប ដោយមិនចាំបាច់ពាក់វ៉ែនតា៕
ស្វែងយល់បន្ថែមពី បញ្ហាភ្នែកខុសកំនុំ