CARE. PERFORMANCE. EVERYDAY VITALITY.Talk to a pharmacist
GuidesHEALTH GUIDE

2017-07-21 · 6,811 views

ស្នេហា ជំងឺដែលអាចព្យាបាលបាន តែមិនអាចបង្ការនោះទេ

General information, not a diagnosis.

Full article available in Khmer; English translation has not been supplied.

1 / 2

ប្រភពនៃជំងឺ៖ មិនដឹង វ័យដែលកើតជំងឺនេះ៖ យុវវ័យ។ ការសិក្សាថ្មីៗនេះបានបង្ហាញថាជំងឺនេះអាចប៉ះពាល់មនុស្សដល់អាយុ២៥ឆ្នាំ។ កត្តាហានិភ័យ៖ អាយុគឺជា កត្តាហានិភ័យដ៏ចម្បងមួយ។ កត្តាផ្សេងៗទៀតមានដូចជា៖ ·  ការសិក្សាក្នុងថ្នាក់តែមួយដែលមានប្រុស និងស្រីរួមគ្នា ·  ទូរស័ព្ទដៃ ·  ភាពយន្ត ·  អ៊ីនធើណែត រោគសាស្ត្រ៖ ធ្វើឲ្យប្រព័ន្ធសរីរាង្គជាច្រើនមានបញ្ហា។ លក្ខណៈគ្លីនិក៖ រោគសញ្ញា 1. លក្ខណៈទូទៅដែលច្រើនកើតមានលើជំងឺនេះ គឺការឈឺចាប់នៅក្នុងបេះដូងដែលជារឿយៗត្រូវបានពណ៌នាដោយអ្នកជំងឺថាជាការឈឺចាប់តែ    ធ្វើឲ្យមានអារម្មណ៍ល្អ (Sweet Pain)។ 2. ការបាត់បង់ចំណង់អាហារ 3. ភាពមិនងងុយគេង 4. យល់សប្តិទាំងថ្ងៃ 5. បាត់បង់ចំណូលចិត្តក្នុងការងារ។ អ្នកជំងឺអាចមានគ្រោះថ្នាក់ក្នុងការវិវឌ្ឍទៅជាករីនិពន្ធ។ សញ្ញាដែលគ្រូពេទ្យរកឃើញ៖ 1. ប្រស្រីភ្នែករីកធំ (ពេលស្វែងរកអ្នកជាទីស្រឡាញ់របស់ពួកគេ) 2. ឡើងក្រហមនៅលើថ្ពាល់ទាំងសងខាង (ជាទូទៅ ច្រើនកើតមានចំពោះស្រ្តី) 3. ពេលស្ដាប់បេះដូង ៖ សម្លេងទីមួយនៃបេះដូងលឺ LOVE ជំនួសឲ្យការលឺ  LUB 4. ញញឹមដាក់ខ្លួនឯង/ញញឹមម្នាក់ឯង។ ការបង្កជំងឺ និងសញ្ញាគ្លីនិក៖ ជំងឺមានការប្រែប្រួលបន្តិចម្ដងៗក្នុងដំណាក់កាលចាប់ផ្តើមដំបូង។ អ្នកជំងឺមានរោគសញ្ញាមិនច្បាស់លាស់ដូចជាការបាត់បង់ចំណង់អាហារ លែងងងុយគេងជាដើម។ ក្រោយមកទៀត មានការវិវឌ្ឍជាបញ្ហាទៅលើប្រព័ន្ធសរីរាង្គជាច្រើនបានកើតឡើងជាមួយនឹងរោគសញ្ញាផ្សេងៗគ្នា។ រោគសញ្ញាមានសភាពកាន់តែអាក្រក់នៅពេលដែលអ្នកជំងឺបានឃើញអ្នកជាទីស្រឡាញ់របស់ពួកគេ។ ការមើលឃើញនៃសេចក្ដីស្រឡាញ់របស់អ្នកជំងឺធ្វើឲ្យមានការកន្ត្រាក់នៃ Radial fibers នៃសាច់ដុំ Iris ដែលនាំឲ្យមានការរីកនៃប្រស្រីភ្នែក។ ភ្នែករបស់អ្នកជំងឺបើកធំៗ ហើយមិនព្រិចភ្នែកទេ។ សាច់ដុំ Zygomaticus major កន្ត្រាក់ដោយស្វ័យប្រវត្តិធ្វើឲ្យអ្នកជំងឺញញឹមដោយមិនដឹងខ្លួន។ នៅពេលដែលអ្នកជំងឺចូលទៅជិតអ្នកជាទីស្រឡាញ់របស់ពួកគេ Action Potential ត្រូវបានបង្កើតឡើងក្នុងចង្វាក់មួយដែលមិនទៀងទាត់នៅក្នុង បេះដូង ហើយបាត់បង់ចង្វាក់បេះដូងធម្មតា។ ការពិនិត្យមើលតាមមីក្រូទស្សន៍ទៅលើសាច់ដុំបេះដូងបានបង្ហាញថាមានវត្តមាននៃជាលិកា Pacemaker មិនប្រក្រតីនៅកន្លែងមួយដែលគេហៅថា Romantic Spots ដែលវាទទួលខុសត្រូវចំពោះការបាត់បង់ចង្វាក់បេះដូង។ អ្នកជំងឺមានអារម្មណ៍តប់ប្រមល់ ហើយក្រោយមកមានការឈឺចាប់ក្នុងបេះដូង។ វាគឺជាលក្ខណៈនៃការឈឺចាប់មួយប្រភេទដែលអ្នកជំងឺចង់បាន កាន់តែច្រើនឡើងៗ។ នៅដំណាក់កាលធ្ងន់ធ្ងរ វាអាចប៉ះពាល់ដល់ខួរក្បាល។ ប្រសិនបើអ្នកមិនត្រូវបានព្យាបាលត្រឹមត្រូវនោះទេស្ថានភាពអាច នឹងកាន់តែអាក្រក់។ ការព្យាបាល៖ ការព្យាបាលដោយការរៀបអាពាហ៍ពិពាហ៍ (Marriage Therapy) គឺអាចមានប្រសិទ្ធភាពជាសះស្បើយរហូតដល់ ១០០%។ ជាទូទៅ វាមានប្រសិទ្ធភាពតែចំពោះអ្នកជំងឺដែលមានអាយុចាប់ពី២២ឆ្នាំឡើងទៅ។ ប្រសិនបើព្យាបាលមុនអាយុនេះ វាអាចមានផលប៉ះពាល់ជាច្រើន។ វិធានការក្នុងការបង្ការជំងឺ៖ ការខិតខំប្រឹងប្រែងជាច្រើនត្រូវបានធ្វើឡើង ដើម្បីទប់ស្កាត់ជំងឺនេះ។ អង្គការស្នេហាពិភពលោក (The World Love Organization ឬWLO) គណៈកម្មាធិការអ្នកជំនាញបានប្រកាសថាជំងឺនេះមិនអាចចៀសវាងបានទេក្នុងក្រុមអាយុដែលបានរៀបរាប់ខាងលើ ហើយការបង្ការ គឺមិនអាចធ្វើទៅរួចនោះទេ។ ការព្យាយាមរារាំងភាពធម្មតានៃជំងឺនេះអាចធ្វើឲ្យសភាពជំងឺកាន់តែធ្ងន់ធ្ងរឡើង។ ដូច្នេះវិធានការក្នុងការជួយអន្តរាគមន៍ក្នុងជំងឺនេះត្រូវបានហាមឃាត់យ៉ាងដាច់ខាត។

©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។