2017-07-21 · 4,107 views
[ខ្លឹមៗ] ការព្យាបាលភាពជ្រីវជ្រួញពីប្រធានគ្លីនិកស្បែកប៊ីស៊ី
General information, not a diagnosis.
Full article available in Khmer; English translation has not been supplied.
តាមរយៈប្រសាសន៍របស់ លោកវេជ្ជបណ្ឌិត យិន វុឌ្ឍី បានឲ្យដឹងថា«ស្នាមជ្រីវជ្រួញនៅលើផ្ទៃមុខច្រើនកើត ជាពិសេសចាប់ពីអាយុ30ឆ្នាំឡើងទៅហើយ ក៏អាចមានស្នាមជ្រួញខ្លះកើតចាប់ពីអាយុ25ឆ្នាំដែរ»។ វាអាចមានកត្តាចម្បងចំនួនពីរដែលបង្កឲ្យមានបញ្ហាជ្រីវជ្រួញគឺ កត្តាខាងក្នុង (តំណពូជ អាយុច្រើន) និង កត្តាខាងក្រៅ (កម្តៅថ្ងៃ គេងមិនគ្រប់គ្រាន់ ជក់បារី)។
ទាក់ទងនឹងការព្យាបាល បើគ្មានវេជ្ជបញ្ជាពីគ្រូពេទ្យជំនាញវានឹងអាចបង្កឲ្យមានបញ្ហាដល់ស្បែកធ្ងន់ធ្ងរ។ ក្រៅពីការប្រើប្រាស់ផលិតផលថែរក្សាសម្ផស្ស យើងមានវិធីផ្សេងៗជាច្រើនទៀតដូចជា៖ ការប្រើថ្នាំលាប ការប្រើថ្នាំចាក់ ការភៀលមុខ Face lifting with laser, Botox, Thread lift, ការប្រើម៉ាស៊ីនបន្តឹងស្បែកមុខ និង Surgery. នៅពេលលោកអ្នកទទួលការព្យាបាលរួច លោកអ្នកគួរមានវិធីការពារ ឬថែរក្សាផ្ទៃមុខដោយមាន ការការពារពីកម្តៅថ្ងៃឲ្យបានល្អ និងលាបឡេថែរក្សាស្បែកឲ្យបានជាប្រចាំទើបយើងទទួលផលរយៈពេលយូរ។ ស្វែងយល់បន្ថែម ការប្រឆាំងនឹងភាពជ្រីវជ្រួញ ពី លោកវេជ្ជបណ្ឌិត យិន វុឌ្ឍី