ការថែទាំ កម្លាំង និងសុខភាពប្រចាំថ្ងៃ។ពិគ្រោះជាមួយឱសថការី
គន្លឹះគន្លឹះសុខភាព

2017-01-31 · 5,642 ដងមើល

ស៊ូចាំយូរថ្ងៃខែ ឲ្យតែជួបស្នេហ៍ពិត

ព័ត៌មានទូទៅ មិនមែនជាការធ្វើរោគវិនិច្ឆ័យទេ។

1 / 3

ជូនចំពោះម្នាក់នោះ….

ថ្វីត្បិតថា ពេលនេះ នៅទីនេះ ម្នាក់នេះមិនដឹងថាអ្នកកំពុងនៅទីណា ប៉ុន្តែ ក៏បានដឹងហើយថា ខ្លួនឯងកំពុងតែនៅជ្រុងណាមួយនៃពិភពលោកនេះ

មិនប្រាកដថា ពេលណាយើងនឹងបានជួបគ្នាដោយនិស្ស័យ ឬចៃដន្យ ក៏មិនដឹងថា យើងនឹងត្រូវឆ្លងកាត់អ្វីខ្លះជាមួយគ្នា រឹតតែមិនច្បាស់ថា ខ្លួនឯងនឹងចូលមកក្នុងជីវិតម្នាក់នេះបានរយៈពេលយូរប៉ុណ្ណា

ប៉ុន្តែ…អ្វីដែលដឹងច្បាស់នោះ គឺថា… ម្នាក់នេះនឹងរង់ចាំ…រង់ចាំដល់ថ្ងៃមួយនោះ ថ្ងៃនៃភាគបញ្ចប់នៃរឿងភាគឯការបស់ម្នាក់នេះ ហើយក៏ជាថ្ងៃចាប់ផ្តើមទំព័រជីវិតគូរវាងម្នាក់នេះ និងម្នាក់នោះដែរ…

ទោះបីជាមិនទាន់បានជួបផ្ទាល់ តែវត្តមានរបស់អ្នកនៅក្នុងបេះដូង កំពុងរង់ចាំម្ចាស់វត្តមានបកប៉ះប៉ូវនូវអារម្មណ៍អវិជ្ជមានធ្លាប់មានកន្លងមក

ដូចដែលបានបញ្ជាក់ហើយអញ្ចឹង មិនបាច់ជួបលឿនពេកក៏បាន តែ៏សុំកុំឲ្យយូរពេកដែរ …

សង្ឃឹមថា ល្បែងបិទពួនរវាងម្ចាស់បេះដូងទាំងពីរនេះ នឹងមិនត្រូវបានលេងយូរទៀតទេណា៎!!