CARE. PERFORMANCE. EVERYDAY VITALITY.Talk to a pharmacist
GuidesHEALTH GUIDE

2017-07-22 · 5,498 views

[ខ្លឹមៗ] អ្នកជំងឺរលាកដៃស្បូនប្រឈមនឹងកូនក្រៅស្បូនដល់ទៅ១០ដង?

General information, not a diagnosis.

Full article available in Khmer; English translation has not been supplied.

1 / 2

សាស្រ្តាចារ្យវេជ្ជ. ឯក ម៉េងលី «ជំងឺរលាកដៃស្បូន ជាក្តីបារម្ភរបស់ស្រ្តី ហើយជំងឺនេះ គឺសំដៅលើការរលាកដៃស្បូនតែម្ខាង ឬ ទាំងសងខាង (លើប្រដាប់បន្តពូជរបស់ស្រ្តីផ្នែកខាងលើ)»។ មូលហេតុដែលបណ្តាលឲ្យមានជំងឺនេះគឺ ជាទូទៅអាស្រ័យនឹងរូបភាពនៃការចម្លងរោគ។ 85% បណ្តាលមកពីការឆ្លងតាមរយៈការរួមភេទ និង​ 15%​ មកពីឆ្លងពីមូលហេតុវេជ្ជសាស្រ្ត។ ក្នុងករណីដែលទទួលការព្យាបាលបានត្រឹមត្រូវ ៨០%នៃជំងឺមានការជាសះស្បើយល្អ ប៉ុន្តែ ២០% នឹងមានសំណល់នៃវិបត្តិក្រោយពេលព្យាបាល។ ផលវិបាកសំដៅដល់ឥទ្ធិពលមិនល្អដែលបន្សល់ពីជំងឺរលាកដៃស្បូន។ ក្នុងនោះត្រូវបានចែកចេញជាពីរ គឺផលវិបាករយៈពេលខ្លី និងរយៈពេលវែង។ •រយៈពេលខ្លី ៖  អាចមានជា ការរលាកស្រោមអាងត្រគាក ការកកើតខ្ទុះក្នុងដៃស្បូន និងមេរោគក្នុងឈាម ។ •រយៈពេលវែង ៖  មានទឹកដក់ក្នុងដៃស្បូន ការស្អិតក្នុងអាងត្រគាកដែលជាមូលហេតុបណ្តាលឲ្យឈឺអាងត្រគាករ៉ាំរ៉ៃ ២០% មានកូនក្រៅស្បូន (ប្រឈម ១០ ដង) ការខូចខាតក្រពេញដៃស្បូន វិបត្តិនៃការមិនមានកូន ៧០%ការកកើតឡើងវិញនៃជំងឺជាដើម៕

ស្វែងយល់បន្ថែមពី ការរលាកដៃស្បូន

©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។