Sponsored · Pregnacare
2017-07-25 · 5,112 views
ស្រ្តីមានផ្ទៃពោះអាចព្យាបាលបញ្ហារលាកត្រចៀកបែបណា?
General information, not a diagnosis.
Full article available in Khmer; English translation has not been supplied.


In this article
ការព្យាបាលត្រចៀកដែលរលាកសម្រាប់ស្ត្រីមានផ្ទៃពោះមិនមែនជាការពិបាកនោះទេ ក៏ប៉ុន្តែអ្នកត្រូវតែប្រុងប្រយ័ត្ន ព្រោះវាអាចនឹងបណ្តាលឲ្យប៉ះពាល់ ដល់ទារកក្នុងផ្ទៃ។©2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។ការព្យាបាលត្រចៀកដែលរលាកសម្រាប់ស្ត្រីមានផ្ទៃពោះមិនមែនជាការពិបាកនោះទេ ក៏ប៉ុន្តែអ្នកត្រូវតែប្រុងប្រយ័ត្ន ព្រោះវាអាចនឹងបណ្តាលឲ្យប៉ះពាល់ ដល់ទារកក្នុងផ្ទៃ។
១. ថ្នាំផ្សះ វេជ្ជបណ្ឌិតនឹងចេញវេជ្ជបញ្ជាថ្នាំផ្សះ ដើម្បីព្យាបាលការរលាកត្រចៀក នៅពេលលោកអ្នកមានផ្ទៃពោះ ប៉ុន្តែវាអាចនឹងមានផលប៉ះពាល់ ដែលអ្នកគួរតែ យកចិត្តទុកដាក់មុននឹងប្រើប្រាស់៖ • Food and Drug Administration ឬ FDA បានបញ្ជាក់អំពីប្រភេទថ្នាំដែលមានសុវតិ្ថភាពសម្រាប់អ្នកមានផ្ទៃពោះប្រើប្រាស់។ • Amoxicillin និងTylenol ត្រូវបានចាត់ចូលថ្នាំប្រភេទ B ដែលអាចប្រើប្រាស់ លើស្ត្រីមានផ្ទៃពោះ នៅពេលមានជំងឺរលាកត្រចៀក បានដោយសុវត្ថិភាព។ • ថ្នាំប្រភេទ B មានសុវត្ថិភាព និងថ្នាំប្រភេទ A មានសុវត្ថិភាពជាងគេ។
២.របៀបព្យាបាលនៅតាមផ្ទះ • ស្អំត្រចៀកដោយកំដៅតិចៗ ដោយប្រើកញ្ចប់អំបិលក្តៅ ឬដបទឹកក្តៅ ដែលរុំដោយក្រណាត់សើម។ • យកប្រេងខ្ទឹមស២-៣ដំណក់ដាក់ក្នុងត្រចៀក ដោយប្រើសំឡីត្បាលត្រចៀក។ • ដូចគ្នាដែរ ប្រេងអូលីវអាចជួយបន្ថយសម្ពាធក្រដាស់ត្រចៀកដែលស្អិតជាប់នឹងអាចម៍ត្រចៀក។ • ល្បាយទឹកខ្មេះ និងទឹកធម្មតាជួយសម្អាតរន្ធត្រចៀក និងការពារការរលាកបាន។
©2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។
