2017-07-27 · 4,619 views
ស្វែងយល់ ជំងឺថប់បារម្ភ
General information, not a diagnosis.
Full article available in Khmer; English translation has not been supplied.
In this article
អ្វីទៅជាជំងឺថប់បារម្ភ?អ្វីខ្លះជារោគសញ្ញានៃជំងឺថប់បារម្ភ?រោគសញ្ញាស្តែងមាននៅលើរាងកាយរោគសញ្ញាស្តែងមានលើផ្លូវចិត្តជំងឺថប់បារម្ភឃើញមានច្រើនដែរឬទេ?មូលហេតុអ្វីខ្លះដែលនាំឲ្យមានជំងឺថប់បារម្ភ?ការព្យាបាលការការពារអ្វីទៅជាជំងឺថប់បារម្ភ?
អ្នកតែងតែមានការថប់បារម្ភជាញយដង ក្នុងពេលវេលាណាមួយនៃជីវិតរស់នៅរបស់អ្នក ដូចជាសមាជិកណាម្នាក់ក្នុងគ្រួសារមានជំងឺដង្កាត់ ឬក៏អ្នកត្រៀមខ្លួនបង្កើតមុខជំនួញអ្វីមួយ ប៉ុន្តែទាំងនេះ គ្រាន់តែជាលក្ខណ:ធម្មតា ប៉ុណ្ណោះ។
ជំងឺថប់បារម្ភមានសភាពខ្លាំងក្លាជាងនេះទៅទៀត មានរយ:ពេលយូរ និងប៉ះពាល់ដល់តួនាទី មុខងារ និងជីវិតប្រចាំថ្ងៃរបស់អ្នក។
អ្វីខ្លះជារោគសញ្ញានៃជំងឺថប់បារម្ភ?
រោគសញ្ញាស្តែងមាននៅលើរាងកាយ
-បេះដូងដើរញាប់ ចង្វាក់ដង្ហើមខ្លីៗ -វិលមុខ ស្រវាំងភ្នែក រោយកញ្ចឹងក -ស្ងួតមាត់ -បែកញើសហួសប្រមាណ -ត្រជាក់ចុងដៃ ជើង -រសេះរសោះ អស់កំលាំងល្ហិតល្ហៃ -ចុកចាប់ តឹងណែនសាច់ដុំ -ចង្អោរ ក្អួត -នោមញឹក -ឧស្សាហ៍កោសខ្យល់ -ស្រឺត -ពិបាកគេង គេងមិនលក់
រោគសញ្ញាស្តែងមានលើផ្លូវចិត្ត
-ព្រួយបារម្ភ ភ័យខ្លាចគ្មានហេតុផល -ភ័យខ្លាចស្លាប់ដោយគាំងបេះដូង -អន្ទះសារពិបាកក្នុងការរង់ចាំ -ពិបាកក្នុងការផ្ចង់អារម្មណ៍ -មិនហ៊ានធ្វើដំណើរ ឬនៅតែឯង
ជំងឺថប់បារម្ភឃើញមានច្រើនដែរឬទេ?
ជំងឺថប់បារម្ភមានច្រើនជាងគេបង្អស់ ក្នុងចំណោមជំងឺផ្លូវចិត្តឯទៀតៗ និងឃើញច្រើនលើស្រ្តីភេទ។
មូលហេតុអ្វីខ្លះដែលនាំឲ្យមានជំងឺថប់បារម្ភ?
ការទទួលបទពិសោធន៍អាក្រក់ម្តងហើយម្តងទៀតពីអតីតកាលដូចជា ការគំរាមសម្លាប់ ភ្លើងឆេះផ្ទះ សង្គ្រាម ការបែកបាក់ ករណីខ្លះមូលហេតុពុំមានលក្ខណ:ច្បាស់លាស់។
ការព្យាបាល
-ការព្យាបាលតាមបែបចិត្តសាស្រ្ត -ការព្យាបាលដោយឱសថប្រឆាំងនឹងជំងឺថប់បារម្ភ -ការសម្រាកកាយចិត្ត -ការកំសាន្តនៅទីកន្លែង ឬការធ្វើសកម្មភាពដែលអ្នកពេញចិត្ត
ការការពារ
-ប្រើប្រាស់បំណិនជីវិតក្នុងការដោះស្រាយ គេច កែប្រែ និងសំរបទៅនឹងស្ថានភាពតានតឹងក្នុង ចិត្តដែលជួបប្រទះស្ទើរតែរាល់ថ្ងៃ ក្នុងជីវិតរស់នៅ។ -បញ្ឈប់ការសេពគ្រឿងញៀន និងគ្រឿងញៀន -អនុវត្តតាមវេជ្ជបញ្ជាដោយពិសារថ្នាំអោយបានទៀងទាត់ -ផ្តល់ព័ត៌មានដល់គ្រូពេទ្យជាបន្ទាន់ក្នុងករណីថ្នាំមានផលវិបាក -អ្នកជំងឺ និងក្រុមគ្រួសារអ្នកជម្ងឺត្រូវសហការណ៍ជាមួយគ្រូពេទ្យ ដើម្បីរៀនសូត្រអំពី ថាអ្វីទៅជាជំងឺថប់បារម្ភ?