CARE. PERFORMANCE. EVERYDAY VITALITY.Talk to a pharmacist
GuidesHEALTH GUIDE

2017-08-01 · 33,077 views

ថប់បារម្ភ ជំងឺផ្លូវចិត្តកើតមានច្រើនជាងគេបង្អស់ ជាពិសេសលើស្រ្តីភេទ

General information, not a diagnosis.

Full article available in Khmer; English translation has not been supplied.

1 / 2

អ្វីទៅជាជំងឺថប់បារម្ភ? អ្នកតែងតែមានការថប់បារម្ភជាញយដង ក្នុងពេលវេលាណាមួយនៃជីវិតរស់នៅរបស់អ្នក ដូចជាសមាជិកណា ម្នាក់ក្នុងគ្រួសារមានជម្ងឺដង្កាត់ ឬក៏អ្នកត្រៀមខ្លួនបង្តើតមុខជំនួញអ្វីមួយ ប៉ុន្តែទាំងនេះ គ្រាន់តែជាលក្ខណ:ធម្មតា ប៉ុណ្ណោះ។ ជំងឺថប់បារម្ភមានសភាពខ្លាំងក្លាជាងនេះទៅទៀត មានរយ:ពេលយូរ និងប៉ះពាល់ដល់តួនាទី មុខងារ និងជីវិត ប្រចាំថ្ងៃរបស់អ្នក។

អ្វីខ្លះជារោគសញ្ញានៃជំងឺថប់បារម្ភ? 1. រោគសញ្ញាស្តែងមាននៅលើរាងកាយ ▪ បេះដូងដើរញាប់ ចង្វាក់ដង្ហើមខ្លីៗ ▪ វិលមុខ ស្រវាំងភ្នែក រោយកញ្ចឹងក ▪ ស្ងួតមាត់ ▪ បែកញើសហួសប្រមាណ ▪ ត្រជាក់ចុងដៃ ជើង ▪ រសេះរសោះ អស់កំលាំងល្ហិតល្ហៃ ▪ ចុកចាប់ តឹងណែនសាច់ដុំ ▪ ចង្អោរ ក្អួត ▪ នោមញឹក ▪ ឧស្សាហ៍កោសខ្យល់ ▪ ស្រឺត ▪ ពិបាកគេង គេងមិនលក់ 2. រោគសញ្ញាស្តែងមានលើផ្លូវចិត្ត ▪ ព្រួយបារម្ភ ភ័យខ្លាចគ្មានហេតុផល ▪ ភ័យខ្លាចស្លាប់ដោយគាំងបេះដូង ▪ អន្ទះសារពិបាកក្នុងការរង់ចាំ ▪ ពិបាកក្នុងការផ្ចង់អារម្មណ៍ ▪ មិនហ៊ានធ្វើដំណើរ ឬនៅតែឯង។

ជំងឺថប់បារម្ភឃើញមានច្រើនដែរឬទេ? ជំងឺថប់បារម្ភមានច្រើនជាងគេបង្អស់ក្នុងចំណោមជំងឺផ្លូវចិត្តឯទៀតៗ និងឃើញច្រើនលើស្រ្តី ភេទ។ មូលហេតុអ្វីខ្លះដែលនាំឲ្យមានជំងឺថប់បារម្ភ? ការទទួលបទពិសោធន៍អាក្រក់ម្តងហើយម្តងទៀតពីអតីតកាលដូចជា ការគំរាមសម្លាប់ ភ្លើងឆេះផ្ទះ សង្គ្រាម ការបែកបាក់ ករណីខ្លះមូលហេតុពុំមានលក្ខណ:ច្បាស់លាស់។ ➢ ការព្យាបាល ▪ ការព្យាបាលតាមបែបចិត្តសាស្រ្ត ▪ ការព្យាបាលដោយឱសថប្រឆាំងនឹងជំងឺថប់បារម្ភ ▪ ការសម្រាកកាយចិត្ត ▪ ការកំសាន្តនៅទីកន្លែង ឬការធ្វើសកម្មភាពដែលអ្នកពេញចិត្ត។

➢ ការការពារ ▪ ប្រើប្រាស់បំណិនជីវិតក្នុងការដោះស្រាយ គេច កែប្រែ និងសំរបទៅនឹងស្ថានភាពតានតឹងក្នុង ចិត្តដែលជួបប្រទះស្ទើរតែរាល់ថ្ងៃ ក្នុងជីវិតរស់នៅ។ ▪ បញ្ឈប់ការសេពគ្រឿងញៀន និងគ្រឿងញៀន ▪ អនុវត្តន៍តាមវេជ្ជបញ្ជាដោយពិសារថ្នាំអោយបានទៀងទាត់ ▪ ផ្តល់ព័ត៌មានដល់គ្រូពេទ្យជាបន្ទាន់ក្នុងករណីថ្នាំមានផលវិបាក ▪ អ្នកជំងឺ និងក្រុមគ្រួសារអ្នកជម្ងឺត្រូវសហការណ៍ជាមួយគ្រូពេទ្យដើម្បីរៀនសូត្រអំពី ថាអ្វីទៅជាជំងឺថប់បារម្ភ?