CARE. PERFORMANCE. EVERYDAY VITALITY.Talk to a pharmacist
GuidesHEALTH GUIDE

2017-08-04 · 8,935 views

អ្វីជាជំងឺអញ្ចាញធ្មេញ (Periodontitis) ?

General information, not a diagnosis.

Full article available in Khmer; English translation has not been supplied.

1 / 1

ជំងឺអញ្ចាញធ្មេញ ឬ Periodontitis ជាការឆ្លងមេរោគធ្ងន់ធ្ងរនៅនឹងអញ្ចេញធ្មេញ ហើយបំផ្លាញជាលិកាអញ្ចាញធ្មេញ និងមានការបំផ្លាញដល់ឫសធ្មេញផងដែរ។ មូលហេតុបណ្តាលមកពី ការបាក់ធ្មេញ ឬធ្មេញមានប្រហោងតូចៗ។

ដំណាក់កាលវិវឌ្ឍនៃជំងឺអញ្ចាញធ្មេញ៖ ១.​ អញ្ចាចេញធ្មេញល្អ (1mm-3mm) -គ្មានការហូរឈាមនៅអញ្ចាញធ្មេញ -ជំរៅអញ្ចាញធ្មេញ(ធម្មតាមានកម្ពស់ < 3mm) -សាច់អញ្ចាញមានពណ៍ផ្កាឈូក ។

២.​ ដំណាក់កាលទី១ នៃការរលាក(3mm-5mm) -មានការហូរឈាមនៅអញ្ចាញធ្មេញ -អញ្ចាញធ្មេញមានពណ៍ក្រហម -អញ្ចាញធ្មេញចាប់ផ្តើមឃ្លាតចេញពីធ្មេញ -មានការរលាកនៅអញ្ចេញធ្មេញ -ជំរៅអញ្ចាញមានកម្ពស់ (>3mmទៅ 5mm)។

៣. ដំណាក់កាលទី២ នៃការរលាក(5mm-7mm) -ហូរឈាមនៅអញ្ចាញធ្មេញ -កម្ពស់សាច់អញ្ចាញ > 6mm -វិបត្តិអញ្ចាញធ្មេញ -បាក់ឫសធ្មេញ។

៤. ដំណាក់កាលទី៣ នៃការរលាក(ចាប់ពី 7mm) -រលាកកាន់តែជ្រៅ -មានការឆ្លងមេរោគនៅអញ្ចាញធ្មេញ -មានការបាក់ឫសធ្មេញ ដែលបណ្តាលមកពីការរលាកធ្ងន់ធ្ងរ -មានការផ្លាស់ប្តូរទីតាំងនៃធ្មេញ ឬបាក់ធ្មេញ ។

ការធ្វើរោគវិនិច្ឆ័យនៃជំងឺអញ្ចាញធ្មេញ -មានការហូរឈាមនៅពេលដុសធ្មេញ -អញ្ចាញធ្មេញលើក្រហម ឬពណ៍ស្វាយ -ហើមអញាចេញធ្មេញ -អញ្ចាញធ្មេញមានសភាពទន់ពេលប៉ះ -ធ្មេញមានប្រវែងវែងជាងធម្មតា -មានគំលាតធំជាងមុននៅចន្លោះអញ្ចាញធ្មេញ -មានការស្រៀវធ្មេញខ្លាំង -ធ្មេញមិនត្រួតស៊ីគ្នាល្អពេលទំពារអាហារ -ខ្ទុះនៅអញ្ចាញធ្មេញ -ក្លិនមាត់មិនល្អ និងមានរសជាតិមិនល្អក្នុងមាត់ -បាក់ធ្មេញ។

ការព្យាបាលជំងឺអញ្ចាញធ្មេញ -មានការព្យាបាលដោយវះកាត់ និងមិនវះកាត់ -គោលបំណងចម្បងក្នុងការព្យបាល គឺត្រូវយកចេញនូវកំបោរនៅជាប់ប្រហោងធ្មេញ។ ការធ្វើបែបនេះអាចឲ្យជាលិកាជាឡើងវិញ អាចភ្ជាប់ជាមួយធ្មេញវិញបាន ហើយការពារការបំផ្លាញឫសធ្មេញ និងជាលិកាជុំវិញធ្មេញ -ការប្រើប្រាស់ថ្នាំដើម្បីឲ្យអញ្ចាញធ្មេញមានភាពប្រសើរឡើង -អ្នកជំងឺភាគច្រើនត្រូវទទួលការពិនិត្យច្រើនដង និងការថែទាំខ្ពស់។ ធម្មតាត្រូវបានធ្វើដោយកំណត់ពេលពិនិត្យពីរ​ ឬបីដងក្នុងមួយខែ -ប្រសិនបើការព្យបាលខាងលើនេះមិនមានប្រសិទ្ធភាព ជំរើសចុងក្រោយគឺការព្យាបាលដោយវះកាត់ ។

កត្តាប្រឈមមុខនៃជំងឺអញ្ចាញធ្មេញ -ការផ្លាស់ប្តូរអ័រម៉ូនចំពោះស្ត្រី -ការថែទាំមាត់មិនបានល្អ -ការថយចុះប្រព័ន្ធភាពស៊ាំ ជំងឺទឹកនោមផ្អែម ជំងឺមហារីក -អ្នកជក់បារី -ការប្រើប្រាស់ថ្នាំមួយចំនួន -កត្តាតំណពូជ -អ្នកមានអាយុច្រើន។

ការការពារ ដើម្បីកាត់បន្ថយនៃជំងឺអញ្ចាញធ្មេញ -ធ្វើការដុសធ្មេញយ៉ាងហោចណាស់២ដង ក្នុងមួយថ្ងៃ -ការទទួលអាហារដែលមានជីវជាតិល្អ -ការរក្សាទម្ងន់ និង ការធ្វើលំហាត់ប្រាណ -មានពេលវេលាកំណត់មួយក្នុងការពិនិត្យជាមួយគ្រូពេទ្យឯកទេសធ្មេញ។