2017-08-05 · 25,772 views
អាហារ ៥ ប្រភេទអ្នកគួរទទួលទានអំឡុងពេលមានរដូវ
General information, not a diagnosis.
Full article available in Khmer; English translation has not been supplied.
អាការៈឈឺចាប់ពេលមានរដូវគឺមិនមានវិធីព្យាបាលឲ្យធូរស្បើយទាំងស្រុងបាននោះទេ។ ប៉ុន្តែអ្នកជំនាញបានចែករំលែកនូវវិធីសាស្រ្តសាមញ្ញៗមួយចំនួន ដែលអ្នកអាចយកទៅអនុវត្តដើម្បីជួយកាត់បន្ថយការឈឺចាប់ពេលមករដូវឲ្យស្ថិតនៅក្នុងកម្រិតតិចពោលគឺតាមរយៈរបបអាហារដែលអ្នកទទួលទាន។ ធ្វើការស្វែងយល់ពីអាហារ ៥ប្រភេទ ដែលអ្នកគួរតែទទួលទានអំឡុងពេលមករដូវ ។
១ បន្លែស្លឹកបៃតង៖ យោងតាមប្រសាសន៏លោកវេជ្ជបណ្ឌិត ChristineO’Connor បម្រើការងារនៅមជ្ឈមណ្ឌលសិក្សាអំពីរោគស្រ្តីបាន ឲ្យដឹងថាបន្លែស្លឹកបៃតង ផ្ដល់ គុណប្រយោជន៏ជាច្រើនដល់រាងកាយរបស់អ្នក ក្នុងអំឡុងពេលមករដូវ។ បន្លែទាំងនេះមិនត្រឹមតែសម្បូរដោយ ជាតិដែកនឹងជីវជាតិ B ប៉ុណ្ណោះទេ ប៉ុន្តែបរិមាណជាតិសរសៃ Fiber ខ្ពស់របស់វាក៏អាចជួយដោះស្រាយបញ្ហារំលាយអាហាររបស់អ្នក ដែលបណ្ដាលមកពីការមករដូវដែរ។
២ គ្រាប់ផ្លែឈើ៖ ជំនួយឲ្យការទទួលទានអាហារសម្រន់ផ្សេងៗ ចូរទទួលទានគ្រាប់ផ្លែឈើ។ លោកវេជ្ជបណ្ឌិត O’Connor មានប្រសាសន៏ថា អាហារសម្បូរដោយជាតិធាត់ ល្អៗ ឬសម្បូរដោយអាស៊ីតធាត់ Omega3 ដូចជា គ្រាប់ផ្លែឈើជាដើម អាចជំនួយដល់ការកាត់បន្ថយការឈឺចាប់ពេលមករដូវ និងបំពេញកាឡូរីល្អ បានប្រសើរជាង ប្រភេទអាហារផ្ទុកសារធាតុចិញ្ចឹមទាប។
៣ ផ្លែឈើស្រស់៖ អាហារមួយប្រភេទទៀតដើម្បីជំនួយដល់ការដោះស្រាយបញ្ហារំលាយអាហារពេលមករដូវគឺ ផ្លែឈើ។ អ្នកគួររក្សាទុកនៅផ្លែឈើស្រស់ ដែលអ្នកចូលចិត្ត ទទួលទាន មុនពេលចាប់ផ្ដើមធ្លាក់ឈាមរដូវ ដើម្បីធានាឲ្យប្រព័ន្ធរំលាយអាហាររបស់អ្នកមានសុខភាពល្អ។
៤ធញ្ញជាតិ៖ គុណប្រយោជន៏នេះគឺមានលក្ខណស្រដៀងនឹងផ្លែឈើដែរ។ ជាតិសរសៃ Fiber មាននៅក្នុងធញ្ញជាតិ ជួយរក្សាលំនឹងសុខភាពរាយកាយរបស់អ្នក ជាពិសេស នៅអំឡុងពេលមករដូវ។ ធញ្ញជាតិនេះ ក៏មានផ្ទុកនូវជាតិកាបូនអ៊ីដ្រាត ចំរុះ ដែលផ្ដល់ឲ្យរាងកាយរបស់អ្នកនូវសារធាតុរ៉ែនិងជីវជាតិសំខាន់ៗ ជាច្រើនប្រភេទផងដែរ។
៥ ប្រភេទសាច់សត្វពណ៌ក្រហម៖ វាជាប្រការសំខាន់ ក្នុងការបង្កើតការទទួលទានជាតិដែកក្នុងអំឡុងពេលមករដូវ ដើម្បីបង្កើតឡើងវិញនូវអ្វីៗដែលបាត់បង់ពីរាងកាយក្នុងមួយខែៗ។ លោកវេជ្ជបណ្ឌិត Sharon R Thomson អ្នកឯកទេសប្រសូត្រសាស្ត្រ និងរោគស្ត្រី នៅមជ្ឈមណ្ឌលវេជ្ជសាស្ត្រ Central Phoenix បានមាន ប្រសាសន៏ថា របបអាហារសម្បូរជាតិដែកខ្ពស់ជួយឲ្យស្ត្រីចៀសផុតពីជំងឺខ្វះឈាម និងអាការៈផ្សេងៗ ដែលកើតឡើងស្របពេលមានរដូវ។ ស្ត្រីទទួលទានប្រភេទសាច់ពណ៌ ក្រហម នឹងអាចទទួលបានជាតិដែកពីអាហារ។ ទោះបីជាយ៉ាងណា ប្រសិនបើអ្នកជាមនុស្សតម មិនទទួលទានសាច់សត្វនោះ លោកវេជ្ជបណ្ឌិតThomson ណែនាំឲ្យទទួលទានឪសថជាតិដែកបង្គ្រប់បន្ថែមដើម្បីរក្សាជាតិដែក ឲ្យគ្រប់គ្រាន់ នៅក្នុងរាងកាយ៕