CARE. PERFORMANCE. EVERYDAY VITALITY.Talk to a pharmacist
GuidesHEALTH GUIDE

2017-08-05 · 4,366 views

[ខ្លឹមៗ] វិធីសាស្ត្រការពារឆ្អឹងស្ពោតសម្រាប់ស្រ្តីត្រៀម ឬអស់រដូវ

General information, not a diagnosis.

Full article available in Khmer; English translation has not been supplied.

1 / 2

ស្ត្រីដែលស្ថិតនៅក្នុងវ័យត្រៀម ឬអស់រដូវ​តែងតែជួបបញ្ហាជាច្រើនដែលទាក់ទងនឹងផ្លូវចិត្ត និងផ្លូវកាយ។ បញ្ហាទាំងអស់នេះ តម្រូវឲ្យស្ត្រី ខាងលើគួរគប្បីយកចិត្តទុកដាក់ និងតាមដានរាល់អាការៈរោគផ្សេងៗជាមួយគ្រូពេទ្យផងដែរ។ បញ្ហាឆ្អឹងស្ពោតបានដើរតួយ៉ាងសំខាន់ក្នុងបញ្ហាចម្បងៗ នៃសុខភាពស្ត្រីត្រៀម ឬអស់រដូវ។ លោកវេជ្ជបណ្ឌិត ឌុក គុណសេណា ជាវេជ្ជបណ្ឌិតឯកទេសខាងឆ្អឹងមកពីប្រទេសបារាំង និងជាវេជ្ជបណ្ឌិតបម្រើការងារ នៅមន្ទីរពេទ្យកាល់ម៉ែត ផ្នែកវះកាត់ឆ្អឹង បានបង្ហាញពីវិធីសាស្ត្របង្ការបញ្ហាឆ្អឹងស្ពោត​ដូចខាងក្រោម ៖

• ជ្រើសរើសទទួលទានចំណីអាហារដែលសម្បូរជាតិកាល់ស្យូម (ត្រីសាម៉ុង ផលិតផលពីទឹកដោះគោ បន្លែបៃតង)

• ទទួលទានផងដែរនូវចំណីដែលសម្បូរវីតាមីនដេ (ត្រីធូណា​ ស៊ុតក្រហម ខ្លាញ់ត្រី ថ្លើមសត្វ...)

• ការហាលសំដិលខ្លួននឹងពន្លឺថ្ងៃក៏ជាគន្លឹះសំខាន់មួយផងដែរ ដោយសារវាជួយសម្រួលក្នុងការផលិតវីតាមីនដេ៣នៅក្រោមស្បែក។ ដូចនេះ​ គួរចំណាយ ពេលយ៉ាងតិច ៥ ទៅ ៣០ នាទីក្នុងមួយថ្ងៃ និងយ៉ាងតិច២ដងក្នុងមួយសប្តាហ៍ ដើម្បីសំដិលខ្លួនក្រោមពន្លឺថ្ងៃ។

• ធ្វើលំហាត់ប្រាណ ឲ្យបានទៀងទាត់ដូចជា ការដើរ រត់យឺតៗ ឬរាំជាដើម និងចៀសវាងការដួល ឬប៉ះទង្គិចដដែលៗ ដែលធ្វើអោយឆ្អឹងខ្សោយ និង ងាយបាក់។

• ចុងក្រោយ យើងអាចប្រើប្រាស់នូវឱសថបំប៉នឆ្អឹង  (calcium carbonate និង calcium citrate) ករណីអ្នកជំងឺមិនអាចបរិភោគអាហារ គ្រប់គ្រាន់បាន ឬមានជំងឺប្រចាំកាយណាមួយ ឬមិនសូវ មានទម្លាប់ចេញក្រៅឲ្យត្រូវពន្លឺថ្ងៃជាដើម។

ស្វែងយល់បន្ថែម បញ្ហាឆ្អឹងស្ពោតរបស់ស្រ្តី

©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។