2017-08-08 · 23,011 views
ចេះតែអស់កម្លាំង ហើយមានអារម្មណ៍ថាខ្សោយៗ តាមពិតបែបហ្នឹងសោះ...
General information, not a diagnosis.
Full article available in Khmer; English translation has not been supplied.
តើអ្នកធ្លាប់មានអារម្មណ៍ថាខ្សោយ គ្មានកម្លាំង នៅក្នុងខ្លួនដែរឬទេ? អ្នកប្រាកដជាឆ្ងល់ថា ហេតុអ្វីបានជាអ្នកចេះតែខ្សោយ ល្ហិតល្ហៃក្នុងខ្លួន ហើយជួនកាល អ្នកអាចគិតថា ខ្លួនឯងមានជំងឺ ឬមកពីធ្វើការច្រើនពេក លើសកម្លាំង។ល។ ហេលស៏ថាម នឹងលើកនូវបញ្ហា៥យ៉ាង ដែលធ្វើឲ្យអ្នកអស់់កម្លាំង ចុះខ្សោយ និងទ្រុឌទ្រោម ដើម្បីឲ្យប្រិយមិត្តអានទាំងអស់បានយល់ពីមូលហេតុ និងគួរធ្វើការជៀសវាង។
បាត់បង់ជាតិទឹក ៖ នៅពេលដែលអ្នកបាត់បង់ជាតិទឹកប្រហែលជា៣ភាគរយនៃទម្ងន់របស់អ្នក ធ្វើឲ្យរាងកាយមាន សភាពចុះខ្សោយ អស់កម្លាំង ល្ហិតល្ហៃ និងចង់សម្រាក។ មនុស្សខ្លះយល់ថាខ្លួនអស់កម្លាំងដោយសារតែញុំអាហារមិនបានគ្រប់គ្រាន់ តែតាមពិត មកពីការបាត់បងជាតិទឹក នៅក្នុងខ្លួន ។ ដូចនេះ នៅពេលអ្នកឃ្លាន សូមសាកល្បងញ៉ាំទឹក ២កែវ ជាមុនសិន ដើម្បីពិនិត្យមើលថា រាងកាយអ្នក ត្រូវការទឹក ឬអាហារ។ អ្នកគួរតែឩស្សាហ៏ ទទួលទានទឹកឲ្យបាន ញឹកញាប់ ដើម្បីជៀសវាងការខ្សោះ អស់កម្លាំង កុំចាំដល់ពេលស្រេកទឹក ទើបរកទឹក ញ៉ាំនោះ។
ទូរស័ព្ទដៃ ៖ ការមើលទូរស័ព្ទមុនពេលចូលគេងធ្វើឲ្យខួរក្បាលរបស់អ្នកមានសកម្មភាព ហើយនឹងពិបាកក្នុងការឈប់សម្រាកវិញ។ គ្រឿងម៉ាស៊ីន មានពណ៏ខៀវ នៅក្នុងទូរស័ព្ទ អាចប៉ះពាល់អ័រម៉ូនមេឡាតូនីននៅពេលគេង ។ ការស្រាវជ្រាវឆ្នាំ ២០១១ National Sleep Foundation បានរកឃើញថា មានមនុស្ស ២០% ក្នុងចន្លោះអាយុ ពី១៩ដល់២៩ឆ្នាំ ត្រូវបានដាស់ដោយសម្លេងទូរស័ព្ទរោទិ៍ សម្លេងសារ ឬអ៊ីម៉ែល យ៉ាងតិច ពីរទៅបីដង ក្នុងមួយយប់ៗ ដែលធ្វើឲ្យ អ្នកគេងមិនបានគ្រប់គ្រាន់ ទៅជាហេវហត់អស់កម្លាំង ដូចនេះ អ្នកគួរតែបិទទូរស័ព្ទមុនគេង ។
ថ្នាំពេទ្យ ៖ ថ្នាំពេទ្យជាច្រើនបានលាក់ទុក នូវសារធាតុធ្វើឲ្យខ្សោយថាមពល។ នៅក្នុងចំណោមថ្នាំទាំងអស់ ថ្នាំកែរោគ ខ្សោយកម្លាំង និងថ្នាំព្យាបាល ទប់ទល់នឹង ការឡើងខ្ពស់នៃសម្ពាធឈាម មានឥទ្ធិពលធ្វើឲ្យអ្នកអស់កម្លាំង បន្ទាប់ពីការទទួលទានវារួច។ បើសិនអ្នកទើបតែ ចាប់ផ្ដើមសាកល្បងប្រើថ្នាំ ប្រភេទនេះ លើកដំបូង ហើយវាធ្វើឲ្យអ្នកមានអារម្មណ៏មិនស្រួល អ្នកគួរតែប្រញាប់់ទៅជួបពេទ្យ ដើម្បីពិភាក្សានឹងពិនិត្យឡើងវិញ។ បើសិនជាគ្មានបញ្ហាអ្វីនោះទេ អ្នកគួរតែ ទទួលទានវាមុនពេលចូលគេង ទើបប្រសើរ។
ហាត់ប្រាណហួសកម្រិត ៖ លំហាត់ប្រាណ ត្រឹមត្រូវ សមស្របនឹងរាងកាយអ្នក នឹងនាំមកនូវសុខភាពល្អ រាងកាយមាំមួនដល់អ្នក ចៀសវាងបាននូវជំងឺបៀតបៀន មួយចំនួន។ ទន្ទឹមនឹងនេះ ការធ្វើលំហាត់ប្រាណហួសកម្រិត ជាការណ៏មួយ ធ្វើឲ្យថាមពលរបស់អ្នក ត្រូវបានបំផ្លាញទៅវិញ ហើយឆាប់អស់កម្លាំង។ ដូចនេះ អ្នកមិនគួរ ហាត់ប្រាណជ្រុលពេកនោះទេ គ្រាន់តែហាត់ដើម្បីសុខភាពល្អទៅបានហើយ កុំព្យាយាមឲ្យហួសប្រមាណ។ ខ្វះជាតិដែក ៖ សារធាតុរ៉ែ ដឹកជញ្ជូនអុកស៊ីសែនទៅជុំវិញរាងកាយរបស់អ្នកនឹងជម្រុះនូវកាកសំណល់ពីកោសិកា។ បើសិនជារាងកាយមិនបានទទួល អុកស៊ីសែន ១៨ មីលីក្រាម ក្នុងមួយថ្ងៃទេ រាងកាយរបស់អ្នកនឹងធ្វើការខុសប្រក្រតី ហើយធ្វើឲ្យអ្នកមានអារម្មណ៏ថាអស់កម្លាំងខ្លាំង និងចុះខ្សោយទៀតផង។ កម្រិតជាតិដែកទាបក្នុងអាហារ អាចធ្វើឲ្យអ្នកមានជំងឺខ្វះជាតិដែក និងខ្វះឈាមក្នុងរាងកាយ។ បើសិនជាអ្នកមានអារម្មណ៏ថាស្ពឹកខ្លួន អស់កម្លាំងខ្លាំង អ្នកគួរតែទៅជួបនឹងគ្រូពេទ្យ ដើម្បីធ្វើតេស្តឈាម ឬញ៉ាំអាហារបំប៉នបន្ថែម។