CARE. PERFORMANCE. EVERYDAY VITALITY.Talk to a pharmacist
GuidesHEALTH GUIDE

2017-08-09 · 7,430 views

[មែនក៏អី?] អាហារជាតិដែកដែលការពារអាការៈជំងឺខ្វះឈាម អាចកាត់បន្ថយគ្រោះថ្នាក់ជំងឺភ្លេចភ្លាំង?

General information, not a diagnosis.

Full article available in Khmer; English translation has not been supplied.

1 / 1
In this articleក្រុមអ្នកស្រាវជ្រាវបានរកឃើញថាកម្រិតជាតិដែកទាបនៅក្នុងឈាមអាចមានទំនាក់ទំនង ចំពោះការកើនឡើងគ្រោះថ្នាក់នៃការកើតជំងឺភ្លេចភ្លាំងពេលឈានដល់វ័យចាស់នេះបើយោងតាមការសិក្សាស្រាវជ្រាវមួយចុះផ្សាយនៅក្នុងទស្សនាវដ្ដីវិជ្ជាពេទ្យខាងសរសៃប្រសាទ និងខួរក្បាល។© 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ​

ក្រុមអ្នកស្រាវជ្រាវបានរកឃើញថាកម្រិតជាតិដែកទាបនៅក្នុងឈាមអាចមានទំនាក់ទំនង ចំពោះការកើនឡើងគ្រោះថ្នាក់នៃការកើតជំងឺភ្លេចភ្លាំងពេលឈានដល់វ័យចាស់នេះបើយោងតាមការសិក្សាស្រាវជ្រាវមួយចុះផ្សាយនៅក្នុងទស្សនាវដ្ដីវិជ្ជាពេទ្យខាងសរសៃប្រសាទ និងខួរក្បាល។

ជំងឺខ្វះឈាមកើតឡើង នៅពេលចំនួនកោសិកាឈាម ក្រហក ឬបណ្ដុំជាតិក្រហមនៃឈាម (ប្រូតេអ៊ីនមួយប្រភេទនៅក្នុងឈាមក្រហម)ធ្លាក់ចុះទាប។ ក្រុមអ្នកសិក្សាស្រាវជ្រាវមកពីសាកលវិទ្យាល័យ California រដ្ឋ SanFrancisco និងស្ថាប័នសិក្សាជាន់ខ្ពស់ស្ដីអំពីវិជ្ជាពេទ្យខាងសរសៃប្រសាទ និងខួរក្បាលអាមេរិក បានធ្វើការវិភាគលើចំនួនមនុស្សចាស់ ២.៥៥២នាក់ អាយុចន្លោះ៧០ឆ្នាំ និង៧៩ឆ្នាំ ដែលបានចូលរួមនៅក្នុងការសិក្សាស្រាវជ្រាវស្ដីអំពីសុខភាព និងសមាសភាពរាងកាយនិងអាយុ។ ការសិក្សាស្រាវជ្រាវដែលត្រូវបានគេអនុវត្តអស់រយៈពេលជាង ១១ឆ្នាំតម្រូវឲ្យមនុស្សចាស់ចូលរួមក្នុងការធ្វើតេស្តការគិត និងការចងចាំអំឡុងពេលនេះ។ នៅរយៈពេលចាប់ផ្ដើមនៃការសិក្សាស្រាវជ្រាវអ្នកជំងឺទាំងអស់មិនមានផ្ទុកជំងឺភ្លេចភ្លាំងឡើយ។ នៅគ្រាដំបូងនៃការសិក្សាស្រាវជ្រាវលើចំនួនមនុស្ស ៣៩៣នាក់ត្រូវបានធ្វើរោគវិនិច្ឆ័យ រកឃើញថាមានផ្ទុកជំងឺខ្វះឈាមហើយមនុស្ស ៤៤៥នាក់បានវិវឌ្ឍនូវជំងឺនេះនៅចុងបញ្ចប់នៃការសិក្សាស្រាវជ្រាវ។ លទ្ធនៃការសិក្សាស្រាវជ្រាវបានបានបង្ហាញថាអ្នកផ្ទុកជំងឺខ្វះឈាម នឹងគ្រោះថ្នាក់ខ្ពស់រហូត ៤១% នៃការកើតជំងឺភ្លេចភ្លាំងបើប្រៀបធៀបទៅនឹងអ្នកជំងឺ ដែលមិនមានផ្ទុកជំងឺខ្វះឈាមនេះ។

អ្នកដឹកនាំការសិក្សាស្រាវជ្រាវ លោក Kristin Yaffe មកពី សាកលវិទ្យាល័យ California រដ្ឋ San Francisco បានមានប្រសាសន៍ថា "នៅក្នុងលទ្ធផលនៃការស្រាវជ្រាវនេះមាននូវការពន្យល់ជាច្រើន ចំពោះមូលហេតុថាតើហេតុអ្វីខ្វះឈាមមានទំនាក់ទំនងជាមួយជំងឺភ្លេចភ្លាំង។ ជាតួយ៉ាងជំងឺខ្វះឈាមអាចជាសញ្ញាបញ្ចាក់មួយនៃការចុះខ្សោយ នែសុខភាពទូទៅ ឬកម្រិតអុកស៊ីសែននៅក្នុងរាងកាយទាបបណ្ដាលមកពីជំងឺខ្វះឈាម អាចដើរតួនាទី ក្នុងទំនាក់ទំនងនេះ។

ការថយចុះអុកស៊ីសែនទៅកាន់ខួរក្បាលត្រូវបានអ្នកជំនាញឲ្យដឹងថា "វាធ្វើអោយសមត្ថភាពគិតចុះ និងអាចបណ្ដាលឲ្យខូចសរសៃប្រសាទ" ។ តើរបបអាហារល្អៗអាចជួយកាត់បន្ថយគ្រោះថ្នាក់នេះបានទេ? មនុស្សចំនួនច្រើនជាង៣លាននាក់នៅសហរដ្ធអាមេរិកមានផ្ទុកនៅជំងឺខ្វះឈាមនេះ។ ជំងឺខ្វះឈាមបណ្ដាលមកពីកង្វះជាតិដែក គឺជាទម្រង់ដ៏សាមញ្ញបំផុតតែងកើតមាន។ វាកើតឡើងនៅពេលដែលរាងកាយមិនបានទទួលជាតិដែកគ្រាប់គ្រាន់ សម្រាប់ការផលិតចេញនូវជាតិដែកគ្រាប់គ្រាន់សម្រាប់ការផលិតចេញនូវជាតិក្រហមនៃឈាម។ ការទទួលទានអាហារសម្បូរជាតិដែកអាចការពារជំងឺខ្វះឈាម បណ្ដាលមកពីកង្វះជាតិដែក។ វិទ្យាស្ថានជាតិជំងឺសួតបេះដូង និងឈាមបាននាំនូវប្រភេទអាហារ ដែលសម្បូរដោយជាតិដែកដូចជា ប្រភេទសាច់សត្វពណ៌ក្រហម (ដូចជា សាច់គោ ឬថ្លើម) សាច់មាន់ សាច់មាន់បារាំង សាច់ជ្រូក ស្លឹកផ្ទី និងប្រភេទបន្លែពណ៌ខៀវក្រមៅ តៅហ៊ូ សណ្ដែក ដំណាប់ផ្លែឈឺ ទឹកផ្លែព្រួន ធញ្ញជាតិ និងនំបុ័ង ។

© 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ​