2017-08-11 · 7,520 views
ប្រភព និងកត្តាដែលបង្កឲ្យកើតជំងឺឫសដូងបាត
General information, not a diagnosis.
Full article available in Khmer; English translation has not been supplied.
ចំពោះជំងឺឫសដូងបាតនេះផងដែរ ប្រភព និងកត្តាដែលបង្កឲ្យកើតមានជំងឺនេះរួមមានដូចជា ៖ ១- កត្តាបន្តពូជ ៖ កាលណាឪពុក ឬម្តាយមានជំងឺឫសដូងបាត អាចចម្លងជំងឺឫសដូងបាតទៅកូនតាំងពីនៅក្នុងផ្ទៃដោយស្វ័យប្រវត្តិ។ ២-កត្តាការងារ ៖ មនុស្សដែលអង្គុយច្រើន គឺច្រើនឆាប់កើតមុនគេ។ ៣-កត្តាចំណីអាហារ ៖ អ្នកចូលចិត្តញុាំផ្លែឈើលេបគ្រាប់ ដូចជា គ្រាប់ត្របែក ព្រីង កំពីងរាជ។ គ្រាប់ឈើទាំងអស់នេះ ក្រពះពោះវៀនមិនអាចរំលាយបានទេ ហេតុដូចនេះ ហើយពេលយើងបត់ជើងធំវាចេញទាំងមូលមកវិញ ហើយធ្វើការប្រមូលផ្តុំគ្នាបង្កឲ្យដាច់ស្បែកការពារសរសៃឈាម(វែន)ក្នុងទ្វាលាមក។ ដរាបណាអស់ស្បែកការពារ វានឹងធ្វើឲ្យសរសៃឈាមវារីកធំម្តងបន្តិចៗ ហើយវិវឌ្ឍទៅជាជំងឺឫសដូងបាតដោយស្វ័យប្រវត្តិ ។ ៤-កត្តាអនាម័យ ៖ គ្រួសារដែលពុំទាន់មានបង្គន់អនាម័យក៏បណ្តាលឲ្យងាយកើតជំងឺឫសដូងបាតនេះដែរ។ គេតែងតែជូត កិតក្រដាស ស្មៅ ស្លឹកឈើ មែកឈើ ដែលអាចបណ្តាលឲ្យដាច់ស្បែកការពារសរសៃឈាម វារីកធំ ហើយជាលទ្ធផលក៏វិវឌ្ឍទៅជាជំងឺឫសដូងបាត។ ៥-កត្តាបន្ទោរបង់ ៖ អ្នកដែលមានបញ្ហាលាមករឹង ក្តៀន រាគរូសយូរថ្ងៃ មិនបានព្យាបាលក៏បង្កឲ្យកើតជំងឺឫសដូងបាតនេះដែរ។ ៦-កត្តាស្រ្តីរក្សាគភ៌ និងសំរាលកូន ៖ ក៏អាចប្រឈមនឹងជំងឺឫសដូងបាតមុនគេ។ ៧- កត្តាធម្មជាតិ ៖ គ្រប់មនុស្សទាំងអស់សុទ្ធតែមានកំពកសសៃឈាមវ៉ែន៣ដុំដូចគ្នាទាំងអស់ ដែលប្រឈមនឹងការកើតជំងឺឫសដូងបាតដូចគ្នា ប៉ុន្តែគ្រាន់តែយូរឬឆាប់។ ៨-កត្តារួមភេទ ៖ ខុសធម្មជាតិ តាមរន្ធគូថ ។
បើលោក លោកស្រីមានជំងឺឫសដូងបាត សូមកុំបារម្ភសូមអញ្ជើញមកកាន់ គ្លីនិក តូច យ៉ាន យើងខ្ញុំមានវេជ្ជបណ្ឌិតឯកទេសព្យាបាលជំងឺឫសដូងបាតធានាព្យាបាលជាគ្រប់ប្រភេទនិង គ្រប់ដំណាក់កាលនៃជំងឺឫសដូងបាតបានគ្រប់សាខាយើងខ្ញុំ។
លោក លោកស្រី អាចទូរស័ព្ទពិភាក្សាពិគ្រោះជំងឺជាមួយលោកវេជ្ជបណ្ឌិត តូច យ៉ាន បានតាមរយៈ ៖ ទូរស័ព្ទលេខ ០១២ ៨៥៥ ៩២២ , ០១៦ ៩៥៥ ៨២២ , ០៩៧ ៩៧ ៩៧ ៨៨២,០៧០ ៨៥៥ ៩២២ ។