CARE. PERFORMANCE. EVERYDAY VITALITY.Talk to a pharmacist
GuidesHEALTH GUIDE

2017-08-19 · 4,099 views

[ខ្លឹមៗ] ហេតុអ្វីស្ត្រីអស់រដូវគួរទទួលទានសារធាតុទាំង៥នេះ?​

General information, not a diagnosis.

Full article available in Khmer; English translation has not been supplied.

1 / 2

ជិវិតនៅក្នុងដំណាក់កាលអស់រដូវ សំដៅដល់រយៈពេលមួយដែលស្រ្តីលែងមានការមករដូវប្រចាំខែ និងបាត់បង់មុខងារក្នុងការបន្តពូជរបស់អូវែ។ ចំពោះស្រ្តីស្ទើរតែទាំងអស់ការអស់រដូវមិនត្រូវបានចាត់ទុកជាបញ្ហាសុខភាពឡើយ តែជាបទពិសោធន៍ផ្ទាល់ខ្លួនមួយទៅវិញ។ ដូូច្នេះ ហេលស៍ថាម សុំធ្វើការបង្ហាញពី សារធាតុ៥ យ៉ាងសម្រាប់ទ្រទ្រង់សុខភាពស្រ្តីអស់រដូវ៖ ១.អត្ថប្រយោជន៍នៃសារធាតុចម្រាញ់ពីតែបៃតង៖ សម្រកទម្ងន់ ប្រឆាំងកោសិកាមហារីក ជួយសុខភាពបេះដូង និងស្បែក ប្រឆាំងភាពចាស់ជរា ប្រឆាំងទឹកនោមផ្អែម រលាកសន្លាក់ និងជំងឺឡើងសម្ពាធឈាម ។ល។ ២.អត្ថប្រយោជន៍នៃ Isoflavons ពីសណ្តែកសៀង៖ សម្របសម្រួលអាការៈអស់រដូវ  (ភាពញឹកញាប់ និងកម្រិតធ្ថន់ធ្ងរ) ភាពធុញថប់ ការពារជំងឺពុកឆ្អឹង សម្រួលសម្ពាធឈាម និងជាតិខ្លាញ់ក្នុងឈាម ការពារជំងឺមហារីក ជំងឺបេះដូង  និងការពារការឡើងទម្ងន់ ព្រមទាំងជួយដល់សុខភាពស្បែកផង។ ៣.អត្ថប្រយោជន៍នៃ Lycopene (ប្រភេទមួយនៃ Carotenoid)៖ ការពារការវិវឌ្ឍន៍ជំងឺរ៉ាំរ៉ៃមួយចំនួនដែលបង្កមកពីការធ្វើអុកស៊ីកម្ម (មហារីក ឡើងសម្ពាធឈាម ទឹកនោមផ្អែមជាដើម) រារាំងការបាត់បង់ឆ្អឹង កាត់បន្ថយជំងឺពុកឆ្អឺងចំពោះស្ត្រីអស់រដូវ និងកាត់បន្ថយការប្រឈមនឹងជំងឺបេះដូងជាដើម។ ៤.អត្ថប្រយោជន៍នៃវីតាមីនសេ៖ ចូលរួមធ្វើមេតាប៊ូលីសនៃប្រូតេអ៊ីន ជួយប្រព័ន្ធការពាររាងកាយ ជុំរុញការបឺតស្រូបជាតិដែក និងទង់ដែង ទ្រទ្រង់សារធាតុ glutathione នៅក្នុងខ្លួន ជួយការផលិតឡើងវិញនៃវីតាមីន E  រក្សាសារធាតុហ្វូលាត ព្រមទាំងកាត់បន្ថយជំងឺពុកឆ្អឹង។ ៥.អត្ថប្រយោជន៍នៃកាល់ស្យូម៖ ជួយសុខភាពឆ្អឹង និងសុខភាពទូទៅ (ការលើសសម្ពាធឈាម មហារីកក្រពះ លើសទម្ងន់ ក្រួសក្នុងតម្រងនោមជាដើម) ។

ប កស្រាយដោយ ៖ សាស្រ្តចារ្យវេជ្ជបណ្ឌិត ឯក ម៉េងលី ជាវេជ្ជបណ្ឌិតឯកទេស ព្រមទាំងជាប្រធានផ្នែកសម្ភព និងរោគស្រ្តីនៃគ្លីនិកលុច្ស

ស្វែងយល់បន្ថែម៖ សារធាតុ ៥យ៉ាងចាំបាច់សម្រាប់ទ្រទ្រង់សុខភាពស្ត្រីអស់រដូវ

©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។