CARE. PERFORMANCE. EVERYDAY VITALITY.Talk to a pharmacist
GuidesHEALTH GUIDE

2017-08-19 · 6,102 views

[លែងឆ្ងល់] ហេតុអ្វីលាងធ្មេញមិនធ្វើឲ្យសឹកធ្មេញ?

General information, not a diagnosis.

Full article available in Khmer; English translation has not been supplied.

1 / 2

មានដែលធ្លាប់គិតថា «មិនសូវហ៊ានលាងធ្មេញនោះទេ ព្រោះតែខ្លាចសឹកធ្មេញ» ឬអត់? ហើយដល់ពេលមានគេបបួលទៅលាងធ្មេញ ក៏តែងតែប្រកែកមិនចង់ទៅ ឬអេះអុញតែម្តង…

ប៉ុន្តែក៏អាចមានអ្នកខ្លះទៀត ដឹងថាការលាងធ្មេញ គឺមិនធ្វើឲ្យសឹកធ្មេញដែរ តែមិនប្រាកដក្នុងចិត្តថា គួរតែលាងញឹកញាប់ប៉ុណ្ណា? តោះ! តាមដានអានជាមួយការបកស្រាយពីលោកស្រីទន្តបណ្ឌិត យិន ស៊ីថន សាស្ត្រាចារ្យនៃមហាវិទ្យាល័យទន្តវទនសាស្រ្តនៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល និងជាម្ចាស់ គ្លីនិកធ្មេញ ប្រាយស្មាល…

សំណួរ ៖ តើការលាងធ្មេញអាចធ្វើឲ្យសឹកធ្មេញឬទេ? ចម្លើយ ៖ ការលាងធ្មេញមិនធ្វើឲ្យធ្មេញសឹកទេ ព្រោះការលាងធ្មេញគ្រាន់តែបំបែកជាតិកំបោរនៅជាប់នឹងធ្មេញដែលប្អូនមិនបានសម្អាតតាមការដុសធ្មេញ។

សំណួរ៖ តើគួរតែលាងធ្មេញញឹកញាប់កម្រិតណាដែរ? ចម្លើយ ៖ រយៈពេលនៃការលាងធ្មេញវិញ ជាទូទៅ គឺធ្វើក្នុងរយៈពេលពី៦ខែទៅ១ឆ្នាំ ពោលគឺចំពោះអ្នកដែលដុសធ្មេញមិនសូវស្អាតត្រូវលាង៦ខែម្តង ឯអ្នកដែលដុសធ្មេញបានស្អាតល្អអាចលាង១ឆ្នាំម្តង។

អនាម័យមាត់ធ្មេញពិតជាសំខាន់ ដែលយើងគ្រប់គ្នាគួរតែយកចិត្តទុកដាក់ថែទាំជារៀងរាល់ថ្ងៃ ដើម្បីចៀសវាងនូវបញ្ហាមាត់ធ្មេញផ្សេងៗដែលអាចនឹងបង្កជំងឺ ដែលមិនត្រឹមតែខាតបង់ប្រាក់កាសប៉ុណ្ណោះទេ គឺថែំមទាំងខាតបង់ពេលវេលាថែមទៀត។

©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ