2017-01-31 · 13,735 ដងមើល
វេជ្ជបណ្ឌិត ប៉ែន កក្កដា«លើសទម្ងន់ និងជំងឺធាត់ហួសលើកុមារ កំពុងជាក្តីបារម្ភធំនៃឳពុកម្តាយគ្រប់រូប»
ព័ត៌មានទូទៅ មិនមែនជាការធ្វើរោគវិនិច្ឆ័យទេ។
ក្នុងអត្ថបទនេះ
គ្មានអព្ភូតហេតុធ្វើឲ្យស្គមនោះទេ គឺមានតែការធ្វើឲ្យមានតុល្យភាពរវាងការញ៉ាំ និងការលេងកីឡាប៉ុណ្ណោះ ទើបអាចរក្សានូវទម្ងន់បានល្អ...©2017រក្សាសិទ្ធិគ្រប់យ៉ាងដោយHealthtime Corporationចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយនិយមន័យ ភាពធាត់របស់កុមារ គឺអាស្រ័យទៅលើទំនាក់ទំនងរវាងទម្ងន់ និងគ្រោះថ្នាក់ (ជំងឺ) ដែលអាចកើតមានឡើង ទាំងរយៈពេលខ្លី និងវែង ចំពោះកុមារ។ ករណីគ្រោះថ្នាក់រយៈពេលខ្លី ពុំសូវជួបប្រទះនោះទេនៅវ័យកុមារ និងជំទង់ ប៉ុន្តែច្រើនប្រឈមមុខក្នុងពេលពេញវ័យតែម្តង។
ដូចនេះ និយមន័យអាចខុសគ្នា ទៅតាមការសិក្សានីមួយៗដែលជាទូទៅ៖ •បញ្ហាលើសទម្ងន់ (Overweight) របស់កុមារគឺ ការលើសនូវទម្ងន់២០% (ចាប់ពី៩៧ percentile) លើសពីកម្ពស់រំពឹងទុក។ •ជំងឺធាត់ហួស (Obesity) របស់កុមារ គឺការលើសនូវទម្ងន់៥០% លើសពីកម្ពស់រំពឹងទុក។
ការឲ្យនិយមន័យនេះ គឺគិតទៅលើរូបមន្តមួយ ហៅថាសន្ទស្សន៍ទម្ងន់ BMI (Body Mass Index)ដោយធ្វើការចែកទម្ងន់(គិតជាគីឡូក្រាម) និងកម្ពស់(គិតជាម៉ែត្រ)លើកជាការេ ។ ប៉ុន្តែរូបមន្តនេះ មិនត្រូវបានអនុវត្ត ចំពោះក្មេងក្រោមអាយុ២ឆ្នាំនោះទេ។
បើយោងតាមអង្គការសុខភាពពិភពលោក បានឲ្យនិយមន័យថា គឺជាការប្រមូលផ្តុំមិនធម្មតា ឬលើសជាតិខ្លាញ់ ដែលអាចផ្តល់គ្រោះថ្នាក់ដល់សុខភាព។
មូលហេតុ និងកត្តាជម្រុញ ការលើសទម្ងន់ និងជំងឺធាត់ហួស ចំពោះកុមារអាចមានមូលហេតុ និងកត្តាជម្រុញជាច្រើនរួមមាន៖ • កត្តាចំណីអាហារ៖ ក្មេងៗចូលចិត្តបរិភោគអាហារសម្បូរដោយខ្លាញ់ ហើយមានកាឡូរីខ្ពស់ ព្រោះតែងាយស្រួលក្នុងការទិញ និងមានរសជាតិឆ្ងាញ់ (fast food)។ • កត្តាអសកម្មភាព៖ កុមារគ្មានការនិយមលេងកម្សាន្ត ហាត់កីឡា នេះក៏ព្រោះតែមានការកើនឡើងនូវបច្ចេកវិទ្យាថ្មីៗ។ • កត្តាតំណពូជ៖ តាមការសិក្សាមួយបានបង្ហាញថា ឳពុកម្តាយធាត់ទាំងពីរនាក់ អាចមានហានិភ័យខ្ពស់ដល់កូន រហូតដល់៨០% បើធាត់តែម្នាក់ក្នុងចំណោមពួកគាត់ អត្រាហានិភ័យអាចនៅត្រឹម៤០% ប៉ុន្តែអាចមានហានិភ័យត្រឹម៧% ទោះជាគ្មាននរណាម្នាក់ធាត់ក៏ដោយ។ ម៉្យាងទៀត ជំងឺក្រូម៉ូសូមទី២១ រួមនឹង ជំងឺ Turner Syndrome ក៏ជាជំងឺតពូជ ដែលអាចឲ្យក្មេងប្រឈមនឹងធាត់ហួសនេះដែរ។ • ការប្រើប្រាស់ថ្នាំ៖ ភាគច្រើនគឺពពួកអាំងស៊ុយលីន ថ្នាំពន្យារកំណើត និងពពួក Cortisol។ • ជំងឺអង់ដូគ្រីន៖ កង្វះអ័រម៉ូនទីរ៉ូអ៊ីត ឬកង្វះអ័រម៉ូនលូតលាស់ (Growth Hormone)។ • កត្តាចិត្តសាស្រ្ត៖ កុមារមួយចំនួនចូលចិត្តញ៉ាំរាល់ពេលដែលពួកគេធុញទ្រាន់ និងតានតឹងក្នុងអារម្មណ៍។ • កត្តាបរិយាកាស៖ ការផ្សព្វផ្សាយអំពីចំណីអាហារដែលប៉ះពាល់ដល់សុខភាពក្រោមរូបភាពផ្សេងៗ។ • កត្តាសង្គម និងវប្បធម៌៖ ទម្លាប់ក្នុងការបរិភោគក្នុងគ្រួសារ ក៏ដូចជាឳពុកម្តាយជាដើម។
រោគសញ្ញា និងការធ្វើរោគវិនិច្ឆ័យ កុមារម្នាក់អាចកំណត់បានថាលើសទម្ងន់ តាមការគណនាសន្ទស្សន៍ទម្ងន់ (BMI) ដោយយកទម្ងន់(គិតជាគីឡូក្រាម)ចែកជាមួយកម្ពស់(គិតជាម៉ែត្រ)លើកជាការេ។ ជាលទ្ធផល ទទួលបាន៖ •ខ្វះទម្ងន់៖ < ១៨,៥ •ធម្មតា៖ ១៨,៥-២៥ •លើសទម្ងន់៖ ២៥-៣០ •ធាត់ហួស៖ > ៣០
ការព្យាបាល វាពិតជាមានការលំបាកក្នុងការព្យាបាលក្មេងដែលមានបញ្ហានេះ ព្រោះវាតម្រូវឲ្យមានការចូលរួមជាក្រុម ពីគ្រូពេទ្យជំនាញជាច្រើន រួមមាន គ្រូពេទ្យផ្នែករោគកុមារ អ្នកឯកទេសខាងចំណីអាហារ និងគ្រូពេទ្យឯកទេសចិត្តសាស្រ្ត ទាំងគ្រួសារ និងកុមារផ្ទាល់។ គោលការណ៍សំខាន់ក្នុងការព្យាបាលរួមមាន៖ •ការអប់រំ និងលើកទឹកចិត្តពីគ្រួសារ សាលារៀន ព្រមទាំងគ្រូពេទ្យ •ការផ្លាស់ប្តូររបបចំណីអាហារ •ការបង្កើតសកម្មភាពដូចជារត់លេង ឬហាត់ប្រាណ •ឳពុកម្តាយត្រូវដើរជាគម្រូ •ការប្រើប្រាស់ថ្នាំ ជាប្រភេទថ្នាំលេប ដែលមានការណែនាំពីគ្រូពេទ្យឲ្យបានត្រឹមត្រូវ •ការវះកាត់ខ្លាញ់ ពិសេសខ្លាញ់ក្បាលពោះ លុះត្រាតែនៅក្នុងករណីមានផលវិបាកណាមួយកើតឡើងដែលតម្រូវការឲ្យមានការវះកាត់ទើបបានប្រើវិធីនេះ។
ផលវិបាក ករណីមិនទទួលយកការព្យាបាលឲ្យទាន់ពេលវេលាទេនោះ កុមារអាចប្រឈមនឹងបញ្ហាមួយចំនួនដូចជា៖ • បញ្ហាបេះដូង និងសរសៃឈាម៖ លើសឈាមកើនឡើងពពួកខ្លាញ់ក្នុងសរសៃឈាម ដាច់សរសៃឈាមខួរក្បាល • ប្រឈមនឹងជំងឺសួត ៖ ជំងឺហឺត ជំងឺស្ទះផ្លូវដង្ហើមស្លាប់ ឬដេកស្លាប់ (sleep apnea) • ប្រឈមនឹងជំងឺតម្រងនោម៖ រលាកតម្រងនោម • ប្រឈមនឹងជំងឺក្រពះពោះវៀន ថ្លើម៖ ងាយហើមពោះ ក្រួសក្នុងថង់ទឹកប្រម៉ាត់ ច្រាលទឹកក្រពះ ខ្លាញ់រុំថ្លើមទៅជាក្រិនថ្លើម • ប្រឈមនឹងជំងឺអង់ដូគ្រីន៖ ជំងឺទឹកនោមផ្អែមប្រភេទ២ • ប្រឈមនឹងជំងឺស្បែក៖ ដុះផ្សិត និងប្រេះស្រកា • វិបត្តិសាច់ដុំ និងឆ្អឹង៖ ងាយបាក់ឆ្អឹង និងពុកឆ្អឹង • ប្រឈមនឹងបញ្ហាផ្លូវចិត្ត៖ ធ្លាក់ទឹកចិត្ត ថយចុះគុណភាពជីវិត លែងចង់ទៅរៀន ឯកកា ដកខ្លួនពីសង្គម •ជំងឺមហារីក៖ មហារីកសុដន់ មហារីកមាត់ស្បូន និងមហារីកថ្លើម។
ការបង្ការ នេះមិនមែនជាជំងឺឆ្លងទេ ហើយវាអាចការពារបានដោយវិធីមួយចំនួន៖ • កុមារខ្លួនឯងផ្ទាល់៖ ត្រូវកំណត់ការបរិភោគអាហារណាដែលសម្បូរដោយជាតិខ្លាញ់ និងស្ករ បង្កើនការបរិភោគបន្លែ និងសកម្មភាពកីឡាឲ្យបានច្រើន រួមទាំងផ្លាស់ប្តូររបៀបក្នុងការរស់នៅដូចជា កាត់បន្ថយការជិះយានជំនិះ ឬអង្គុយមួយកន្លែងលេងហ្គេមជាដើម។ • សាលារៀន ៖ ត្រូវផ្តល់ឲ្យនូវរបបអាហារសុខភាពអប់រំ ព្រមទាំងបង្ហាញនូវផលប៉ះពាល់ដល់ក្មេង ពីការបរិភោគមិនល្អមួយចំនួន។ • គ្រួសារ ៖ ត្រូវធ្វើការផ្លាស់ប្តូរទម្លាប់ក្នុងការញ៉ាំ និងការរស់នៅ។