2017-08-22 · 5,796 views
អ្នកជំងឺមហារីកមាត់ស្បូនគួរទទួលទានអ្វី ?
General information, not a diagnosis.
Full article available in Khmer; English translation has not been supplied.
ជំងឺមហារីកមាត់ស្បូន គឺជាជំងឺដែលកើតឡើងនៅបន្ទាប់មុខរបស់ស្បូន។ បើសិនជាអ្នកជំងឺដឹងបានឆាប់រហ័សនៅពេលដែលទើបនឹងកើតវាអាចព្យាបាលបាន។ នៅពេលអ្នកត្រូវបានពិនិត្យឃើញថាមានជំងឺមហារីកមាត់ស្បូនការទទួលទានអាហារមានសារធាតុចិញ្ចឹមវាអាចជួយធ្វើអោយអាការៈជំងឺនៅក្នុងរាងកាយបានប្រសើរឡើង។ ហេលស៍ថាម នឹងលើកយកមកបញ្ហាដែលសក្ដិសមសម្រាប់អ្នកជំងឺមហារីកមាត់ស្បូន មកចែកជួនអ្នកអានទាំងអស់គ្នា។
·អាហារធញ្ញជាតិ៖ អាហារធញ្ញជាតិគីផ្នែកមួយដ៏សំខាន់សម្រាប់របបអាហារព្រោះវាសម្បូរទៅដោយជាតិសរសៃនឹងវីតាមីនជាច្រើនមុខ។ចំណែកអត្ថប្រយោជន៏អាហារធញ្ញជាតិសម្រាប់អ្នកជំងឺមហារីកមាត់ស្បូនវិញគឺវាអាចជួយកាត់បន្ថយឱកាសនៃការរីលរាលដាលនៃជំងឺវាថែមទាំងជួយពង្រឹងនិងជួយដល់ដំណើរការរបស់អេស្ត្រូជេនដែលជាអ័រម៉ូនអាចបណ្ដាលអោយមានជំងឺមហារីកមាត់ស្បូនឲ្យដើរស្រូលបើសិនជាវាមានច្រើនហួសកំណត់នៅក្នុងរាងកាយ។ អ្នកអាចទទួលទាននំបុ័ងស្រូវសាឡី ឬអាហារធ្វើពីគ្រាប់អញ្ញជាតិផ្សេងៗទៀត។
·បន្លែ៖ នៅក្នុងបន្លែជាប្រភេទនៃសារការធាតុចិញ្ចឹមរួមមានវីតាមីនAនឹងជាតិសរសៃយ៉ាងច្រើន សន្ធឹកសន្ធាប់។ការទទួលទានបន្លែច្រើនជាងសាច់សត្វអាចជួយទប់ស្កាត់ជំងឺមហារីកស្បូន ហើយវាក៏អាចជួយព្យាបានជំងឺនេះផងដែរ។រាងកាយរបស់យើងត្រូវការវីតាមីននឹងជាតិរ៉ែដើម្បីប្រយុទ្ធនឹងជំងឺដូចជាជំងឺមហារីកជាដើម។បន្លែក៏ជាអង់ទីអុកស៊ីដាយមួយដែលអាចជួយប្រយុទ្ធនឹងមហារីកមាត់ស្បូនដ៏មានប្រសិទ្ធបំផុត។លោកអ្នកអាចទទួលទានបន្លែបៃតងទាំងឡាយដែលមានដូចជា ប្រូកូលី ផ្ទី និងសាឡាដ សុទ្ធតែជាអាហារដែលសក្តិសមបំផុត។
·អាហារផ្ទុកជាតិបេតាការ៉ូទីន៖ ផ្លែឈើទាំងអស់សុទ្ធតែមានសារធាតុចិញ្ចឹមនិងជាអង់ទីអុកស៊ីដាយដែលអាចជួយប្រយុទ្ធប្រឆាំងនឹងជំងឺផ្សេងៗ។នៅក្នងនោះផ្លែត្រសក់ស្រូវមានផ្ទុកសារធាតុបេតាការ៉ូទីនដែលជាសារធាតុអាចបំលែងទៅជាវីតាមីនAក្នុងរាងកាយចំពោះស្ត្រីដែលទទួលទានអាហារមានជាតិបេតាការ៉ូទីនអាចកាត់បន្ថយអត្រាកើតជំងឺមហារីកមាត់ស្បូន27%។ក្រៅពីត្រសក់ស្រូវលោកអ្នកក៏បានរកទទួលទាននូវអាហារមានសារធាតុបេតាការ៉ូទីនដែលមាននៅក្នុង ការ៉ុត ដំឡូងបាំរាំង ផ្លែក្រូច ម្រេចផងដែរ។
·តៅហ៊ូ៖ តៅហ៊ូមានប្រភពមកពីសណ្ដែកសៀងដែលមានអត្ថប្រយោន៏ដល់សុខភាពរបស់ស្ត្រីចំពោះស្ត្រីដែលទទួលទានតៅហ៊ូជំនួសផ្នែកតូចនៃការទទួលទានសាច់សត្វអាចជួយកាត់បន្ថយ អត្រាកើតជំងឺមហារីកមាត់ស្បូនបាន។តៅហ៊ូអាចផ្ដល់ផលប្រយោជន៏ក្នុងអំឡុងពេល ព្យាបាលជំងឺមហារីកមាត់ស្បូនផងដែរ។ ជំនួយការទទួលទានសាច់គោ សាច់ជ្រូក នឹងសាច់មាន់ដែលអ្នកអាច បែបមកទទួលទានអាហារមាន តៅហ៊ូចូលផ្សំវិញ។ អ្នកគួរតែពិគ្រោះជាមួយគ្រូពេទ្យពីចំនួនតៅហ៊ូដែលអាចទទួលទានបានចំពោះអ្នកជំងឺ មហារីកស្បូន៕