CARE. PERFORMANCE. EVERYDAY VITALITY.Talk to a pharmacist
GuidesHEALTH GUIDE

2017-08-28 · 11,547 views

និស្សិតពេទ្យណាក៏យល់ថា«រៀនពេទ្យពិបាក»ដែរ តែពួកយើងមិនបោះបង់ឡើយ…

General information, not a diagnosis.

Full article available in Khmer; English translation has not been supplied.

1 / 2

នាងខ្ញុំឈ្មោះ តាំង រ៉ូស្សាទេវី ជាអតីតនិស្សិតផ្នែកឱសថសាស្រ្តនៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល(បញ្ចប់ការសិក្សាក្នុងឆ្នាំ២០១៧) ហើយសព្វថ្ងៃនេះកំពុងបម្រើការងារ មណ្ឌលវេជ្ជសាស្ត្រសហគមន៍ (Comunity medical center)

ពីដំបូង ខ្ញុំមិនដែលមានបំណងចង់សិក្សាមុខវិជ្ជាពេទ្យនេះឡើយ តែដោយសារកត្តាគ្រួសារ និងលោកគ្រូអ្នកគ្រូ ដែលតែងតែផ្តល់នូវការជំរុញលើកទឹកចិត្តឲ្យជ្រើសយកមុខវិជ្ជានេះ ទើបខ្ញុំព្យាយាមដោយប្រាប់ខ្លួនឯងថា ត្រូវជំនះនូវរាល់បញ្ហាដែលគេគ្រប់គ្នាតែងនិយាយថាពិបាកនោះ។ ក្រោយមក ខ្ញុំក៏បានសម្រេចចិត្តដាក់ស្នើសុំអាហារូបករណ៍ដោយមានចិត្តចង់ដឹងចង់លឺដោយខ្លួនឯងផ្ទាល់ថា តើការសិក្សាមុខវិជ្ជានេះលំបាកបែបណាខ្លះ ? ហើយក៏បានទទួលអាហារូបករណ៍ដូចក្តីប្រាថ្នា…

ក្រោយពេលដែលបានចូលរៀន ខ្ញុំពិតជាធ្លាប់បានគិតថា ខ្ញុំបានរើសមុខវិជ្ជាខុសដោយសារតែការសិក្សាមានភាពមមមាញឹក និងរវល់ជាខ្លាំង មិនត្រឹមតែមិនសូវបានចូលរួមសកម្មភាពសង្គមប៉ុណ្ណោះទេ ថែមទាំងត្រូវចំណាយពេលវេលា កម្លាំងកាយ និងកម្លាំងចិត្តជាច្រើនទៀតផង។ ទោះជាយ៉ាងណា ក៏ខ្ញុំមិនដែលមានអារម្មណ៍ថា ចង់បោះបង់ការសិក្សានោះចោលទេ ដោយសារតែឆ្នាំទី២ និងទី៣ គឺជាឆ្នាំដែលមានការចុះធ្វើការអនុវត្តផ្ទាល់ឲ្យស្របនឹងទ្រឹស្ដីដែលបានសិក្សាកន្លងមក  ហើយក៏ជាវេលាដែលធ្វើឲ្យខ្ញុំយល់ និងចាប់ផ្ដើមបណ្ដុះចិត្តស្រលាញ់ទៅលើមុខវិជ្ជានេះផងដែរ។

ផលលំបាក និងឧបសគ្គ ដែលបានជួបកំឡុងពេលសិក្សា គឺ៖ -ដោយសារតែខ្ញុំសិក្សាពីរមុខវិជ្ជាក្នុងពេលតែមួយ ដូច្នេះ មិនសូវផ្តោតលើការសិក្សាខ្លាំង ហើយពេលខ្លះត្រូវទទួលការប្រលងពីរមុខវិជ្ចាដំណាលគ្នា -កម្រិតភាសានៅមានកម្រិត ទើបត្រូវការសិក្សាបន្ថែម -ហត់នឿយ អស់កម្លាំង ហើយក៏គ្មានពេលសម្រាកឲ្យបានគ្រប់គ្រាន់ -មេរៀនពិបាកយល់ -ត្រូវទន្ទេញមេរៀន  និងពាក្យបច្ចេកទេស ជាច្រើន -ការងារសាលាច្រើន។

ដំណោះស្រាយចំពោះបញ្ហាដែលជួបប្រទះ ៖ -ពង្រឹងភាសាឲ្យបានច្រើន -សង្ខេបមេរៀនដែលបានរៀនរួច -ត្រូវកំណត់ពេលគេងឲ្យបានមុនម៉ោង១២ -បែងចែកពេលវេលានៃការសិក្សាឲ្យបានត្រឹមត្រូវ -ការរៀនជាក្រុមក៏ជាចំណែកមួយជួយឲ្យការសិក្សារីកចម្រើនដែរ។

ទង្វើដែលនិស្សិតពេទ្យគួរធ្វើ -មានការតាំងចិត្តខ្ពស់ មិនងាយបោះបង់ចោលការសិក្សា -ត្រូវព្យាយាមសិក្សាស្វែងយល់បន្ថែមខ្លួនឯងឲ្យកាន់តែច្បាស់ -ត្រូវមានភាពច្បាស់លាស់ក្នុងការព្យាបាល -ត្រូវមានក្រមសីលធម៌ក្នុងនាមជាពេទ្យមួយរូប។ ទង្វើដែលនិស្សិតពេទ្យមិនគួរធ្វើ -មិនត្រូវយកចំណេះដឹងក្លែងក្លាយទៅជួយសង្គ្រោះអ្នកជំងឺ -មិនត្រូវមើលងាយ ឬមិនផ្ដល់តម្លៃឲ្យអ្នកជំងឺ -មិនត្រូវប្រើពាក្យមិនគប្បីទៅកាន់អ្នកជំងឺ។

©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ