0
(16 points)
មន្ទីរពហុព្យាបាលហ្វឺសសិនធឺរ គឺជាមន្ទីរពហុព្យាបាលដំបូងដែលផ្តល់សេវាកម្មផ្នែកព្យាបាល និង គ្រប់គ្រង ផ្នែកសុខភាពរួមបញ្ចូលគ្នានៅប្រទេសកម្ពុជា ដែលបង្កើតឡើងនៅឆ្នាំ១៩៩៧ ហើយមានទីតាំងចំកណ្តាល នៃទីក្រុងភ្នំពេញ ទន្ទឹមនឹងនេះក៏មានសាខានៅក្រុងព្រះសីហនុ និង ខេត្តកោះកុងផងដែរ ដើម្បីកាន់តែងាយ ស្រួលក្នុងការផ្តល់សេវាកម្មផ្នែកសុខភាពដល់លោកអ្នក។
ក្រុមអ្នកជំនាញដែលមានភាពរួសរាយរាក់ទាក់របស់យើងខ្ញុំ អាចប្រើបានច្រើនភាសារ(ខ្មែរ អង់គ្លេស ចិន ចិនកាតាំង កូរ៉េ ជប៉ុន បារាំង និង វៀតណាម។ល។) ក្នុងការផ្តល់សេវាកម្មផ្នែកសុខភាពដ៏មានប្រសិទ្ធិភាព ដល់លោកអ្នក។
ពិសេសជាងនេះទៅទៀត មន្ទីរពហុព្យាបាលហ្វឺសសិនធឺរយើងខ្ញុំមានក្រុមវេជ្ជបណ្ឌិតជំនាញប្រកបដោយ បចេ្ចកទេសល្អ និង ក្រមសិលធម៌ខ្ពស់ ហើយយើងខ្ញុំមានផ្នែកវេជ្ជសាស្រ្តលើសពី២០ផ្នែក ដើម្បីផ្តល់នូវសេវាកម្ម ពិគ្រោះ វិនិច្ឆ័យ និង ព្យាបាលដ៏មានជំនាញវិជ្ជាជីវៈដល់អ្នកជម្ងឺរបស់យើងខ្ញុំ។
មន្ទីរពហុព្យាបាលហ្វឺសសិនធឺរ តម្លៃសេវាសមរម្យ ហើយក៏ជាមន្ទីរពហុព្យាបាលដៃគូរបស់ក្រុមហ៊ុនធានារ៉ាប់រង បរទេសជាច្រើនប្រទេសផងដែរ។
មន្ទីរពហុព្យាបាលហ្វឺសសិនធឺរ គឺជាជម្រើសទីមួយសំរាប់លោកអ្នក។
No. 408,
St. 93 (Preah Monivong),
Boeng Keng Kang Ti Muoy,
Chamkar Mon
Contact: 099 911 911/ 011 699 090