-
Dec 01, 2021
|
-
3 ឆ្នាំមុន
|
-
5.2K មើល
ជាមួយនឹងបទពិសោធក្នុងភាពជាអ្នកដឹកនាំ ២០ឆ្នាំ លោក Mohd Daud Mohd Arif ដែលជានាយកប្រតិបត្តិនៃក្រុមប្រឹក្សាទេសចរណ៍ថែទាំសុខភាពម៉ាឡេស៊ី Malaysia Healthcare Travel Council (“MHTC”)បាននាំមកនូវទស្សនវិស័យថ្មីចំពោះការរីកចម្រើន នៃវិស័យសុខាភិបាលនៃប្រទេសម៉ាឡេស៊ីនិងពង្រីកបន្ថែមនូវចក្ខុវិស័យរបស់ប្រទេសដើម្បីក្លាយជាគោលដៅថែទាំសុខភាពឈានមុខគេលើពិភពលោក។ នៅក្នុងកិច្ចសម្ភាសន៍ជាពិសេសរវាងលោក Mohd Daud និងលោកស្រី ឃាង ស៊ីវ ហ៊ុង ជានាយកជាន់ខ្ពស់ និងជាឱសថការី នៃហេលស៍ថាម ដែលកិច្ចសម្ភាសន៍នេះមានខ្លឹមសារ ជារួម ផ្តោតលើ ការប្តេជ្ញាចិត្តរបស់ប្រទេសម៉ាឡេស៊ី ដើម្បីឲ្យក្លាយជាគោលដៅដ៏ប្រសើរក្នុងការផ្តល់នូវសេវាថែទាំសុខភាព ជូនប្រជាជនកម្ពុជាដែលមានតម្រូវការស្វែងរកការព្យាបាលផ្នែកសុខភាព។
សំណួរក្នុងកិច្ចសម្ភាសន៍ និង ចម្លើយដែលទទួលបានការឆ្លើយតប
1. តើលោកអាចពន្យល់បន្ថែមពីប្រវត្តិ និងការបង្កើតនៃ Malaysia Healthcare បានដែរឬទេ?
‘Malaysia Healthcare’ គឺជាសាខាមួយរបស់ឧស្សាហកម្មទេសចរណ៍ថែទាំសុខភាពម៉ាឡេស៊ី ដែលត្រូវបានសម្របសម្រួល និងបង្កើតឡើងដោយក្រុមប្រឹក្សាទេសចរណ៍ថែទាំសុខភាពម៉ាឡេស៊ី (MHTC) ដែលជាទីភ្នាក់ងាររបស់រដ្ឋាភិបាល ស្ថិតនៅក្រោមឱវាទក្រសួងសុខាភិបាលម៉ាឡេស៊ី (MOH)។
គ្រឹះរបស់ Malaysia Healthcare ត្រូវបានកសាងឡើងយ៉ាងរឹងមាំនៅលើភាពជាដៃគូរវាងផ្នែក សាធារណៈជាមួយនិងផ្នែកឯកជន ដែលមានបណ្ដាក្រសួងរបស់រដ្ឋាភិបាល និងទីភ្នាក់ងារនានា ក៏ដូចជាក្រុមហ៊ុនឯកជនល្បីៗខាងថែទាំសុខភាពរបស់ប្រទេសម៉ាឡេស៊ី ក្រុមហ៊ុនអាកាសចរណ៍ ទីភ្នាក់ងារទេសចរណ៍ សណ្ឋាគារ និងអ្នកពាក់ព័ន្ធជាច្រើនទៀត។ ដោយធ្វើការរួមគ្នា យើងខ្ញុំសូមផ្ដល់ជូនដល់ភ្ញៀវទាំងអស់នូវបទពិសោធន៍នៃការធ្វើដំណើរពិនិត្យសុខភាពដ៏រលូនតាំងពីពេលចាប់ផ្ដើម រហូតដល់ពេលបញ្ចប់ទៅវិញ។
ប្រទេសម៉ាឡេស៊ីគឺជាប្រទេសមួយក្នុងចំណោមប្រទេសមួយចំនួនតូចនៅលើពិភពលោកដែលមានទេសចរណ៍តំហែទាំសុខភាពជាឧស្សាហកម្មដែលគាំទ្រដោយរដ្ឋាភិបាលខណៈពេលដែលឧស្សាហកម្មនេះគ្រប់គ្រងដោយវិស័យឯកជន។
ដោយត្រូវបានគេស្គាល់តាំងពីយូរលង់មកហើយថាជា គុជលាក់ខ្លួននៃតំបន់អាស៊ី (Hidden Jewel of Asia) បច្ចុប្បន្ននេះប្រទេសម៉ាឡេស៊ីត្រូវបានគេឱ្យឈ្មោះថាជា “The World’s Healthcare Marvel” ដោយបានសាងនូវ កេរ្តិ៍ឈ្មោះដ៏ល្បីរន្ទឺ ដែលជាគោលដៅសម្រាប់សាកលលោក ក្នុងតំហែទាំសុខភាពឈានមុខគេប្រកបដោយសុវត្ថិភាពនិងទំនុកចិត្ត។ ដោយត្រូវបានទទួល ស្គាល់ថាជាប្រទេសគោលដៅខាងទេសចរណ៍តំហែទាំសុខភាពប្រចាំឆ្នាំ នៅក្នុងកំណត់ត្រា International Medical Travel Journal ចាប់ពីឆ្នាំ២០១៥ ដល់ ឆ្នាំ២០១៨ និង ជាថ្មីម្ដងទៀត នាឆ្នាំ២០២០ ថ្មីៗនេះប្រទេសម៉ាឡេស៊ីបានបង្ហាញនូវការប្ដេជ្ញាចិត្តដ៏រឹងមាំរបស់ខ្លួននៅក្នុងដំណើរ នៃការផ្ដល់ជូននូវការថែទាំសុខភាពប្រកបដោយគុណភាពលំដាប់ពិភពលោក ជាមួយនិងតម្លៃដ៏ សមរម្យ និងប្រកបដោយភាពងាយស្រួលក្នុងការទទួលបានសេវា ដែលការផ្ដល់ជូននេះត្រូវបានធ្វើឡើងតាមរយៈការផ្ដល់ឱ្យនូវបទពិសោធន៍ធ្វើដំណើររបស់អ្នកជម្ងឺដ៏រលូនតាំងពីពេលចាប់ផ្ដើមដល់ ពេលបញ្ចប់។
2. តើហេតុអ្វីបានជាប្រទេសម៉ាឡេស៊ីគឺជាប្រទេសដែលគេពេញនិយមសម្រាប់ទេសចរណ៍តំហែទាំសុខភាព?
ប្រទេសម៉ាឡេស៊ី បានទទួលនូវប្រជាប្រិយភាពថាជា ប្រទេសគោលដៅដែលផ្ដល់នូវការថែទាំសុខភាព និងភាពរឹងមាំនៃរូបរាងកាយប្រកបដោយសុវត្ថិភាព និងទំនុកចិត្ត អស់រយៈពេលជាច្រើនឆ្នាំមកហើយ។ ការរីកចម្រើន និងវឌ្ឍនភាពនៃឧស្សាហកម្មនេះ មួយចំណែកធំគឺកើតចេញពីការគាំទ្ររបស់ការថែទាំសុខភាពម៉ាឡេស៊ីទៅលើ គុណភាពលំដាប់ពិភពលោក ភាពងាយស្រួលក្នុងការទទួលបានសេវា និង តម្លៃសមរម្យបើប្រៀបធៀបជាមួយប្រទេសដទៃ។
ចំណុចពិសេសដែលជម្រុញឱ្យប្រទេសម៉ាឡេស៊ីក្លាយជាជម្រើសនៃគោលដៅសម្រាប់អ្នកទេសចរណ៍ ក្នុងតំហែទាំសុខភាពនៅលើសាកលលោកមានដូចជា ៖
គុណភាពលំដាប់ពិភពលោក
ស្តង់ដារគុណភាព និងសុវត្ថិភាពនៅក្នុងមន្ទីរពេទ្យម៉ាឡេស៊ីគឺជាមន្ទីរពេទ្យគំរូ និងជាខ្នាតគោលសម្រាប់ធៀបទៅនឹងមន្ទីរពេទ្យល្បីៗនៅលើពិភពលោក ហើយត្រូវបានត្រួតពិនិត្យយ៉ាងដិតដល់ និងមានការគ្រប់គ្រងយ៉ាងតឹងរ៉ឹង ពីសំណាក់ក្រសួងសុខាភិបាលម៉ាឡេស៊ី។
ក្រុមវេជ្ជបណ្ឌិត និងគ្រូពេទ្យប្រកបដោយគុណភាពខ្ពស់របស់យើងខ្ញុំសុទ្ធតែ បានទទួលការបណ្ដុះបណ្ដាលពីគ្រឹះស្ថានល្បីៗដែលទទួលស្គាល់ជាអន្តរជាតិដូចជា ប្រទេសម៉ាឡេស៊ី ប្រទេសអង់គ្លេស សហរដ្ឋអាមេរិក អូស្ត្រាលី និង សហភាពអឺរ៉ុប។
មន្ទីរពេទ្យជាសមាជិកនៃបណ្ដាញ Malaysia Healthcare ត្រូវបានទទួល ស្គាល់ដោយស្ថាប័នអន្តរជាតិនានា ដូចជា ៖ ស្ថាប័ន Malaysia Society for Quality in Health (MSQH), ស្ថាប័ន Joint Commission International (JCI), គណៈកម្មការ Reproductive Technology Accreditation Committee (RTAC) និង ទីភ្នាក់ងារផ្សេងៗទៀត ដែលស្ថិតនៅក្រោមស្ថាប័ន International Society for Quality in Healthcare (ISQua)។
លទ្ធភាពបង់ថ្លៃសេវា
ក្រសួងសុខាភិបាលម៉ាឡេស៊ីធ្វើការគ្រប់គ្រងអត្រាខ្ពស់បំផុតសម្រាប់ការព្យាបាល តំហែទាំសុខភាពតាមរយៈគោលការណ៍ Fees Schedule 13 ហេតុដូច្នេះ ហើយ អ្នកជម្ងឺមានលទ្ធភាពគ្រប់គ្រាន់សម្រាប់ចំណាយទៅលើការព្យាបាល បើធៀបទៅនឹងប្រទេសនានានៅក្នុងតំបន់។
ធៀបទៅនឹងសហរដ្ឋអាមេរិក អ្នកជម្ងឺអាចសន្សំបានរហូតដល់ ៦០-៨០% ទៅលើចំណាយសម្រាប់ការព្យាបាលសំខាន់ៗ ដូចជា ការវះកាត់ប្ដូរឆ្អឹងត្រគាក ឬជង្គង់ ការផ្សាំសរសៃឈាមបេះដូង ការវះកាត់ឆ្អឹងខ្នង និង ការវះកាត់ កែច្នៃសម្ផស្សមុខជាដើម។ល។
ការព្យាបាលសំខាន់ៗ ៖ ចំណាយប្រៀបធៀប (ជាប្រាក់ដុល្លារអាមេរិក) ដែលរៀបចំឡើយដោយស្ថាប័ន Patient Beyond Borders (តារាង ស្ថិតិចំណាយប្រភេទជំងឺនិងតាមប្រទេស)
ចំណាយជា
ប្រាក់ដុល្លារ សហរដ្ឋអាមេរិក
កូស្តារីកា
ឥណ្ឌា
ម៉ាឡេស៊ី
ម៉ិចស៊ីកូ
សិង្ហបុរី
កូរ៉េខាង ត្បូង
តៃវ៉ាន់
ថៃ
ប្រាក់សន្សំមធ្យម
៤៥-៦៥%
៦៥-៩០%
៦០-៨០%
៤០-៦០%
២៥-៤០%
២៥-៤៥%
៤០-៦៥%
៥០-៧៥%
ផ្សាំផ្លូវពង្វាងសរសៃឈាមបេះដូង CABG
៩២,០០០
៣១,៥០០
៩,៨០០
២០,៨០០
៣៤,០០០
៥៤,៥០០
២៩,០០០
២៧,០០០
៣៣,០០០
ការវះកាត់ប្ដូរសន្ទះបេះដូងដោយមានសរសៃពង្វាង
៨៧,០០០
២៨,០០០
១១,៩០០
១៥,០០០
២៦,៥០០
៤៦,០០០
៣៨,០០០
២២,០០០
១៩,០០០
ការវះកាត់ប្ដូរឆ្អឹងត្រគាក
៣១,០០០
១៥,៣០០
៩,៤០០
១២,៥០០
១៤,២០០
២១,៤០០
២១,៦០០
១៤,០០០
១៦,៥០០
ការវះកាត់ប្ដូរជង្គង់
២៨,០០០
១៤,២០០
៧,២០០
៧,៨០០
១២,៣០០
១៩,២០០
១៦,២៥០
១៣,៤០០
១៣,២០០
ការវះកាត់ឆ្អឹងកងខ្នង
៦៥,០០០
N/A
៩,៥០០
១៤,២៥០
២២,៥០០
២៧,៨០០
២៤,២០០
១៨,០០០
១៦,០០០
ដាក់កង IVF មិនរាប់បញ្ចូលថ្លៃឱសថព្យាបាល
១២,៥០០
N/A
៣,៣០០
៤,២០០
៥,៨០០
៩,៤៥០
៧,៥០០
៤,៦០០
៤,០០០
ផ្លូវពង្វាងអាហារក្នុងក្រពះ
២៣,០០០
១០,៥០០
៦,៨០០
៩,២៥០
១១,៥០០
១៤,៨០០
១៤,៥០០
១២,៧០០
១២,៦០០
ដាំបង្គោលឆ្អឹងក្នុងធ្មេញ
២១,៥០០
៩,៣៥០
៦,៨៥០
៧,៧០០
៩,៣០០
១១,៨០០
៩,៩០០
៨,៧០០
៩៣,០០០
ដាំបង្គោលឆ្អឹងក្នុងធ្មេញ
(ធ្មេញលើ និង ក្រោម)
១១,៥០០
៤,២៥០
៣,៣០០
៣,៧៥០
៤,១០០
៧,០០០
៥,៦៥០
៤,៣៥០
៣,៧០០
កែសម្ផស្សទូទាំងមុខ
១១,៥០០
៤,៩០០
២,៨០០
៣,៣០០
៤,៧៥០
៧,៨៥០
៥,៩០០
៥,២៥០
៣,៧០០
វះកាត់កែច្រមុះ
៤,៨០០
២,៦០០
១,៤០០
២,៨០០
៣,១០០
៣,៥០០
៣,៨០០
៣,២០០
១,៦០០
ការបដិសេធ ៖ អត្រាប្ដូរប្រាក់អាចប្រែប្រួលទៅតាមឆ្នាំ។ តារាងនេះផ្ដល់នូវការប៉ាន់ស្មានទៅលើការសន្សំចំណាយប៉ុណ្ណោះ។
ប្រភព ៖ ស្ថាប័ន Patient Beyond Borders, ២០២០
ភាពងាយស្រួលក្នុងការទទួលបានសេវា
ប្រទេសម៉ាឡេស៊ីមានមន្ទីរពេទ្យឯកជនចំនួន២១០ ដោយមិនរាប់បញ្ចូល គ្លីនិកធ្មេញ និងមជ្ឈមណ្ឌលសុខភាព។ ស្ទើរតែមិនចាំបាច់រង់ចាំការណាត់ជួប ដើម្បីពិភាក្សា និងដើម្បីព្យាបាលឡើយជាមួយនិងអ្នកឯកទេសបែបនេះធ្វើឱ្យ ការទទួលបានសេវារហ័សទាន់ពេល។ បន្ថែមពីនេះទៅទៀត ក៏មានការតភ្ជាប់ នូវជើងយន្តហោះដែលមិនឈប់សំចតទៅកាន់មជ្ឈមណ្ឌលប្ដូរជើងហោះហើរ សំខាន់ៗនៅទូទាំងពិភពលោកផងដែរ។
មជ្ឈមណ្ឌល Global Halal Hub
សង្គមម៉ាឡេស៊ីភាគច្រើនជាអ្នកមូស្លីមដែលមានភាពរួសរាយរាក់ទាក់ នៅគ្រប់ មន្ទីរពេទ្យទាំងអស់របស់យើងខ្ញុំបម្រើតែមុខម្ហូបហាឡាល់ប៉ុណ្ណោះ ហើយក៏ ផ្ដល់ជូននូវបន្ទប់សម្រាប់ថ្វាយបង្គុំព្រះផងដែរ។
មានផលិតផលវេជ្ជសាស្ត្រដែលគ្មានសារធាតុសាច់ជ្រូក ដូចជាចេសដេររបួស និងវ៉ាក់សាំងជាដើម ។
អ្នកដែលមានជំនាញវិជ្ជាជីវៈផ្នែកវេជ្ជសាស្រ្តជាច្រើន ទាំងបុរស និង ស្ត្រី គឺជាជនជាតិមូស្លីម។
ឋានសួគ៌ទេសចរណ៍
Malaysia Healthcare ក៏ត្រូវទទួលបានភាពទាក់ទាញបន្ថែមទៀតដោយ សារទីតាំងរបស់វាជាមណ្ឌលសុខភាពដែលរីកចម្រើនឥតឈប់ឈរ មូស្លីមដែលជាប្រជាជាតិដ៏មានភាពរួសរាយរាក់ទាក់ មានតំបន់ទេសចរណ៍ ច្រើន មានប្រព័ន្ធសុខាភិបាលពហុភាសា ដែលអាចផ្ដល់ជូនអ្នកជម្ងឺនៅទូទាំង ទ្វីបអាស៊ី និងពិភពលោកនូវភាពងាយស្រួលក្នុងការប្រើប្រាស់ភាសាតាម ចំណង់ចំណូលចិត្តរបស់ពួកគេ ។
ការផ្ដល់ជូនសេវាដ៏រលូនតាំងពីដើមដល់ចប់
Malaysia Healthcare ផ្ដល់ជូនលើសពីតំហែទាំសុខភាព ជាការថែទាំជូន អ្នកទេសចរណ៍ដែលអាចឱ្យពួកគេមានភាពរីករាយនឹងបទពិសោធន៍នៃការធ្វើដំណើរទេសចរណ៍ និងពិនិត្យសុខភាពដ៏រលូនតាំងពីដើមដល់ចប់។
នៅពេលអញ្ជើញមកដល់ អ្នកទេសចរណ៍ដែលធ្វើដំណើរសម្រាប់តំហែទាំ សុខភាពនឹងទទួលបាននូវការស្វាគមន៍ ពីបុគ្គលិកផ្នែក Concierge and Lounge របស់ Malaysia Healthcare យើងខ្ញុំ ដែលនឹងមកទទួលអ្នកទេសចរណ៍ដល់ច្រកចេញយន្តហោះតែម្ដង រួចហើយបុគ្គលិកនឹងជូនអ្នក ដំណើរទៅយកឥវ៉ាន់តាមច្រករហ័សសម្រាប់អន្តោប្រវេសន៍ ហើយបន្ទាប់មក ឱ្យពួកគាត់រង់ចាំនៅបន្ទប់រង់ចាំរហូតដល់ក្រុមអ្នកដឹកជញ្ជូនរបស់សណ្ឋាគារ ឬមន្ទីរពេទ្យមកទទួល។
នៅគ្រប់ជំហានទាំងអស់នៃការធ្វើដំណើរ Malaysia Healthcare នឹងនៅ ជាមួយដើម្បីជួយ និងនាំផ្លូវអ្នកទេសចរណ៍សម្រាប់តំហែទាំសុខភាពទាំង ឡាយបានពេញមួយដំណើរពិនិត្យសុខភាពរបស់ពួកគេ រហូតដល់ពេល ត្រឡប់ទៅគេហដ្ឋានវិញ។
3. តើមានសេវាព្យាបាលវេជ្ជសាស្ត្រអ្វីខ្លះដែលបានផ្ដល់ជូនអ្នកទេសចរណ៍ថែទាំសុខភាពនៅក្នុងប្រទេសម៉ាឡេស៊ី?តើការព្យាបាលឯកទេសលើជម្ងឺអ្វីខ្លះដែលប្រព័ន្ធសុខាភិបាលរបស់ប្រទេសម៉ាឡេស៊ីបាននឹង កំពុងផ្ដល់ជូន?
ក្នុងចំណោមការព្យាបាលតំហែទាំសុខភាពដែលអ្នកដំណើរទទួលបានពីប្រទេសម៉ាឡេស៊ីមានដូចជា ៖ ការបង្កកំណើត មហារីក បេះដូង សល្យកម្មអវៈយវៈ ការព្យាបាលសម្ផស្ស និងការព្យាបាលជា ច្រើនប្រភេទទៀត។
ការព្យាបាលការបង្កកំណើត ៖ ប្រទេសម៉ាឡេស៊ីបានប្រកាសឱ្យដឹងនូវអត្រាជោគជ័យរបស់អ្នកជម្ងឺម្នាក់ក្នុងចំណោមអ្នកជម្ងឺចំនួនពីរនាក់ដែលមកទទួលសេវាបង្កកំណើតតាមវិធី in vitro fertilization (IVF) ហើយបានផ្ដល់នូវការព្យាបាលទំនើបរួមមាន ការមិនអាចបង្កកំណើតបានដោយសារជម្ងឺមហារីក និង បច្ចេកវិទ្យា AI សម្រាប់ការធ្វើតេស្តិ៍លើលទ្ធភាពបង្កកំណើត ដោយពង្រឹងនូវមូលដ្ឋាន របស់ខ្លួនជាមណ្ឌលបង្កកំណើតអាស៊ី (Fertility Hub of Asia)។ មជ្ឈមណ្ឌលចំនួនប្រាំបីក្នុង ចំណោម៣០ ដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិដោយ RTAC មានទីតាំងស្ថិតនៅក្នុងប្រទេសម៉ាឡេស៊ី។
ការព្យាបាលជម្ងឺមហារីក ៖ អ្នកទេសចរណ៍សម្រាប់តំហែទាំសុខភាពជាច្រើនស្វែងរកការព្យាបាល ជម្ងឺមហារីកនៅក្នុងប្រទេសម៉ាឡេស៊ី ព្រោះមន្ទីរពេទ្យនៅទីនេះបានផ្ដល់នូវសេវាកម្មព្យបាលជម្ងឺ មហារីកនេះបានគ្រប់ជ្រុងជ្រោយ--ដោយចាប់ផ្ដើមពីការថតរហូតដល់ការប្រើប្រាស់បច្ចេកវិទ្យា ស្វែងរកជម្ងឺមហារីក-- ដើម្បីសម្រួល និងផ្ដល់ភាពរលូនដល់ការធ្វើដំណើរព្យាបាលរបស់អ្នកជម្ងឺ។ ប្រទេសម៉ាឡេស៊ីបានលេចមុខជាប្រទេសដែលបានរៀបចំល្អបំផុតទីបីនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលបានត្រៀមខ្លួនប្រយុទ្ធប្រឆាំងនឹងជម្ងឺមហារីកនៅក្នុងការសិក្សាមួយដែលធ្វើឡើងដោយ The Economist Intelligence Unit (The EIU)។
ការព្យាបាលបេះដូង ៖ ជាងមួយទសវត្សរ៍កន្លងទៅ ប្រទេសម៉ាឡេស៊ីក៏បានទទួលនូវ ប្រជាប្រិយភាជាចង្វាក់បេះដូងអាស៊ី (Heartbeat of Asia ) ផងដែរ ដោយសារតែសហប្រតិបត្តិការខាងវេជ្ជសាស្រ្តរបស់ អ្នកជំនាញហើយនិងហេដ្ឋារចនាសម្ព័ន្ធថែទាំសុខភាពយើងខ្ញុំ។ ជាការពិតណាស់ វិទ្យាស្ថានជាតិ បេះដូង (National Heart Institute) បានទទួលនូវភាពជោគជ័យដ៏ភ្ញាក់ផ្អើលនៅក្នុងឧស្សាហកម្ម តំហែទាំសុខភាពសាកល ដោយបានក្លាយជាមន្ទីរពេទ្យទីមួយនៅក្រៅសហរដ្ឋអាមេរិកដែលអាចវះ កាត់ដាក់បេះដូងសិប្បនិម្មិត (Micra AV pacemaker) ជាឧបករណ៍ដែលដាក់ក្នុងខ្លួនបានសម្រាប់ ព្យាបាលអត្រាចង្វាក់បេះដូងដើរយឺត។ គឺការអភិវឌ្ឍន៍នេះហើយដែលបានទាក់ទាញក្រុមអ្នកជម្ងឺ ពីគ្រប់ច្រកល្ហកទាំងអស់ធ្វើដំណើរមកកាន់ប្រទេសម៉ាឡេស៊ីដើម្បីស្វែងរកការថែទាំសុខភាពប្រកប ដោយគុណភាពដែលអាចទុកចិត្តបាន និងមានលទ្ធភាពបង់ចំណាយបាន។
ការព្យាបាលសល្យកម្មអវៈយវៈ ៖ វេជ្ជបណ្ឌិតផ្នែកសល្យកម្មអវៈយវៈរបស់យើងខ្ញុំត្រៀមខ្លួនរួចជាស្រេចដើម្បីជួយលោកអ្នកក្នុងការជំនះនៅក្នុងពេលលំបាកនេះនៅក្នុងជីវិតរបស់លោកអ្នក។ ចាប់តាំងពីការវះកាត់សល្យកម្មអវៈយវៈរហូតដល់ការធ្វើលំហាត់ស្ដារលទ្ធភាពពលកម្ម យើងខ្ញុំផ្ដល់ជូនដល់អ្នកជម្ងឺរបស់យើងនូវការជួយលើកទឹកចិត្តដែលមានតែមួយគត់តាមបែបម៉ាឡេស៊ី។
ការព្យាបាលថែរក្សាសម្ផស្ស ៖ ក្រុមគ្រូពេទ្យល្បីៗផ្នែកវេជ្ជសាស្ត្ររបស់យើងខ្ញុំបានប្ដេជ្ញាចិត្តរបស់ ពួកគេក្នុងការធ្វើឱ្យសុបិនរបស់អ្នកក្លាយជាការពិត។ យើងខ្ញុំសូមធានា ព្រោះអ្នកដែលមានជំនាញ វិជ្ជាជីវៈថែរក្សាសម្ផស្សទាំងអស់នៅក្នុងប្រទេសម៉ាឡេស៊ីត្រូវបានអនុញ្ញាត និងទទួលបាននូវការ ឯកភាពឱ្យប្រកបវិជ្ជាជីវៈនេះពីក្រុមប្រឹក្សា Malaysian Medical Council (MMC) និង មានវិញ្ញាបនប័ត្រ Annual Practising Certificate (ACP), រួមទាំង អាជ្ញាប័ណ្ណ Licensing and Credentialing to Practise (LCP) ផងដែរ។
ការព្យាបាលជម្ងឺរលាកថ្លើមប្រភេទ C ៖ ជាប្រទេសទីមួយនៅលើពិភពលោក ដែលត្រូវបានអនុញ្ញាតក្រោមលក្ខខណ្ឌឱ្យប្រើប្រាស់ថ្នាំ Ravidasvir រួមបញ្ចូលគ្នាជាមួយនិង Sofosbuvir ដើម្បីព្យាបាលជម្ងឺរលាកថ្លើមប្រភេទC ប្រទេសម៉ាឡេស៊ីបានត្រៀមខ្លួនរួចជាស្រេចដើម្បីផ្ដល់ជូននូវដំណោះស្រាយព្យាបាលជម្ងឺនេះក្នុងថ្លៃសមស្របហើយអាចមានលទ្ធភាពចំណាយបាន និងប្រកបដោយប្រសិទ្ធិ ភាពសម្រាប់អ្នកទាំងឡាយណាដែលផ្ទុកមេរោគ។ លក្ខណ្ឌនេះស្របគ្នាជាមួយនិងបេសកកម្ម របស់អង្គការសុខភាពពិភពលោក WHO ក្នុងការកាត់បន្ថយការឆ្លងជម្ងឺរលាកថ្លើមថ្មីឱ្យបាន ៩០% និងកាត់បន្ថយមរណភាពដោយសារជម្ងឺរលាកថ្លើមប្រភេទC នេះបាន៦៥% នៅដំណាច់ឆ្នាំ ២០៣០។ ប្រទេសម៉ាឡេស៊ីកំពុងតែផ្ដល់ជូនអ្នកជម្ងឺរលាកថ្លើមប្រភេទC នូវការព្យាបាលមួយ ដែលមានអត្រាជាសះស្បើយរហូតដល់៩៧% និងកាត់បន្ថយថ្លៃចំណាយឱ្យបាន៩៥%។
4. តើមន្ទីរពេទ្យល្បីៗណាខ្លះនៅក្នុងប្រទេសម៉ាឡេស៊ីដែលត្រូវបានទទួលស្គាល់ និង ដែលបានចាប់ជា ដៃគូជាមួយនឹង MHTC?
Malaysia Healthcare មានបណ្ដាញមន្ទីរពេទ្យជាសមាជិករបស់ខ្លួនរហូតដល់៧៣ មន្ទីរពេទ្យដែលត្រូវបានទទួលស្គាល់នៅលើសកលលោក ដែលបង្កើតបានជាគ្រឹះដ៏រឹងមាំសម្រាប់ការផ្ដល់សេវាកម្មថែទាំសុខភាព តាមរយៈការធ្វើដំណើររបស់អ្នកជម្ងឺសម្រាប់តំហែទាំសុខភាពដ៏រលូន តាំងពីពេលចាប់ផ្ដើមរហូតដល់ពេលបញ្ចប់។ ប្រព័ន្ធអេកូទេសចរណ៍សម្រាប់តំហែទាំសុខភាពនេះ ក៏ត្រូវបានគាំទ្រដោយកិច្ចខិតខំប្រឹងប្រែងសហប្រតិបត្តិការពីតួអង្គក្នុងវិស័យសាធារណៈ-ក្នុងវិស័យ ឯកជនតាមរយៈច្រវាក់តម្លៃ។
ក្នុងពេលបច្ចុប្បន្ននេះ មន្ទីរពេទ្យជាសមាជិករបស់ Malaysia Healthcare មានទាំងមន្ទីរពេទ្យសមាជិកជាន់ខ្ពស់ និងមន្ទីរពេទ្យធម្មតា ដែលជាគ្រឹះស្ថានសុខាភិបាលឯកជនជម្រុញនូវសកម្មភាព ដំណើរទេសចរណ៍តំហែទាំសុខភាពជូនដល់អ្នកជម្ងឺបរទេស។
មន្ទីរពេទ្យទាំងនេះយ៉ាងហោចណាស់ក៏មានការទទួលស្គាល់ចំនួនមួយទៅលើសេវាកម្មរបស់ខ្លួនផងដែរពីសំណាក់ស្ថាប័នអន្តរជាតិដែលទទួលស្គាល់សេវាថែទាំសុខភាពដូចជា ស្ថាប័ន Joint Commission International (JCI) ស្ថាប័ន Malaysian Society for Quality in Health (MSQH) ពីគណៈកម្មការ Reproductive Technology Accreditation Committee (RTAC) និង ពីភ្នាក់ងារផ្សេងៗទៀតដែលស្ថិតនៅក្រោមស្ថាប័ន International Society for Quality in Healthcare (ISQua) ហើយវាជាតំណាងដ៏ខ្ពង់ខ្ពស់ឱ្យ Malaysia Healthcare ដើម្បីធានាឱ្យបានថាយើងខ្ញុំអាចផ្ដល់នូវការថែទាំសុខភាពប្រកបដោយគុណភាព សុវត្ថិភាព និង ទំនុកចិត្តដល់អ្នកជម្ងឺរបស់យើងខ្ញុំ។
សម្រាប់បញ្ជីពេញលេញនៃបណ្ដាញមន្ទីរពេទ្យសមាជិករបស់យើងខ្ញុំ សូមចូលទៅកាន់វែបសាយ https://malaysiahealthcare.org/healthcare-facilities
5. តើការព្យាបាលសម្រាប់តំហែទាំសុខភាពនៅពេលក្រោយមកទៀតមានអ្វីខ្លះនៅក្នុងប្រទេសម៉ាឡេស៊ី? ហើយ តើការព្យាបាលជាក់លាក់ណាខ្លះដែលជនជាតិនានាបានទៅទទួលនៅក្នុងប្រទេសម៉ាឡេស៊ី? (ឧទាហរណ៍ ជនជាតិថៃទៅពិនិត្យបេះដូង ជនជាតិកម្ពុជាទៅពិនិត្យភ្នែក ត្រចៀក ច្រមុះ)
អស់រយៈពេលជាច្រើនឆ្នាំមកហើយក្នុងការផ្ដល់សេវាដល់អ្នកទេសចរណ៍ថែទាំសុខភាព ប្រទេសម៉ាឡេស៊ីបានកសាងនូវកេរ្តិ៍ឈ្មោះជាប្រទេសគោលដៅសុវត្ថិភាព និងគួរជាទីទុកចិត្តបានសម្រាប់ ទេសចរណ៍តំហែទាំសុខភាពចំពោះការព្យាបាលជាច្រើនប្រភេទ រួមមាន (មិនតាមលំដាប់លំដោយជាក់លាក់) ៖ ការបង្កកំណើត [In-Vitro Fertilisation (IVF)] បេះដូង មហារីក សល្យកម្មអវៈយវៈ សរសៃប្រសាទ ធ្មេញ សម្ផស្ស និងការពិនិត្យសុខភាពទូទៅ។
Malaysia Healthcare ទទួលបានកំណើនអ្នកទេសចរណ៍ពិនិត្យសុខភាពពីចំនួនត្រឹមតែ ៦៤៣,០០០ នាក់ នៅក្នុងឆ្នាំ២០១១ ឡើងមកដល់ប្រហែលជា ១.២២០ លាននាក់នៅក្នុងឆ្នាំ ២០១៩ ដែលនេះបង្ហាញឱ្យឃើញនូវទំនុកចិត្តមកលើសេវាកម្មថែទាំសុខភាពរបស់យើងខ្ញុំ ដែលធ្វើដំណើរមកពីបណ្ដាប្រទេសជាច្រើនដូចជា ៖ (មិនតាមលំដាប់លំដោយជាក់លាក់) ៖
o
អូស្ត្រាលី
o
ជប៉ុន
o
បង់ក្លាដេស
o
ភូមា
o
ប៊្រុយណេ
o
ហ្វីលីពីន
o
កម្ពុជា
o
សិង្ហបុរី
o
ចិន
o
ចក្រភពអង់គ្លេស
o
ឥណ្ឌា
o
សហរដ្ឋអាមេរិក
o
ឥណ្ឌូណេស៊ី
o
វៀតណាម
6. តើនៅពេលណាដែលជនជាតិកម្ពុជាគួរពិចារណាធ្វើដំណើរទៅប្រទេសម៉ាឡេស៊ីដើម្បីធ្វើការព្យាបាលតាមក្បួនវេជ្ជសាស្ត្រ? តើមាននីតិវិធីប្រតិបត្តិស្តង់ដារបច្ចុប្បន្នណាខ្លះ (SOPs) សម្រាប់ដាក់ឱ្យអនុវត្តន៍ ចំពោះអ្នកទេសចរណ៍តំហែទាំសុខភាព ដែលស្វែងរកការព្យាបាលនៅក្នុងប្រទេសម៉ាឡេស៊ី (មុនធ្វើដំណើរ/កំឡុងពេលធ្វើដំណើរ/ក្រោយធ្វើដំណើរ)?
អ្នកជម្ងឺគួរស្វែងរកការព្យាបាលតាមក្បួនវេជ្ជសាស្ត្រឱ្យបានឆាប់បំផុត។ ហានិភ័យនៃការមិនបានទទួលការព្យាបាលតាមក្បួនវេជ្ជសាស្ត្រតាមការតម្រូវមានសភាពធ្ងន់លើសលុប ព្រោះវាអាចនាំ មកនូវផលប៉ះពាល់អវិជ្ជមានធ្ងន់ធ្ងរមិនអាចកែខៃវិញបានមកលើសុខភាពទូទៅរបស់អ្នកជម្ងឺ។
ខណៈដែលព្រំដែនអន្តរជាតិក្នុងពេលបច្ចុប្បន្នរបស់ប្រទេសម៉ាឡេស៊ីនៅបន្តបិទ យើងបានត្រឹមតែអាចសម្របសម្រួលការធ្វើដំណើរចូលមករបស់អ្នកជម្ងឺបរទេស ទៅតាមករណីជាក់ស្ដែងនីមួយៗប៉ុណ្ណោះ។ Malaysia Healthcare នៅតែប្ដេជ្ញាចិត្តក្នុងការផ្ដល់នូវនិរន្តរភាពនៃការថែទាំដល់អ្នកជម្ងឺយើងខ្ញុំដែលស្វែងរកការព្យាបាលថែទាំសុខភាពលើជម្ងឺធ្ងន់ធ្ងរដូចជា អ្នកជម្ងឺបេះដូង និងអ្នកជម្ងឺមហារីកជាដើម តាមរយៈការធ្វើដំណើរពិនិត្យសុខភាពដោយអនុវត្តនូវនីតិវិធីប្រតិបត្តិស្តង់ដារយ៉ាងតឹងរ៉ឹង។
Malaysia Healthcare ធ្វើការជិតស្និទ្ធជាមួយនិងក្រសួងសុខាភិបាលម៉ាឡេស៊ី និងក្រុមប្រឹក្សា Malaysian National Security Council (MKN) ដើម្បីធានាថាអ្នកជម្ងឺធ្ងន់ធ្ងររបស់យើងខ្ញុំទទួលបាននូវការថែទាំប្រកបដោយសុវត្ថិភាព និងទំនុកចិត្ត។
ខាងក្រោមនេះគឺជានីតិវិធីប្រតិបត្តិស្តង់ដារ (SOPs) ដែលត្រូវអនុវត្តសម្រាប់អ្នកទេសចរណ៍ថែទាំសុខភាពដែលធ្វើដំណើរមកកាន់ប្រទេសម៉ាឡេស៊ី ៖
កំណត់ពេលវេលាដើម្បីធ្វើការព្យាបាលជាមួយនិងមន្ទីរពេទ្យឯកជនដែលបានចុះបញ្ជីជា
សមាជិករបស់ MHTC រួចហើយស្នើសុំលិខិតបញ្ជាក់ពីវេជ្ជបណ្ឌិត របស់អ្នក។
ដាក់ជូននូវឯកសារតម្រូវចាំបាច់ទៅឱ្យមន្ទីរពេទ្យដែលបានជ្រើសរើស រួចហើយដាក់ពាក្យ ស្នើសុំការអនុញ្ញាតដើម្បីចូលក្នុងប្រទេសម៉ាឡេស៊ីដើម្បីព្យាបាលតាមក្បួនវេជ្ជសាស្ត្រទៅឱ្យមន្ទីរពេទ្យ។
ពាក្យស្នើសុំនឹងត្រូវដាក់ជូនដោយ MHTC ទៅកាន់មន្ទីរពេទ្យសមាជិកទៅតាមការជ្រើសរើសយករបស់អ្នក។
ក្រោយពេលដែលពាក្យស្នើសុំទទួលបានជោគជ័យ នោះលិខិតអនុញ្ញាឱ្យចូលនឹងត្រូវចេញដោយ MHTC ហើយនឹងត្រូវផ្ញើទៅឱ្យលោកអ្នកតាមរយៈមន្ទីរពេទ្យដែលអ្នកជ្រើសរើសយក។
ដាក់ពាក្យស្នើសុំទិដ្ឋាការ (បើត្រូវដាក់ពាក្យស្នើសុំទិដ្ឋាការ) សម្រាប់ខ្លួនរបស់លោកអ្នក និង អ្នកអមដំណើររបស់អ្នក រួចហើយ ធ្វើការរៀបចំចាំបាច់នានា ដើម្បីធ្វើដំណើរតាម យន្តហោះបន្ទាប់ពីបានទទួលលិខិតអនុញ្ញាតឱ្យចូលពីមន្ទីរពេទ្យ។
ទាំងអ្នកទេសចរណ៍សម្រាប់តំហែទាំសុខភាព និងអ្នកអមដំណើរមកជាមួយត្រូវធ្វើតេស្តិ៍ PCR រកជម្ងឺ COVID-19 (ជុំទី ១) នៅមជ្ឈមណ្ឌលធ្វើតេស្តិ៍ដែលទទួលស្គាល់ដោយ MHTC នៅក្នុង រយៈពេល ៣ (បី) ថ្ងៃមុនកាលបរិច្ឆេទធ្វើដំណើរចូលក្នុងប្រទេស ម៉ាឡេស៊ី។
អ្នកជម្ងឺដែលបានចាក់វ៉ាក់សាំងពេញលេញត្រូវធ្វើចត្តាឡីស័ក្ដជាកាតព្វកិច្ចសម្រាប់រយៈ ពេល ៧ថ្ងៃ រួចហើយត្រូវធ្វើតេស្តិ៍ PCR រកជម្ងឺ COVID-19 នៅថ្ងៃទី១ និងថ្ងៃទី៥ នៅក្នុងរយៈពេលធ្វើចត្តាឡីស័ក្ដនេះ។
ចំពោះអ្នកជម្ងឺដែលមិនបានចាក់វ៉ាក់សាំង ឬបានចាក់វ៉ាក់សាំងខ្លះ នោះរយៈពេលធ្វើចត្តា ឡីស័ក្ដជាកាតព្វកិច្ចគឺមានចំនួន ១០ថ្ងៃ ហើយពួកគាត់ត្រូវធ្វើតេស្តិ៍ PCR រកជម្ងឺ COVID-19 នៅថ្ងៃទី១ និង ថ្ងៃទី៨ នៅក្នុងរយៈពេលធ្វើចត្តាឡីស័ក្ដនេះ។
សូមចូលទៅកាន់វែបសាយ https://malaysiahealthcare.org/sop-for-healthcare-travellers-entering-malaysia/ សម្រាប់ទទួលបានព័ត៍មានពីការធ្វើបច្ចុប្បន្នភាពចុងក្រោយស្ដីពីនីតិវិធីប្រតិបត្តិស្តង់ដារ (SOPs) ចំពោះអ្នកទេសចរណ៍តំហែទាំសុខភាព។
7. តើអ្នកមានសាក្សីពីអ្នកជម្ងឺមុនៗដែលធ្លាប់បានទទួលនូវការព្យាបាលប្រកបដោយជោគជ័យពីសេវាកម្មថែទាំសុខភាពរបស់ម៉ាឡេស៊ីដែរឬទេ?
បាស/ចាស មាន យើងខ្ញុំមានសាក្សីជាច្រើន ដែលជាអ្នកជម្ងឺពីមុនៗរបស់យើងខ្ញុំ ដែលបានទទួលនូវការព្យាបាលដោយជោគជ័យ។ សូមចូលទៅកាន់តំណ នេះសម្រាប់ព័ត៌មានបន្ថែម។