
ឱកាសការងារច្រើនមុខដំណែង ពីហេលស៍ថាម!


ដើម្បីបង្កើនការរួមចំណែកក្នុងការលើកកម្ពស់សុខភាពរបស់ប្រជាជនកម្ពុជា ហេលស៍ថាម កំពុងជ្រើសរើសក្រុមការងារបន្ថែមសម្រាប់បំពេញតួនាទីដូចខាងក្រោម៖
-ផ្នែករៀបចំមាតិកាទីផ្សារ ១ រូប
-ផ្នែកសម្ភាសន៍ និងរៀបរៀងអត្ថបទសុខភាព ១ រូប
-ផ្នែកទំនាក់ទំនងលក់ជាន់ខ្ពស់ ១ រូប
-អ្នកប្រឹក្សាសុខភាពបឋម ១ រូប
-គណនេយ្យករ ១ រូប
-ផ្នែកប្រមូលលុយ ១ រូប
-ផ្នែកដឹកជញ្ជូន ២ រូប
ចូលរួមជាមួយហេលស៍ថាមឥឡុវនេះ!
សម្រាប់ការដាក់ពាក្យ ៖ សូមផ្ញើប្រវត្តិរូបរបស់លោកអ្នក មកកាន់សារអេឡិចត្រូនិក jobs@time-media.com ឬមកកាន់ការិយាល័យ ជាន់ទី១ ផ្ទះលេខ ៨ ផ្លូវលេខ ៥៥៤ (ក្រោយសាលាបឋមសិក្សាទួលគោក)។
ទំនាក់ទំនងព័ត៌មាន ៖ 069 888 112 ឬ ទំព័រហ្វេសប៊ុកផេក Healthtime Pro ឬ Healthogo by Healthtime
ផុតកំណត់ទទួលពាក្យ ៖ ថ្ងៃទី ១៥ ខែសីហា ឆ្នាំ២០១៨
-------------------
ក្រុមហ៊ុនហេលស៍ថាម ខប ជាក្រុមហ៊ុនផ្តោតសំខាន់លើវិស័យសុខាភិបាល និងសុខុមាលភាពប្រជាជននៅកម្ពុជា តាមរយៈការ ៖
1. ផលិត ប្រមូលផ្តុំ និងផ្សព្វផ្សាយចំណេះដឹង ព័ត៌មានវេជ្ជសាស្រ្ត ឱសថ និងបណ្តុះបណ្តាលនិស្សិត និងអ្នកប្រកបវិជ្ជាជីវៈសុខាភិបាល ក៏ដូចជាចំណេះដឹងសម្រាប់លើកកម្ពស់សុខភាពសាធារណៈ
2. ប្រឹក្សា និងណែនាំអ្នកជំងឺឲ្យយល់ដឹងពីឯកទេសដែលគួរទៅពិនិត្យសុខភាព ពេលមានអាការៈផ្សេងៗ សម្រួលការណាត់នឹងជួបវេជ្ជបណ្ឌិត និងការប្រើប្រាស់ប្រភេទផលិតផលសុខភាពផ្សេងៗ និងសម្រួលក្នុងការជាវផលិតផលទាំងនោះ
3. ផ្គត់ផ្គង់ សម្ភារៈទីផ្សារ និងកាដូសម្រាប់ក្រុមហ៊ុនឱសថ មន្ទីរពេទ្យ និងឱសថស្ថាន ព្រមទាំងរៀបចំកម្មវិធីផ្សេងៗសម្រាប់វិស័យសុខាភិបាល។