Menu

សេចក្តីជូនដំណឹងពីការប្រមូលផលិតផលឱសថចាក់១៨មុខគ្មានចុះបញ្ជិកានិងគ្មានច្បាប់អនុញ្ញាតពីក្រសួងសុខាភិបាល


សេចក្តីជូនដំណឹងពីការប្រមូលផលិតផលឱសថចាក់១៨មុខគ្មានចុះបញ្ជិកានិងគ្មានច្បាប់អនុញ្ញាតពីក្រសួងសុខាភិបាល

សេចក្តីជូនដំណឹងចុះថ្ងៃទី ០១ ខែវិចិ្ឆកា ឆ្នាំ២០១៨របស់ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនដល់សាធារណៈជនទាំងអស់ឲ្យបានជ្រាបថា៖ យោងតាមការពិនិត្យឃើញលើបណ្តាញសង្គមហេ្វសប៊ុករៀងរាល់ថ្ងៃ មានគណនីចំនួន ៦ គឺ ១-លក់ថ្នាំចាក់ស្បែកស និងម៉ាស៊ីនថែរក្សាសម្ជស្សគ្រប់ប្រភេទ 015558295២-មានលក់ថ្នាំចាក់អោយ Filler Botox គ្រប់ប្រភេទ 0965301503 ៣-លក់ផលិតផលកែសម្ជស្សគ្រប់ប្រភេទសុទ្ធ ១០០%  ៤-The SNow WHite INjection KH ៥-Luk Som ៦-SokkheangSam Luk Luk បានកំពុងផ្សព្វផ្សាយផលិតផលឱសថចាក់ចំនួន ១៨មុខ (ក្នុងតារាង) គ្មានក្រុមហ៊ុននាំចូលត្រឹមត្រូវ គ្មានបញ្ជិកា គ្មានការត្រួតពិនិត្យ និងគ្មានការអនុញ្ញាតឲ្យផ្សព្វផ្សាយ ពីក្រសួងសុខាភិបាលឡើយ។ ម៉្យាង គ្រប់គណនីហេ្វសប៊ុកទាំងអស់ខាងលើនេះបានផ្សព្វផ្សាយអួតអាង   បំផ្លើសហួសពីការពិតនូវផលិតផលឱសថចាក់ ដូចជា ជួយឲ្យស្បែកស បំបាត់ស្នាមអុជខ្មៅ អាចម៍រុយ ជួយរក្សាវ័យឲ្យនៅក្មេង កាត់បន្ថយការផលិតជាតិ Melanin ការពារ និងបំបាត់ភាពជ្រីវជ្រួញ បណ្តុះកោសិកាថ្មី បំបាត់មុខទ្រុឌ មុខខ្មូត  ជួយរក្សារាង កាត់បន្ថយជាតិខ្លាញ់ក្នុងសរសៃឈាម។ល។

ដើម្បីចៀសវាងការខាតបង់ប្រាក់កាស និងប៉ះពាល់ដល់សុខភាព ឬឈានដល់ការបាត់បង់អាយុជីវិតដោយសារការគាំងបេះដូងរបស់អ្នកប្រើប្រាស់ ក្រសួងសុខាភិបាលសូមជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋដែលចូលចិត្តប្រើប្រាស់ផលិតផលឱសថចាក់បំប៉នស្បែកខាងលើនេះ ត្រូវបញ្ឈប់ការប្រើប្រាស់ជាបន្ទាន់។ ដូច្នេះ ក្រសួងសុខាភិបាលតម្រូវឲ្យម្ចាស់គណនីហ្វេសប៊ុកទាំងអស់ខាងលើនេះត្រូវបញ្ឈប់ការនាំចូល ផ្សព្វផ្សាយលក់ ឬចែកចាយផលិតផលឱសថខុសច្បាប់ទាំងអស់ខាងលើនេះ ព្រមទាំងប្រមូលមកវិញដើម្បីកម្ទេចចោល។

ក្រសួងសុខាភិបាលនឹងមានវិធានការតឹងរឹងទៅតាមផ្លូវច្បាប់ចំពោះម្ចាស់គណនីហ្វេសប៊ុកទាំង៦និងគណនីផ្សេងៗទៀតដែលកំពុងនាំចូល ផ្សព្វផ្សាយ លក់ ចែកចាយផលិតផលឱសថខាងលើនេះ ស្របតាមច្បាប់ស្តីពីច្បាប់វិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងឱសថជាធរមាន។

ក្នុងករណីបងប្អូនប្រជាពលរដ្ឋបានជួបប្រទះឃើញជនណាកំពុងប្រើប្រាស់  លក់  ចែកចាយចាក់ផលិតផលឱសថបំប៉នស្បែក គ្មានការអនុញ្ញាតពីក្រសួងសុខាភិបាលខាងលើ សូមបងប្អូនប្រញាប់ផ្តល់ព័ត៌មាន ឬត្រូវការព័ត៌មានបន្ថែមពី នាយកដ្ឋានឱសថ ចំណីអាហារ  បរិក្ខារពេទ្យ និងគ្រឿងសម្អាង សូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ ០១១ ៥៧៤ ៧៨៧, ០៩២ ៣៥៩ ៣៩៩, ០១២ ៩៨៣ ៣៣៤, ០១២ ៨៩២ ០២២។

©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 


Share:

អត្ថបទទាក់ទង