Menu

តោះ! ចូលរួមសិក្សាវគ្គខ្លីផ្នែកហិរញ្ញវត្ថុសម្រាប់វិស័យគ្លីនិក/មន្ទីរពេទ្យ


តោះ! ចូលរួមសិក្សាវគ្គខ្លីផ្នែកហិរញ្ញវត្ថុសម្រាប់វិស័យគ្លីនិក/មន្ទីរពេទ្យ

តើអ្នកកំពុងគិតរៀបចំផែនការណ៍ដើម្បីបើកគ្លីនិក/មន្ទីរពេទ្យមែនទេ?ចុះតើអ្នកបានគិតដល់ជំនាញគ្រប់គ្រងហិរញ្ញវត្ថុដែលជាជំនាញដ៏សំខាន់ និងមិនអាចមើលរំលងបានហើយឬនៅ? 

ការរៀបចំបើកបម្រើគ្លីនិក ឬមន្ទីរពេទ្យណាមួយ មិនអាចពឹងផ្អែកតែលើជំនាញបច្ចេកទេសក្នុងការផ្តល់សេវាកម្មព្យាបាលសម្រាប់អ្នកជំងឺតែប៉ុណ្ណោះទេ ការធានាឲ្យបាននូវភាពរលូន និងគុណភាពនៃដំណើរការទាំងអស់ក៏ត្រូវចូលរួមចំណែកពីផ្នែកផ្សេងៗផងដែរ ដូចជាចំណេះដឹងផ្នែកទីផ្សារ លក់ ការគ្រប់គ្រងធនធានមនុស្ស និងជាពិសេសចំណេះដឹងហិរញ្ញវត្ថុដែលជាផ្នែកចម្បងមួយសម្រាប់បន្តការរស់រានមានជីវិតរបស់គ្លីនិក ឬមន្ទីរពេទ្យនីមួយៗ។ 

ដោយមើលឃើញអំពីតម្រូវការបន្ថែម និងចាំបាច់របស់អ្នកប្រកបរបរវិជ្ជាជីវសុខាភិបាលទាំងឡាយទាក់ទងនឹងចំណេះដឹងក្នុងការគ្រប់គ្រងហិរញ្ញវត្ថុក្នុងគ្លីនិក/មន្ទីរពេទ្យ ហេលស៍ថាមក៏បានបង្កើតវគ្គសិក្សាខ្លីមួយឈ្មោះថា “ចំណេះដឹងហិរញ្ញវត្ថុ សម្រាប់អ្នកគ្រប់គ្រងមិនមែនជាអ្នកហិរញ្ញវត្ថុក្នុងវិស័យ គ្លីនិក/មន្ទីរពេទ្យ” ដែលនឹងប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ ដោយផ្តោតសំខាន់អំពី៖
• ការបង្កើតគម្រោងហិរញ្ញវត្ថុសម្រាប់ មន្ទីរពេទ្យ/គ្លីនិក 
• ការរៀបចំរចនាសម័្ពន្ធចំណូល និងចំណាយ
• ការអភិវឌ្ឍលើផ្នែកតម្លៃឲ្យសមស្របនឹងគុណភាពសេវាកម្ម
• របៀបពង្រីកមធ្យោបាយផ្សេងៗ ដើម្បីធ្វើឲ្យគ្លីនិក/មន្ទីរពេទ្យមានស្ថេរភាព

ក្នុងរយៈពេល ២ថ្ងៃពេញ ដោយចាប់ពីថ្ងៃ សៅរ៍ ទី ១៦ ដល់ ថ្ងៃ អាទិត្យ ទី ១៧ ខែ មីនា ឆ្នាំ ២០១៩ នេះអ្នកចូលរួមនឹងទទួលបានការសិក្សាស្វែងយល់ពីសំណាក់វាគ្មិនកិត្តិយស ដែលនឹងធ្វើការចែករំលែកចំណេះដឹងរួមមាន៖
• ថ្ងៃទីមួយ នឹងមានការចូលរួមចែករំលែកចំណេះដឹង និងបង្រៀនអំពីការគ្រប់គ្រងហិរញ្ញវត្ថុចំពោះអ្នកមិនមែនជាអ្នកហិរញ្ញវត្ថុពីសំណាក់ លោក យន ម៉ាលឹមឆេង ដែលជាមន្រ្តីជំនាញជាន់ខ្ពស់ទទួលបន្ទុកថវិកានៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងជាបុគ្គលដែលជោគជ័យក្នុងមុខជំនួញ និងមានបទពិសោធន៍អស់រយៈពេលជាច្រើនឆ្នាំនៅក្នុងស្ថាប័នរដ្ឋ។ 
• ថ្ងៃទីពីរ ក៏មានការចូលរួមដោយវាគ្មិនកិត្តិយសពីររូបបន្ថែមទៀតគឺ វេជ្ជបណ្ឌិត វ៉ា ជីវ័ន នាយកប្រតិបត្តិ អង្គការថែទាំសុខភាពគ្រួសារកម្ពុជា (រ៉ាក់) និងសាស្ត្រាចារ្យ ទន្តបណ្ឌិត សុខ ជា នាយកគ្រប់គ្រងទូទៅនៃមន្ទីរព្យាបាលមាត់ធ្មេញ សុខ ជា សម្រាប់កិច្ចពិភាក្សា និងការចែករំលែកបទពិសោធន៍ផ្ទាល់លើផ្នែកហិរញ្ញវត្ថុសម្រាប់គ្លីនិក/មន្ទីរពេទ្យ ក៏ដូចជាការសិក្សាបន្ត និងធ្វើការអនុវត្តលើមេរៀនអំពីហិរញ្ញវត្ថុក្នុងវិស័យសុខាភិបាលនេះផងដែរ។  

វគ្គសិក្សាខ្លីនេះគឺជាសកម្មភាពសិក្សាបន្ថែម និងអនុវត្តផ្ទាល់ ដើម្បីជួយបំពេញតម្រូវដ៏សំខាន់សម្រាប់អ្នកគ្រប់គ្រងគ្លីនិក ឬមន្ទីរពេទ្យ។ លើសពីនេះការសិក្សានឹងអាចឲ្យអ្នកគ្រប់គ្រងត្រៀមខ្លួនបានជាមុន សម្រាប់ប្រតិបត្តិការគ្លីនិក/មន្ទីរពេទ្យឲ្យបានជោគជ័យ៕

«បើគ្រាន់តែមានផែនការគឺគ្មានន័យអ្វីទេ។ ការរៀបចំផែនការហើយយើងអាចសម្រេចបាននោះគឺជាអ្វីគ្រប់យ៉ាង។»

សម្រាប់ការចូលរួម៖ 
វគ្គសិក្សាខ្លីពិសេស៖ ចំណេះដឹងហិរញ្ញវត្ថុ សម្រាប់អ្នកគ្រប់គ្រងមិនមែនជាអ្នកហិរញ្ញវត្ថុក្នុងវិស័យ គ្លីនិក/មន្ទីរពេទ្យ
កាលបរិច្ឆេទ៖ សៅរ៍ ១៦ មីនា ២០១៩ និង ១៧ មីនា ២០១៩ (ពីរថ្ងៃ)
វេលាម៉ោង៖ 08:00 ព្រឹក ដល់ម៉ោង 05:00 ល្ងាច
ទីតាំង៖ បន្ទប់តូក្យូលេខ៩ នៅ មជ្ឈមណ្ឌលប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) 
តំលៃសំបុត្រ៖ ១០០ ដុល្លារ 
សម្រាប់ពត៌មានបន្ថែម និងទំនាក់ទំនងជាវសំបុត្រ៖ 077 888 075

ផ្តល់ជូនអាហារសម្រន់ និងអាហារថ្ងៃត្រង់ 
* បញ្ចុះតម្លៃ១៥% សម្រាប់សមាជិកសហគមន៍Healthtime Pro
 ***បញ្ជាក់៖ ចំនួនកន្លែងមានកំណត់!!!

©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេង ឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ


Share:

អត្ថបទទាក់ទង