
កម្មវិធីសម្ពោធជាផ្លូវការនៃសៀវភៅ មគ្គុទេ្ទសក៍ជំងឺ




នាថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៩ កន្លងទៅនេះក្រុមហ៊ុន ហេលស៍ថាម ខបភើរេសិន (HEALTHTIME CORPORATION) បានរៀបចំកម្មវិធីសម្ពោធ សៀវភៅ មគ្គុទេ្ទសក៍ជំងឺ ដែលមានការសហការឧបត្ថម្ភដោយក្រុមហ៊ុន Coxil, Fix DERMA, CYSTONE, LIV.52 DS, SNACKING COFFEE and Catering និងមន្ទីរពហុព្យាបាល ជប៉ុន ឡាយហ្វ៍ ដែលប្រារព្ធរៀបចំឡើងនៅមជ្ឍមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ (CKCC) ចាប់ពីម៉ោង ៨ព្រឹក ដល់ ១១ព្រឹក។
កម្មវិធីសម្ពោធជាផ្លូវការនេះធ្វើឡើងក្នុងគោលបំណងសំខាន់ៗបីគឺ៖ ១-ដើម្បីដាក់សម្ពោធជាផ្លូវការនូវសៀវភៅមគ្គុទេ្ទសក៍ជំងឺរបស់ក្រុមហ៊ុន ហេលស៍ថាម ខបភើរេសិន ដើម្បីយកថវិកានៃការលក់សៀវភៅ ១០ភាគរយបង្កើតកម្មវិធីសប្បុរធម៌ ២-ការថ្លែងអំណរគុណដល់លោក លោកស្រី វេជ្ជបណ្ឌិត និងសាស្រ្តាចារ្យវេជ្ជបណ្ឌិត ទាំងអស់ដែលបានចូលរួមចែករំលែកនូវអត្ថបទចំណេះដឹងសុខភាពដ៏មានតម្លៃ ក្នុងការចងក្រងសៀវភៅមគ្គុទេ្ទសក៍ជំងឹឡើង ៣-ការបង្ហាញពីអត្ថប្រយោជន៍របស់សៀវភៅដល់សាធារណជន។ កម្មវិធីទាំងមូលក៏ទទួលបានកិត្តិយស ចូលរួមពីសំណាក់ លោក លោកស្រី សាស្រ្តាចារ្យវេជ្ជបណ្ឌិត វេជ្ជបណ្ឌិត ក្រុមហ៊ុនដៃគូសហការ និងក្រុមហ៊ុនពាក់ព័ន្ធក្នុងវិស័យសុខាភិបាល ព្រមទាំងមានការចូលរួមយ៉ាងច្រើនលើសការរំពឹងទុក ពីសំណាក់បងប្អូនសិស្សានុសិស្សសុខាភិបាល និងអ្នកប្រកបរបរវិជ្ជាជីវៈសុខាភិបាលប្រមាណជិត ២០០នាក់ផងដែរ។
ជាក់ស្តែង មគ្គុទេ្ទសក៍ជំងឺ ជាសៀវភៅប្រមូលផ្តុំទៅដោយជំងឺជិត១០០ប្រភេទដែលមាន ការបកស្រាយ យ៉ាងក្បោះក្បាយ ពីសំណាក់ សាស្រ្តាចារ្យវេជ្ជបណ្ឌិត និងវេជ្ជបណ្ឌិត ដោយក្តោបសំខាន់នូវនិយមន័យ រោគសញ្ញា ការធ្វើរោគវិនិច្ឆ័យ ការព្យាបាល និងវិធីសាស្រ្តការពារទៅតាមស្ថានភាពជំងឺនីមួយៗ។ ជាមួយគ្នានោះផងដែរ ក៏មានការរួមបញ្ចូលនូវផ្នែកករណីសិក្សា ដែលមានការបកស្រាយរបស់វេជ្ជបណ្ឌិតជំនាញ លើបញ្ហាសុខភាពរបស់អ្នកជំងឺផ្ទាល់ផងដែរ។ ដោយឡែក ចំណុចសំខាន់ដែលគួរឲ្យចាប់អារម្មណ៍នោះសម្រាប់ការចងក្រងសៀវភៅមគ្គុទេ្ទសក៍ជំងឺនេះឡើងគឺដើម្បីជាផ្នែកមួយជួយដល់សាធារណជនក៏ដូចជា អ្នកនៅក្នុងវិស័យសុខាភិបាល ក្នុងការបង្កើតចំណេះដឹង និងលើកកម្ពស់ ការអប់រំផ្នែកសុខាភិបាល ក៏ដូចជាការលើកកម្ពស់ការអាន និងស្វែងយល់បន្ថែមក្នុងផ្នែកសុខាភិបាល មិនត្រឹមតែប៉ុណ្ណោះក៏ដើម្បីជាផ្នែកមួយជំរុញដល់ ការបន្ត បោះពុម្ពផ្សាយ ជាភាសាខ្មែរថែមទៀតផងដែរ។
នាឱកាសនេះសម្រាប់កម្មវិធីមួយព្រឹកនៃការសម្ពោធសៀវភៅមគ្គុទេ្ទសក៍ជំងឺ នេះក៏មានការថ្លែងសន្ទរកថា ស្វាគមន៍ពីសំណាក់នាយកប្រតិបត្តិ ក្រុមហ៊ុន ហេលស៍ថាម ខបភើរេសិន ក៏ដូចជាការបង្ហាញចំណាប់អារម្មណ៍ពីសំណាក់សាស្រ្តាចារ្យវេជ្ជបណ្ឌិតដែលបានចូលរួមចែករំលែកអត្ថបទ ក្នុងសៀវភៅមគ្គុទេ្ទសក៍ជំងឺ ។ មិនតែប៉ុណ្ណោះក្នុងវិធីនេះផងដែរ ក៏មានការបង្ហាញចំណាប់អារម្មណ៍ពី កញ្ញា វួន បញ្ញា ប្រធានគម្រោងនៃ ក្រុមហ៊ុន ហេលស៍ថាម ខបភើរេសិន ព្រមទាំងបញ្ចប់ទៅជាមួយនឹង ការចូលរួមនៅក្នុង វេទិកាសំណួរ-ចម្លើយពីអ្នកចូលរួមទាំងអស់ ក៏ដូចជាការសម្ដែងរឿងខ្លី ពីក្រុមនិស្សិតនៃសាកលវិទ្យាល័យ វិទ្យាសាស្រ្តសុខាភិបាល។ ជាការបូកសរុប យើងឃើញថាកម្មវិធីប្រព្រឹត្តដោយជោគជ័យ នឹងប្រកបដោយ លទ្ធផលដ៏ល្អគួរឲ្យកត់សម្គាល់។
គួរបញ្ជាក់ផងដែរ ហេលស៍ថាម ខបភើរេសិន ជាក្រុមហ៊ុននាំមុខគេដែលផ្តោតសំខាន់ជាចម្បងនូវការចែករំលែកចំណេះដឹងសុខភាព និងផ្តល់ជូនជាព័ត៌មានទៅកាន់ប្រជាជនទាំងអស់ ពីសេវាកម្មសុខភាព សម្រាប់ជាតម្រូវការផ្នែកសុខាភិបាលអស់រយៈពេល ៧ឆ្នាំមកហើយ។ សម្រាប់ការចេញផ្សាយជាសៀវភៅ “មគ្គុទេ្ទសក៍ជំងឺ” គឺជាការចាប់ផ្តើមបំពេញបន្ថែមតម្រូវការដែលកំពុងខ្វះខាត ដោយក្រុមហ៊ុននឹងបន្តផ្តល់ជូនការចេញផ្សាយជាបន្តទៀតនៅពេលខាងមុនទៀត ដែលជាគួរទុកចិត្តបំផុត។
សម្រាប់ព៌ត័មានបន្ថែម និងទំនាក់ទំនងជាវសៀវភៅ៖ ០៧៧ ៨៨៨ ០៧៥
©2019 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ