 
                            
                            
                        ភាពក្រីក្រជាឧបសគ្គចំពោះសុខភាពរបស់ស្ត្រីវ័យក្មេង និងរបៀបដែលពួកយើងគួរតែត្រូវដោះស្រាយឧបសគ្គទាំងនេះ



ជម្ងឺរាតត្បាតដែលកំពុងបន្តរីករាលដាលបានធ្វើឱ្យពិភពលោកធ្លាក់ក្នុងស្ថានភាពដ៏យ៉ាប់យ៉ឺន ដោយផ្តល់នូវទុក្ខលំបាកជាបន្តបន្ទាប់ដល់ប្រជាជនកម្ពុជាដែលកំពុងប្រឈមនឹងបញ្ហា ជាពិសេសអ្នករស់នៅតាមតំបន់ជនបទ។ ទោះបីជាយ៉ាងណាក៏ដោយក្នុងរយៈពេលពីរទសវត្សរ៍ចុងក្រោយនេះ នៅមុនពេលដែលមានជម្ងឺរាតត្បាត ព្រះរាជាណាចក្រកម្ពុជាបានឃើញនិងឆ្លងកាត់នូវកំណើនសេដ្ឋកិច្ចដ៏រឹងមាំ និងមានស្ថិរភាព ដោយមានអត្រាកំណើនផលិតផលក្នុងស្រុកសរុបប្រចាំឆ្នាំជាមធ្យម ៧.៧% រវាងឆ្នាំសារពើពន្ធ ១៩៩៨ និង ២០១៩ នេះបើយោងតាមរបាយការណ៍ពីធនាគារពិភពលោក។ ដូចបណ្តាប្រទេសដទៃទៀតនៅទូទាំងពិភពលោកដែរ សមិទ្ធផលសេដ្ឋកិច្ចទាំងនេះគឺត្រូវបានរលាយខ្ទិចខ្ទី ហើយបណ្តាលឱ្យមានកំណើនអវិជ្ជមាន -៣.១% ដែលជាកំណត់ត្រាកម្រិតទាបបំផុតសម្រាប់ប្រទេសកម្ពុជាកាលពីឆ្នាំ២០២០ ។
ក្នុងចំណោមប្រជាជនដែលទទួលរងនូវផលប៉ះពាល់ អ្នកដែលរស់នៅតាមតំបន់ជនបទទទួលរងផលប៉ះពាល់យ៉ាងខ្លាំង ដោយសារពួកគេភាគច្រើនរស់នៅក្រោមបន្ទាត់ភាពក្រីក្រ ដែលភាគច្រើនពឹងផ្អែកលើការរកប្រាក់ឈ្នួលតាមរយៈវិស័យទេសចរណ៍ កាត់ដេរ សំណង់ និងវិស័យកសិកម្ម ដែលវិស័យទាំងអស់នេះមានភាពរាំងស្ទះដោយសារឥទ្ធិពលអវិជ្ជមាននៃជម្ងឺរាតត្បាត។ បន្ថែមលើស្ថានភាពដ៏លំបាកនេះ ការសិក្សាបានបង្ហាញថាកុមារមួយចំនួនធំទទួលរងនូវបញ្ហាកង្វះអាហារូបត្ថម្ភរ៉ាំរ៉ៃ។ បទដ្ឋានរបស់ប្រទេសកម្ពុជាក៏ដើរតួយ៉ាងសំខាន់ផងដែរ ដែលស្ត្រីវ័យក្មេងត្រូវបានគេមើលឃើញថាជាផ្នែកមួយនៃកម្លាំងពលកម្មដើម្បីជួយរកប្រាក់ទៅចិញ្ចឹមគ្រួសារ និងអាចបំពេញកិច្ចការក្នុងពេលដំណាលគ្នា។ ម៉្យាងទៀត ស្របពេលជាមួយគ្នានេះដែរ ក្មេងប្រុសត្រូវបានផ្តល់អាទិភាពឱ្យបញ្ជូនទៅសាលារៀន។ ជាងនេះទៅទៀត ភាគច្រើននៃគ្រួសារទាំងនេះមិនមានបង្គន់អនាម័យសម្រាប់ប្រើប្រាស់គ្រប់គ្រាន់នៅឡើយទេ ដែលជាហេតុនាំឱ្យមានបញ្ហាសុខភាពដល់សមាជិកគ្រួសារ។
ទាំងការទទួលបាននូវការអប់រំប្រកបដោយគុណភាព និងសមធម៌ ហើយនិងមធ្យោបាយថែទាំសុខភាពនៅតាមតំបន់ជនបទ គឺសុទ្ធតែជាបញ្ហាប្រឈមដែលស្ត្រីវ័យក្មេងទាំងនេះកំពុងជួបប្រទះ។ ជាឧទាហរណ៍៖ ក្នុងឆ្នាំ២០១៩ ទិន្នន័យអប់រំនៅកម្រិតមិនទាន់បញ្ចប់មធ្យមសិក្សាទុតិយភូមិមានអត្រា៤៥% ដែលទាបជាងមធ្យមភាគនៃប្រទេសដែលមានចំណូលមធ្យមក្នុងកម្រិតទាប។ ភាគច្រើននៃអ្នកបោះបង់ការសិក្សាទាំងនេះគឺជសិស្សស្រី។ នេះជាការបង្ហាញយ៉ាងច្បាស់អំពីអ្វីដែលកំពុងកើតឡើងដូចដែលបានរៀបរាប់ខាងលើទាក់ទងនឹងរបៀបដែលស្ត្រីវ័យក្មេងត្រូវបានគេមើលឃើញ ហើយនិងតួនាទីជាច្រើនសម្រាប់គ្រួសារដែលរំពឹងទុកថាពួកគេនឹងត្រូវរែកពុន។
វាជារឿងដ៏សំខាន់មួយនៃការគាំទ្រយ៉ាងខ្លាំងគឺទទួលបានពីវិស័យឯកជន ហើយកិច្ចសហការរបស់ពួកគេជាមួយអាជ្ញាធររដ្ឋាភិបាលដែលពាក់ព័ន្ធគឺជាការរួមបញ្ចូលគ្នាដ៏ល្អបំផុតក្នុងការដោះស្រាយរាល់បញ្ហាលំបាកដែលស្ត្រីវ័យក្មេងទាំងនេះបាននឹងកំពុងជួបប្រទះ។ យុទ្ធនាការព័ត៌មានស្តីពីសារៈសំខាន់នៃការអប់រំសម្រាប់ទាំងអស់គ្នាដើម្បីផ្លាស់ប្តូរផ្នត់គំនិតរបស់ឳពុកម្តាយជាក្នុងការផ្តល់អាទិភាពឱ្យកូនៗរបស់ពួកគាត់ទទួលបាននូវការអប់រំ គឺជាកត្តាចាំបាច់ដើម្បីសម្រេចបាននូវគោលដៅបែបនេះ។ ជាការពិតណាស់ ការទទួលបានសេវាថែទាំសុខភាពត្រូវបានអនុវត្តដោយប្រើវិធីនេះ ដោយសារតែការដែលមានប្រជាជនប្រកបដោយសុខភាពល្អ គឺជាការបង្កើនឱកាសនៅក្នុងការផលិតនូវធនធានមនុស្សប្រកបដោយផលិតភាពនិងភាពជោគជ័យ។ ការផ្តល់ឱកាសដល់ស្ត្រីវ័យក្មេងទាំងនេះដើម្បីទទួលបានការអប់រំ ខណៈពេលដែលមានការថែទាំបានយ៉ាងត្រឹមត្រូវចំពោះសុខភាពរបស់ពួកគេ ហើយអាចបន្តដំណើរយ៉ាងវែងឆ្ងាយក្នុងការជួយកាត់បន្ថយភាពក្រីក្រនៅក្នុងប្រទេស។
សមាជិកដែលស្ថិតក្នុងវិស័យឯកជនដូចជា ក្រុមហ៊ុន លីប្រេស្ស (LIBRESSE®) បានចូលរួមចំណែកក្នុងគំនិតផ្តួចផ្តើមទាំងនេះតាមរយៈការបរិច្ចាគនូវបង្គន់អនាម័យជូនដល់វិទ្យាល័យ នរោត្តមរណឬទ្ធិគន្ធបុប្ផា ដែលមានទីតាំងនៅខេត្តកំពង់ចាម។ គំនិតផ្តួចផ្តើមនេះគឺជាផ្នែកមួយនៃការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន លីប្រេស្ស (LIBRESSE®) ចំពោះបរិស្ថានដែលប្រកបដោយនិរន្តរភាព សង្គម និងអភិបាលកិច្ច ដើម្បីលើកកម្ពស់គុណភាពជីវិតរស់នៅរបស់ស្ត្រីនៅកម្ពុជា។ ក្រុមហ៊ុន លីប្រេស្ស (LIBRESSE®) ចង់ចូលរួមចំណែកឱ្យបានសកម្មក្នុងការបំពេញនូវរាល់តម្រូវការសង្គម ជីវិតរស់នៅដែលមានសុខភាពល្អ និងកន្លែងដែលអាចលើកកម្ពស់អនាម័យ និងសុខុមាលភាពសម្រាប់មនុស្សគ្រប់វ័យ។ ជំហានដ៏តូចរបស់ ក្រុមហ៊ុន លីប្រេស្ស (LIBRESSE®) មួយនេះ បានជួយផ្សព្វផ្សាយពីការអនាម័យ និងកំរិតអនាម័យដើម្បីជាប្រយោជន៍ដល់សិស្សានុសិស្ស ជាពិសេសនៅតាមតំបន់ជនបទនៃប្រទេស។
ផលប៉ះពាល់ និងសភាពធ្ងន់ធ្ងរនៃការលំបាកទាំងនេះ បាននឹងកំពុងប៉ះពាល់ដល់ស្ត្រីវ័យក្មេងដែលមិនអាចប៉ាន់ប្រមាណដឹងបានឡើយ ហេតុដូច្នេះការផ្តល់សិទ្ធអំណាចដល់ពួកគេឱ្យទទួលបាននូវការអប់រំ និងការថែទាំសុខភាព គឺជាយន្តការដ៏មានឥទ្ធិពលដែលត្រូវតែបង្កើតឱ្យមានឡើង។ តាមកាលកំណត់ នៅពេលដែលទទួលបានការអប់រំ និងមានជីវិតរស់នៅដែលមានសុខភាពល្អ ស្ត្រីវ័យក្មេងទាំងនេះនឹងក្លាយជាផ្នែកមួយដ៏សំខាន់នៃសេដ្ឋកិច្ចរបស់ប្រទេសតាមរយៈផលិតភាពដែលទទួលបានដោយអាកប្បកិរិយាអត់ធ្មត់ និងទស្សនវិស័យវិជ្ជមានឆ្ពោះទៅរកជីវិតជាទូទៅ។
(លោកស្រី Su Ting Nee ប្រធានក្រុមហ៊ុនវីនដាគ្រុបប្រចាំតំបន់អាស៊ីអាគ្នេយ៍)
អំពីក្រុមហ៊ុន Libresse®
Libresse® គឺជាម៉ាកយីហោថែទាំសម្រាប់សុភាពនារីដែលយល់ច្បាស់ពីធាតុពិតក្នុងនាមជាស្ត្រីភេទ។ ម៉ាកយីហោនេះធ្វើការគាំទ្រដល់ស្ត្រីដើរតាមគន្លងជីវិតរបស់ខ្លួន និងសាទរចំពោះលក្ខណៈដែលធ្វើឱ្យស្ត្រីមានរូបរាង និងដងខ្លួនខុសៗគ្នា។ ក្រៅពីការផលិតនូវផលិតផលដែលប្រកបដោយគុណភាព និងគួរជាទីទុកចិត្តសម្រាប់សុភាពនារី Libresse® ក៏ប្តេជ្ញាចិត្តផងដែរចំពោះគំនិតផ្តួចផ្តើមសម្រាប់ជីវិតរស់នៅជាប្រក្រតីពេលមករដូវជារៀងរាល់ខែ ដូចជាយុទ្ធនាការ Let's Get Real and Period is Period ជាដើម។
ក្រុមហ៊ុន លីប្រេស្ស (LIBRESSE®) ទទួលបានពានរង្វាន់ជ័យលាភីក្នុងកម្មវិធី “ 'Gender Responsive Marketplace'” ដែលបានរៀបចំឡើងដោយអង្គការ WEPs UN Women ប្រចាំតំបន់ស៊ីប៉ាស៊ីហ្វិកកាលពីឆ្នាំ២០២០ ។
ស្វែងរកព័ត៌មានបន្ថែមទាក់ទងនឹងពានរង្វាន់ជ័យលាភីក្នុងកម្មវិធី “'Gender Responsive Marketplace'” ដែលបានរៀបចំឡើងដោយអង្គការ WEPs UN Women ប្រចាំតំបន់ស៊ីប៉ាស៊ីហ្វិកកាលពីឆ្នាំ២០២០៖ https://asiapacific.unwomen.org/en/news-and-events/stories/2020/12/winners-revealed-of-new-un-award-for-womens-empowerment-in-business
ស្វែងរកព័ត៌មានបន្ថែមទាក់ទងនឹងការផ្តល់សិទ្ធអំណាចដល់ស្ត្រី៖ UN Women & UN Women Asia and the Pacific
ស្វែងរកព័ត៌មានបន្ថែមទាក់ទងនឹងអង្គការ UN Women៖ https://www.facebook.com/unwomen/
ស្វែងរកព័ត៌មានបន្ថែមទាក់ទងនឹងអង្គការ UN Women ប្រចាំតំបន់អាស៊ីនិងប៉ាស៊ីហ្វីក៖ https://www.facebook.com/unwomenasia/
អំពីសម្ព័ន្ធក្រុមហ៊ុន វីនដា
ចាប់តាំងពីពេលចាប់ផ្តើមដំបូងរបស់ខ្លួនក្នុងឆ្នាំ ១៩៨៥ រហូតដល់បច្ចុប្បន្ន សម្ព័ន្ធក្រុមហ៊ុន វីនដា បានក្លាយជាក្រុមហ៊ុនធំជាងគេមួយសម្រាប់ផលិតផលអនាម័យនៅក្នុងតំបន់អាស៊ី និងមានបុគ្គលិកជិត ១០,០០០នាក់។ ការលក់ត្រូវបានធ្វើឡើងក្រោមស្លាកយីហោផលិតផលថែទាំខ្លួនសំខាន់ៗ ដូចជា Vinda, Drypers, TENA, Dr P, Libresse, VIA, Tempo, Tork, Libero និង Sealer ។ ក្រុមហ៊ុន វីនដា មានទីស្នាក់ការកណ្តាលរបស់ខ្លួននៅទីក្រុងហុងកុង ហើយត្រូវបានចុះបញ្ជីនៅលើផ្សារហ៊ុនហុងកុង (លេខកូដហ៊ុន: 3331.HK) ។
 
             
             
             
             ភាសាខ្មែរ
                    ភាសាខ្មែរ
                 English
                                English
                             
            

 
                             
                             
                             
                            