Menu

បញ្ចប់រាល់បញ្ហានៃការគេងទាំង ៩ ជាមួួយវិធីងាយៗទាំងនេះ...


បញ្ចប់រាល់បញ្ហានៃការគេងទាំង ៩ ជាមួួយវិធីងាយៗទាំងនេះ...

ពេលខ្លះ អ្នកត្រូវការដណ្ដប់ខ្លួនជាមួយនឹងភួយដ៏កក់ក្ដៅមួយ ឱបខ្នើយដ៏ទន់ល្មើយរបស់អ្នក និងគេងលក់យ៉ាងស្កប់ស្កល់។ ប៉ុន្តែបើយើងមានរបៀបរស់នៅមួយដ៏មមាញឹក មានការព្រួយបារម្ភជាប់ជានិច្ច និងមានបញ្ហាសុខភាពទៀត នោះប្រាកដណាស់ថាយើងមិនអាចគេងបានលក់ស្រួលនោះទេ។ នៅពេលដែលការច្រៀងបំពេ និងតែផ្កា Chamomile លែងមានប្រសិទ្ធភាពទៀតហើយនោះ តោះយើងទៅសាកល្បងប្រើវិធីវិទ្យាសាស្ដ្រម្ដង។ ខាងក្រោមនេះជាដំបូន្មានល្អៗមួយចំនួនទាក់ទងនឹងការរំសាយភាពនឿយហត់ និងបញ្ហាគេងមិនលក់ក្នុងរយៈពេលខ្លីរបស់អ្នក។ 

1. ប្រសិនបើអ្នកមានបញ្ហាគេងមិនលក់៖ រយៈពេល ៧ម៉ោងមុនពេលចូលគេង អ្នកមិនគួរទទួលទានតែ ឬកាហ្វេទេហើយអ្នកត្រូវធ្វើលំហាត់ប្រាណជារៀងរាល់ព្រឹក។
2. ប្រសិនបើអ្នកគេងស្រមុក៖ អ្នកគួរគេងផ្អៀងទៅចំហៀង ហើយយកដៃដាក់ក្រោមក្បាលរបស់អ្នកហើយលាងច្រមុះរបស់អ្នកជាមួយនឹងទឹកសារ៉ូមប្រៃ (Saline) មុនចូលគេងនិងចៀសវាងការបរិភោគស្រា។
3. ប្រសិនបើអ្នកឈឺត្រង់ក៖ អ្នកគួរតែផ្លាស់ប្ដូរខ្នើយកើយរបស់អ្នកជារៀងរាល់ ២ឆ្នាំម្ដងហើយជ្រើសរើសយកខ្នើយដែលធ្វើពីជ័រ (latex)។
4. ប្រសិនបើអ្នកតែងតែភ្ញាក់នៅពេលយប់៖ អ្នកគួរចៀសវាងការទទួលទានស្រាមុនពេលចូលគេង ហើយត្រូវប្រាកដថាសីតុណ្ហភាពក្នុងបន្ទប់គឺពី ២០ ទៅ២២អង់ហ្សាសេ។
5. ប្រសិនបើអ្នកមានបញ្ហាក្រហាយទ្រួងនៅពេលគេង៖ អ្នកគួរទៅពិគ្រោះជាមួយគ្រូពេទ្យ។ អ្នកគួរតែគេងទៅខាងឆ្វេងហើយកើយខ្នើយធំខ្ពស់។
6. ប្រសិនបើអ្នកមានបញ្ហាឈឺស្មា៖ អ្នកគួរតែគេងផ្ងារ ហើយឱបខ្នើយរបស់អ្នក។
7. ប្រសិនបើអ្នកពិបាកភ្ញាក់ពីគេង៖ អ្នកគួរបង្កើតទម្លាប់មួយដោយភ្ញាក់ពីគេងឲ្យបានទៀងម៉ោងជារៀងរាល់ថ្ងៃទោះបីជាថ្ងៃចុងសប្ដាហ៍ក៏ដោយ។
8. ប្រសិនបើអ្នកមានអាការៈរមួលសាច់ដុំ៖ អ្នកត្រូវព្យាយាមម៉ាស្សានៅកន្លែងដែលឈឺនោះ ហើយកម្ដៅសាច់ដុំ និងសន្ធឹងសាច់ដុំរបស់អ្នក។
9. ប្រសិនបើអ្នកមានបញ្ហាឈឺខ្នង៖ អ្នកត្រូវដាក់ខ្នើយមួយទៀតនៅពីក្រោមភ្លៅរបស់អ្នកប្រសិនបើអ្នកគេងផ្កាប់ ឬដាក់ខ្នើយនៅក្រោមជើងរបស់អ្នកប្រសិនបើអ្នកគេងផ្ងារ។

សូមឲ្យសុបិន្ដល្អណា!!!

©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។


Share:

អត្ថបទទាក់ទង