Menu

ស៊ីងហ្គាពួរ មេឌីខល សេនធ័រ (SGMC)៖ មានក្រុមវេជ្ជបណ្ឌិតឯកទេសពីប្រទេសសិង្ហបុរី រង់ចាំផ្ដល់សេវាពិនិត្យ និងព្យាបាលនៅភ្នំពេញ


ស៊ីងហ្គាពួរ មេឌីខល សេនធ័រ (SGMC)៖ មានក្រុមវេជ្ជបណ្ឌិតឯកទេសពីប្រទេសសិង្ហបុរី រង់ចាំផ្ដល់សេវាពិនិត្យ និងព្យាបាលនៅភ្នំពេញ

រាជធានីភ្នំពេញថ្ងៃទី ២១ ខែកុម្ភះ ឆ្នាំ២០២០៖ ស៊ីងហ្គាពួរ មេឌីខល សេនធ័រ (Singapore Medical Center) គ្រប់គ្រងចាត់ចែងដោយ DrMap មកពីប្រទេសសិង្ហបុរី មានមោនភាពក្នុងជូនដំណឹងដល់សាធារជនអំពីការមកដល់នៃក្រុមវេជ្ជបណ្ឌិតឯកទេសជនជាតិសិង្ហបុរី ចាប់ពីខែមីនា នេះតទៅ។ ក្នុងនាមជាអ្នកផ្តល់សេវាកម្មវេជ្ជសាស្រ្តឈានមុខមួយក្នុងប្រទេសកម្ពុជាយើងមានក្រុមវេជ្ជបណ្ឌិតឯកទេសជាច្រើនជំនាញមកពីប្រទេសសិង្ហបុរីដើម្បីផ្តល់នូវសេវាកម្មពិនិត្យ និង ព្យាបាលវេជ្ជសាស្រ្តតាមស្តង់ដារប្រទេសសិង្ហបុរីជូនប្រជាជនកម្ពុជានៅរាជធានីភ្នំពេញផ្ទាល់តែម្តង។

នៅចំបេះដូងនៃរាជធានីភ្នំពេញ ដែលមានទីតាំងនៅជាន់ទី 3A នៃអគារដឹប្រ៊ីដ (The Bridge Mall) ស៊ីងហ្គាពួរ មេឌីខល សេនធ័រ មានក្រុមវេជ្ជបណ្ឌិតឯកទេសជនជាតិសិង្ហបុរី នឹងធ្វើការពិនិត្យ និងព្យាបាលជូនអ្នកជំងឺតាមជំនាញនីមួយៗចាប់ពីពេលនេះតទៅ ក្រោមការដឹកនាំដោយ Dr. Su-Lin Tan (Senior Physician) និងក្រុមវេជ្ជបណ្ឌិតដែលមានជំនាញវេជ្ជសាស្រ្តជាច្រើនរូប។ សម្រាប់អ្នកជំងឺដែលស្វែងរកសេវាវេជ្ជសាស្រ្តដែលមានគុណភាពខ្ពស់ និងប្រកបដោយទំនុកចិត្ត លោកអ្នកអាចធ្វើការណាត់ជួបជាមួយក្រុមវេជ្ជបណ្ឌិតឯកទេសជនជាតិសិង្ហបុរីមកពី FEM Surgeryដែលនឹងធ្វើការរួមគ្នាជាមួយស៊ីងហ្គាពួរ មេឌីខល សេនធ័រ ផ្តល់នូវសេវាកម្មពិនិត្យ និង ព្យាបាលវេជ្ជសាស្រ្តតាមស្តង់ដារអន្តរជាតិជូនប្រជាជនកម្ពុជា។

FEM Surgery មានវេជ្ជបណ្ឌិតឯកទេសជនជាតិសិង្ហបុរីដែលទទួលស្គាល់ដោយអន្តរជាតិ ហើយមានជំនាញក្នុងការពិនិត្យ និងព្យាបាលវះកាត់ជំងឺជាច្រើនឯកទេសដូចជា៖ ឯកទេសរោគស្រ្តី និង ជំងឺសុដន់ ឯកទេសរោគបុរស រួមមាន បញ្ហាក្រពេញប៉្រូស្តាត បញ្ហាអសមត្ថភាពផ្លូវភេទ និងជំងឺផ្សេងៗទៀតទាក់ទងនឹងបុរស ការថតឆ្លុះដោយម៉ាស៊ីនអង់ដូរស្តុបរួមមាន៖ ក្រពះ ពោះវៀន និងប្រព័ន្ធទ្វារបាត ឯកទេសត្រចៀកច្រមុះ បំពង់ក ឯកទេសវះកាត់ផ្នែកប្រព័ន្ធប្រសាទ និងឆ្អឹងខ្នង។ សម្រាប់ព៌ត៍មានបន្ថែមចំពោះអ្នកកំពុងជួបបញ្ហាដូចបានរៀបរាប់ខាងលើអាចធ្វើការណាត់ជួបជាមួយក្រុមវេជ្ជបណ្ឌិតឯកទេសរបស់យើង ដោយធ្វើការទំនាក់ទំនងមកកាន់ស៊ីងហ្គាពួរ មេឌីខល សេនធ័រ តាមរយៈលេខទូរស័ព្ទ ០២៣ ២៣៦ ៩០០ ឬ ០៨៩ ៩៩៩ ៦២២។

Dr. Su-Lin Tan ដែលជាវេជ្ជបណ្ឌិតជាន់ខ្ពស់មួយរូបប្រចាំស៊ីងហ្គាពួរ មេឌីខល សេនធ័រ បានបញ្ជាក់ថា៖ លោកស្រីវេជ្ជបណ្ឌិតមានការជឿជាក់ថាការផ្តល់ជូនការពិនិត្យ និងព្យាបាលដោយមានភស្តុតាងត្រឹមត្រូវតាមមគ្គុទេ្ទសក៍វេជ្ជសាស្រ្ត ពិតជាមានសារៈសំខាន់ណាស់សម្រាប់បុគ្គលម្នាក់ៗ ហើយការសហការរួមគ្នារវាងអ្នកផ្តល់សេវាវេជ្ជសាស្រ្តដែលមានគុណភាពកម្រិតអន្តរជាតិ ភាពរហ័ស ជាមួយនឹងតម្លៃសមរម្យ គឺជាតម្រូវការចាំបាច់សម្រាប់បុគ្គល គ្រួសារនិងសហគមន៍ក្នុងប្រទេសកម្ពុជា។ លើសពីនេះ លោកស្រីវេជ្ជបណ្ឌិត បានបញ្ជាក់ថា ការស្វែងរកសេវាការពារវេជ្ជសាស្រ្ត គឺប្រសើរជាងការព្យាបាល។

SGMC មានគោលបំណងផ្តល់ជូនសេវាវេជ្ជសាស្ត្រ និងការព្យាបាលដល់ប្រជាជនកម្ពុជា និងជនបរទេសដែលកំពុងរស់នៅធ្វើការក្នុងប្រទេសនេះក៏ដូចជាប្រជាជនមកពីប្រទេសជិតខាងកម្ពុជាដែលស្វែងរកមូលដ្ឋាន និងសេវាកម្មសុខាភិបាលទំនើប។ មជ្ឈមណ្ឌលនេះ ដំណើរការ និងគ្រប់គ្រងដោយគណៈគ្រប់គ្រង DrMap ដោយប្រើប្រាស់ស្តង់ដារ និងអ្នកឯកទេសសឹង្ហបុរី។ រាល់ការព្យាបាល និងសេវាកម្មទាំងអស់សុទ្ធតែបានអនុលោមតាមដំណើរការនិងពិធីសារសុខាភិបាលដែលទទួលបានវិញ្ញាបនបត្រត្រឹមត្រូវ។
    
SGMC នឹងក្លាយទៅជាមជ្ឈមណ្ឌលវេជ្ជសាស្រ្តមួយដែលផ្តល់សេវាកម្មពេញលេញ និងឈានមុខគេដោយរួមបញ្ចូលគ្នាទាំងវេជ្ជសាស្រ្តទូទៅនិងវេជ្ជសាស្រ្តថែទាំសុខភាព ដែលចំណុចនេះធ្វើឲ្យមជ្ឈមណ្ឌលយើងក្លាយជាមជ្ឈមណ្ឌលទីមួយនៅរាជធានីភ្នំពេញដែលបានដាក់បញ្ចូលសុខុមាលភាពគ្រប់ជ្រុងជ្រោយទៅជាទិដ្ឋភាពស្នូលនៅសេវាកម្មវេជ្ជសាស្រ្តសម្រាប់សហគមន៍។

មជ្ឈមណ្ឌលវេជ្ជសាស្រ្តមួយនេះនឹងផ្តល់សេវាកម្មជាច្រើនរួមមានការអនុវត្តន៍វេជ្ជសាស្រ្តទូទៅ ការថែទាំជំងឺរ៉ាំរ៉ៃ ការថតឆ្លុះធ្វើរោគវិនិច្ឆ័យ និងការត្រួតពិនិត្យសុខភាព សុខុមាលភាពគ្រប់ជ្រុងជ្រោយ ការព្យាបាលដោយប្រើទឹកសេរ៉ូម ការព្យាបាលសម្ផស្ប និងរោគសើស្បែក និងការវះកាត់ផ្សេងៗ។ សេវាកម្មធ្វើរោគវិនិច្ឆ័យដោយប្រើម៉ាស៊ីនថ្មីបំផុតរួមមានម៉ាស៊ីនថតកាំរស្មីx, ម៉ាស៊ីនស្គេនម៉ាម៉ូក្រាម ម៉ាស៊ីនស្គេនស៊ីធី ឧបករណ៍វាស់ដង់ស៊ីតេឆ្អឹងនិងម៉ាស៊ីនអេកូសាស្រ្ត។ ចំណែកឯការព្យាបាលសុខុមាលភាពគ្រប់ជ្រុងជ្រោយនឹងបញ្ចូលលក្ខណៈពិសេសដូចជា ការព្យាបាលដោយត្រាំខ្សាច់ភ្នំភ្លើង ការព្យាបាលអ៊ីយ៉ង់អវិជ្ជមាន និងអ៊ីនហ្រ្វារ៉េដ ថ្នាំចិនបុរាណ និងរបៀបបន្សាបជាតិពុលជាច្រើនប្រភេទ កម្មវិធីបញ្ចុះទម្ងន់ និងការគ្រប់គ្រងការឈឺចាប់។

អំពី៖ ស៊ីងហ្គាពួរ មេឌីខល សេនធ័រ (Singapore Medical Center) 
សម្រាប់សំណួរពីប្រព័ន្ធផ្សព្វផ្សាយសូមទាក់ទង៖
Pae Yi Lin មជ្ឈមណ្ឌលវេជ្ជសាស្រ្តសឹង្ហបុរី (SGMC)
Tel:  +855 89 999 685
Email: yilin.pae@sgmc.com.kh 

2020 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporationចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ


Share:

អត្ថបទទាក់ទង