ការថែទាំ កម្លាំង និងសុខភាពប្រចាំថ្ងៃ។ពិគ្រោះជាមួយឱសថការី
គន្លឹះគន្លឹះសុខភាព

2017-09-02 · 4,990 ដងមើល

[ខ្លឹមៗ] ប្រយ័ត្នណា!! ទាំងនេះជាសញ្ញានៃបញ្ហាសុខភាពផ្លូវចិត្ត

ព័ត៌មានទូទៅ មិនមែនជាការធ្វើរោគវិនិច្ឆ័យទេ។

1 / 2

ការថប់អារម្មណ៍(Anxiety) ការព្រួយចិត្ត(Worry) និងការតានតឹងអារម្មណ៍(Stress) ក្លាយជាបញ្ហាប្រចាំថ្ងៃរបស់មនុស្សទូទៅក្នុងពេលបច្ចុប្បន្ននេះ។ ជាធម្មតា អ្នកមានការថប់អារម្មណ៍​ ឬការតានតឹងអារម្មណ៍ មិនមែនសុទ្ធតែចាំបាច់ត្រូវតែរកជំនួយពីអ្នកឯកទេសចិត្តសាស្ត្រនោះទេ ហើយក៏មិនមែនមានន័យថា អ្នកនោះមានជំងឺដែរ។ តាមការពិតការថប់អារម្មណ៍ គឺជាសញ្ញាណដាស់តឿនអ្នកឲ្យដឹងថា អ្នកកំពុងស្ថិតនៅក្នុងស្ថានភាពគ្រោះថ្នាក់ ឬស្ថានភាពលំបាកខាងផ្លូវចិត្ត។ បើមិនមានការថប់អារម្មណ៍នោះទេ អ្នកពុំមានសមត្ថភាពប្រមើលមើលពីស្ថានភាពលំបាក និងត្រៀមខ្លួនសម្រាប់ប្រឈមមុខនឹងបញ្ហានោះដែរ។ ដើម្បីឲ្យលោកអ្នកប្រិយមិត្តអ្នកអានយល់កាន់តែច្បាស់ពីអត្ថន័យនៃការថប់អារម្មណ៍ និងការខ្លាចឲ្យកាន់តែច្បាស់មានដូចខាងក្រោម ៖ ការថប់អារម្មណ៍ នឹងក្លាយជាបញ្ហាផ្លូវចិត្តធ្ងន់ធ្ងរណៅពេលដែលមានសភាពរ៉ាំរ៉ៃ និងសំខាន់ដល់ការរស់នៅប្រចាំរបស់យើង ហើយរំខានសមត្ថភាពបំពេញការងាររបស់យើង។

អ្នកដែលមានការថប់អារម្មណ៍រ៉ាំរ៉ៃមានសញ្ញាណដូចខាងក្រោម៖ ·តឹងណែនសាច់ដុំ ·មានសភាពអស់កម្លាំងល្ហិតល្ហៃ ·ខ្សោយការចងចាំ ឬភ្លេចភ្លាំងច្រើន ·បែកញើសបាតដៃ ·អារម្មណ៍ភ័យខ្លាច ឬច្របូកច្របល់ ·ពុំមានអារម្មណ៍ស្ងប់ ·មានទុក្ខព្រួយជានិច្ច ·ដកដង្ហើមខ្លីៗ​ដាច់ៗ ·ញ័របេះដូង ឬជីពចរដើរញាប់ ·ធ្វើទុក្ខក្រពះ ·ខ្សោយការផ្ចង់អារម្មណ៍។

ជាចុងក្រោយ អ្នកគួររក្សា ឬការគ្រប់គ្រងការគិតរបស់លោកអ្នកឲ្យបានល្អប្រសើរចៀសវាងការគិតហួសកម្រិតមួយ។ មួយវិញទៀត ការសម្រាកគ្រប់គ្រាន់ ការបរិភោគត្រឹមត្រូវ​ការហាត់ប្រាណជាដើម ពិតជាបានបន្ថយនៃបញ្ហាផ្លូវចិត្តនេះបានច្រើនផងដែរ៕

ស្វែងយល់បន្ថែម៖ បញ្ហាថប់អារម្មណ៍

©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ