ការថែទាំ កម្លាំង និងសុខភាពប្រចាំថ្ងៃ។ពិគ្រោះជាមួយឱសថការី
គន្លឹះគន្លឹះសុខភាព

2017-09-06 · 4,949 ដងមើល

អ្នកត្រៀមចូលជំងឺទឹកនោមផ្អែមប្រភេទ២

ព័ត៌មានទូទៅ មិនមែនជាការធ្វើរោគវិនិច្ឆ័យទេ។

1 / 2

បើគ្មានការការពារ,តើចំនួនភាគរយនៃអ្នកត្រៀមចូលជំងឺទឹកនោមផ្អែម(Prediabetes)នឹងវិវឌ្ឍន៍ទៅជាជំងឺទឹកនោមផ្អែមប្រភេទ២ ឬទេ? 60% បានយល់ខុស។

ចូរជ្រើសរើសចំលើយ:

A:30%,

B:50%,

C:70%,

D:90%

ការពន្យល់:

ដោយគ្មានការការពារប្រហែល 70 %នៃអ្នកត្រៀមចូលជំងឺទឹកនោមផ្អែមនឹងវិវឌ្ឍន៍ទៅជាជំងឺទឹកនោមផ្អែមប្រភេទ២។ ការស្រាវជ្រាវបានបង្ហាញថាការធ្វើតែ ២ ចំណុចអាចជួយអ្នកជំងឺដែលត្រៀមចូលជំងឺទឹកនោមផ្អែមបាន ដោយការពារឬពន្យារពេលកើតជំងឺទឹកនោមផ្អែមប្រភេទ២តាមរយះការបញ្ចុះទំងន់ 5-7% នៃទំងន់ខ្លួនយើង ដែលត្រូវនឹង 4.5 - 6.35Kg, សម្រាប់មនុស្សម្នាក់ ដែលមានទំងន់ 90Kg និងទទួលបានយ៉ាងហោចណាស់ 150នាទី/សប្តាហ៍ ក្នុងការដើរអោយសកម្មនៃរាងកាយដូចជាការដើរអោយលឿននិងខ្លាំង ឬសកម្មភាពណាមួយស្រដៀង គ្រាន់តែ៣០នាទីក្នុងមួយថ្ងៃ, ៥ដងក្នុងមួយសប្តាហ៍។

Reference Tseng E, et al. J Gen Intern Med. 2017 Jul 20 [Epub ahead of print]. doi: 10.1007/s11606-017-4103-1. CDC. Prediabetes. https://www.cdc.gov/diabetes/basics/prediabetes.html. Updated August 2016. Accessed July 2017.

បកស្រាយដោយ ៖  លោក  វេជ្ជបណ្ឌិត នៅ​​​ គីមសាន ជាវេជ្ជបណ្ឌិតឯកទេសជំងឺទឹកនោមផ្អែម​ និងជំងឺទូទៅប្រចាំនៅ​​​ បន្ទប់ពិគ្រោះ ព្យាបាលជំងឺ វេជ្ជ.​ នៅ គីមសាន (Diabetes Care Clinic, Phnom Penh)