ការថែទាំ កម្លាំង និងសុខភាពប្រចាំថ្ងៃ។ពិគ្រោះជាមួយឱសថការី
គន្លឹះគន្លឹះសុខភាព

2017-09-08 · 5,235 ដងមើល

[ខ្លឹមៗ]ការស្រមុករបស់អ្នកអាចបំបាត់បាន១០០%

ព័ត៌មានទូទៅ មិនមែនជាការធ្វើរោគវិនិច្ឆ័យទេ។

1 / 2

ការស្រមុកអាចកើតលើមនុស្សគ្រប់ប្រភេទ ជាពិសេសមនុស្សមានទម្ងន់ច្រើន (ធាត់) ដែលវាជាការរំខានមួយនៃដំណេកដូចជា ការគេងមិនបានគ្រប់គ្រាន់ ការខ្វះអុកស៊ីសែនទៅចិញ្ចឹមរាងកាយពេលសម្រាក​ ស្ទះការដកដង្ហើមជាដើម។ហើយបុគ្គលមួយចំនួនដែលមានបញ្ហាគេងស្រមុកនេះ កំពុងស្វែងរកដំណោះស្រាយ ឬការព្យាបាល។ ជាការល្អប្រសើរដែលការគេងស្រមុកនេះអាចព្យាបាលបាន១០០% ប្រសិនបើលោកអ្នកទៅពិគ្រោះ និងទទួលការព្យាបាលត្រឹមត្រូវពីវេជ្ជបណ្ឌិតជំនាញ។ ក្រោយប្រធានបទនេះផងដែរ មន្ទីរពេទ្យធ្មេញ រំចង់ បានបូលរួមបកស្រាយ ក៏ដូចជាដំណោះស្រាយបញ្ហានេះជូនដូចខាងក្រោម៖

ការគេងស្រមុក (snoring) គឺជាសម្លេងរំខានដែលកើតឡើងពេលគេងលក់។ សម្លេងនេះកើតឡើងពីអណ្តាតក្រអូមទន់ ក្រឡើត សម្រាកហើយធ្លាក់នៅត្បៀតបំពង់ខ្យល់រួមផ្សំនឹងទឹកក្នុងបំពង់កនិងខ្យល់ដង្ហើមចេញចូលតាមផ្លូវដ៏តូចចង្អៀតនេះបានបង្កើតជាសម្លេងស្រមុកឡើង។ ទាក់ទងនឹងការព្យាបាល​  ការគេងស្រមុកនេះគឺពឹងផ្អែកលើការឧបករណ៍ពាក់ក្នុងមាត់ ( Oral Appliance ) ដើម្បីបើកបំពង់ខ្យល់អោយធំក្នុងពេលគេង ដើម្បីបំបាត់ការគេងស្រមុក និងការស្ទះដង្ហើម។

ឧបករណ៍នេះជាបច្ចេកទេសចុងក្រោយពីប្រទេសអាល្លឺម៉ង់ វាមានលក្ខណៈ តូច ស្រាល អាចធ្វើចលនាពេលពាក់ក្នុងមាត់ មានភាពងាយស្រួលជាង ឧបករណ៍មុនៗ មានប្រសិទ្ធភាព 100%។ លើសពីនេះទៀតយើងក៏មានឧបករណ៍ CPAP សម្រាប់អ្នកជំងឺស្ទះដង្ហើមកម្រិតធ្ងន់ប្រើប្រាស់ផងដែរ។សូមលោកអ្នកដែលមានបញ្ហាដូចបានរៀបរាប់ខាងលើ អញ្ជើញមកទទួលសេវាពិនិត្យ និងព្យាបាលនៅមន្ទីរពេទ្យទន្តសាស្រ្ត រំចង់ យើងខ្ញុំសូមស្វាគមន៍លោកអ្នកគ្រប់ពេលវេលា៕

ស្វែងយល់បន្ថែម៖ ការគេងស្រមុក និងការស្ទះដង្ហើមពេលគេង

បកស្រាយដោយ៖ មន្ទីរពេទ្យទន្តសាស្រ្ត រំចង់

© 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ​