2017-09-15 · 5,654 ដងមើល
មករដូវមិនទៀង ហើយមានលក្ខណៈក្រហមរាងលឿង ហើយម៉ដ្ឋ?
ព័ត៌មានទូទៅ មិនមែនជាការធ្វើរោគវិនិច្ឆ័យទេ។
សំណួរ ៖ ខ្ញុំមានអាយុ ២០ឆ្នាំ ភេទស្រី កម្ពស់ ១.៦៥ម៉ែត្រ ទម្ងន់ ៥២គីឡូក្រាម សព្វថ្ងៃជានិស្សិត។ នាងខ្ញុំមានបញ្ហាដោយការមករដូវមិនទៀង វាមានលក្ខណៈក្រហមរាងលឿង ហើយម៉ដ្ឋដោយមិនដឹងថាជាឈាម ឬជាសញ្ញាអំពីជំងឺអ្វីនោះទេ។ រោគសញ្ញានេះ កើតឡើងយូរៗម្តង រួចក៏បាត់ទៅវិញ។ បច្ចុប្បន្ន ខ្ញុំមិនធ្លាប់ទទួលបានការព្យាបាល ហើយក៏មិនប្រើថ្នាំអ្វីដែរ។ ខ្ញុំចង់សួរថា តើវាជាប្រភេទជំងឺអ្វី? តើវាអាចប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរឬទេ?
ចម្លើយ ៖ ការផ្លាស់ប្តូរណាមួយនៃឈាមរដូវ ប្រចាំខែរបស់ប្អូន អាចជាសញ្ញានៃការរលាក សរីរាង្គនៅក្នុងអាងត្រគាក ឬជាភាពមិនប្រក្រតី នៃដំណើរអ័រម៉ូន ដែលប្អូនត្រូវតែទៅជួបជាមួយ វេជ្ជបណ្ឌិតឯកទេសរោគស្ត្រី និងទទួលការពិនិត្យ ឲ្យបានត្រឹមត្រូវ។
បកស្រាយដោយ ៖ វេជ្ជបណ្ឌិត Anna Roslyakova ឯកទេសផ្នែកសម្ភព និងរោគស្ត្រីនៃ Anna Women and Baby’s Center