ការថែទាំ កម្លាំង និងសុខភាពប្រចាំថ្ងៃ។ពិគ្រោះជាមួយឱសថការី
គន្លឹះគន្លឹះសុខភាព

2017-09-29 · 5,799 ដងមើល

សេចក្តីជូនដំណឹងស្តីពីការកែសម្រួលលក្ខខណ្ឌនៃការប្រលងថ្នាក់ជាតិជ្រើសរើសចូលរៀន ថ្នាក់ឆ្នាំសិក្សាមូលដ្ឋានសម្រាប់កម្រិតបរិញ្ញាប័ត្រនៅតាមគ្រឹះស្ថានបណ្តុះបណ្តាលវិស័យសុខាភិបាល

ព័ត៌មានទូទៅ មិនមែនជាការធ្វើរោគវិនិច្ឆ័យទេ។

1 / 1

បើយោងតាមគណៈកម្មាធិការប្រលងថ្នាក់ជាតិ​សម្រាប់ការបណ្តុះបណ្តាលក្នុងវិស័យសុខាភិបាល សូមកែសម្រួលលក្ខខណ្ឌនៃការប្រលងថ្នាក់ជាតិ ចូលរៀនថ្នាក់ឆ្នាំសិក្សាមូលដ្ឋានសម្រាប់កម្រិតបរិញ្ញប័ត្រនៅតាមគ្រឹះស្ថានបណ្តុះបណ្តាលវិស័យសុខាភិបាល សម្រាប់ឆ្នាំសិក្សា២០១៧-២០១៨ ដូចខាងក្រោម៖

បេក្ខជនត្រូវមាន៖ -​ សញ្ញាប័ត្រមធ្យមសិក្សា ឬព្រឹត្តប័ត្រពិន្ទុនៃការប្រលងជាប់សញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិគ្រប់ឆ្នាំសិក្សា ចេញដោយនាយកដ្ឋានមធ្យមសិក្សាចំណេះទូទៅនៃក្រសួងអប់រំ យុវជន និងកីឡា ឬមន្ទីរអប់រំ យុវជន និងកីឡា រាជធានី-ខេត្ត ឬ -​ សញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ មកពីក្រៅប្រទេស ដោយមានការទទួលស្គាល់ពីក្រសួងអប់រំ យុវជន និងកីឡា និងត្រូវមានការបញ្ជាក់ពីកម្រិតចំណេះដឹងភាសាខ្មែរ ដែលទទួលស្គាល់ដោយ ក្រសួងអប់រំ យុវជន និងកីឡា។

ប្រភព៖ ទំព័រហ្វេសបុករបស់នាយកដ្ឋានអភិវឌ្ឍន៍ធនធានមនុស្សនៃក្រសួងសុខាភិបាល

©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ