2017-02-04 · 5,937 ដងមើល
ដើរកម្សាន្តដែលមិនធ្វើឲ្យអ្នកឡើងទម្ងន់
ព័ត៌មានទូទៅ មិនមែនជាការធ្វើរោគវិនិច្ឆ័យទេ។
ក្នុងអត្ថបទនេះ
អញ្ចឹង... មិនមានន័យថា អ្នកត្រូវកាត់បន្ថយការដើរកម្សាន្តទេ គ្រាន់តែគួរដើរទៅតាមវិធី៤យ៉ាងងាយៗទៅ ក៏អាចចៀសវាងបញ្ហានេះបានហើយ...តែប៉ុណ្ណេះ លែងបារម្ភរឿងដើរលេងហើយឡើងគីឡូទៀតហើយ...ដើរម៉ាអស់ដៃហ្មងទៅ៎!!!បែបមិនបានដឹងទេថា ការដែលអ្នកដើរកម្សាន្តម្តងៗ ពេលខ្លះក៏អាចឲ្យអ្នកឡើងទម្ងន់ដោយមិនដឹងខ្លួន? នេះគឺដោយសារតែការដើរលេងរមែងមានការញ៉ាំនេះ ញ៉ាំនោះ ដោយមិនសូវបានចាប់អារម្មណ៍ពីការលើសកាឡូរី ដោយសារតែមានអារម្មណ៍ហត់ផង និងចង់ភ្លក្សរបស់ប្លែកៗមិនចេះឈប់ផង ជាពិសេសមិនងាយគេចផុតទេ ពិធីជប់លៀងពេលយប់ដែលសម្បូរអីញ៉ាំឆ្ងាញ់ៗ ភេសជ្ជៈផ្អែមៗ ឬអាល់កុល ដែលកាន់តែធ្វើឲ្យអ្នកប្រឈមនឹងការឡើងគីឡូ បើមិនច្រើន ក៏តិចដែរ....
អញ្ចឹង... មិនមានន័យថា អ្នកត្រូវកាត់បន្ថយការដើរកម្សាន្តទេ គ្រាន់តែគួរដើរទៅតាមវិធី៤យ៉ាងងាយៗទៅ ក៏អាចចៀសវាងបញ្ហានេះបានហើយ...
១ ត្រៀមអាហារសម្រន់ អ្នកគួរត្រៀមនូវអាហារសម្រន់ប្រភេទជាផ្លែឈើស្រស់ដូចជា ផ្លែប៉ោម ឬផ្លែចេក ទៅតាមកាបូប ឬកន្រ្តកស្បៀង នៅពេលអ្នកត្រូវដើរកម្សាន្ត។ អត្ថប្រយោជន៍នៃអាហារសម្រន់នេះគឺ សម្បូរដោយជាតិសរសៃ និងមិនមានកាឡូរីខ្ពស់ ដូចប្រភេទអាហារស្រាប់មួយចំនួន ហើយអាចជួយឲ្យអ្នកមិនសូវឃ្លានតាមតែចិត្តចង់ ព្រមទាំងសម្រួលការបន្ទោរបង់របស់អ្នកទៀតផង។
២ គេងឲ្យបានគ្រប់គ្រាន់ ពិតណាស់ដែលថាពេលដើរលេងអ្នកបា្រកដជាគេងបានតិច ប៉ុន្តែតើអ្នកដឹងទេថាអ្នកមិនងាយស្រកទម្ងន់នោះទេ បើអ្នកគេងមិនគ្រប់គ្រាន់។ វាមិនត្រឹមតែធ្វើឲ្យអ្នកធាត់ទ្វេដងប៉ុណ្ណោះទេ ថែមទាំងបង្កើននូវចំណង់អាហារថែមទៀត ពេលនោះ អ្នកនឹងញ៉ាំកាន់តែច្រើន។ ដូចនេះ យកល្អអ្នកមិនគួរគ្រោងដំណើរកម្សាន្តដែលប្រញាប់ប្រញាល់ពេកនោះទេ។
៣ កម្សាន្តបែបដើ រ បើបានជាជ្រុលមកដើរលេង គួរតែដើរឲ្យបានច្រើន ដើរច្រើនកាលណាអ្នកនឹងបានឃើញទេសភាពច្រើនប៉ុណ្ណោះដែរ។ ការដើរអាចជួយដុតបំផ្លាញកាឡូរីដែលលើសបានប្រហែលពី១៣៧ ទៅ២៧៧កាឡូរីក្នុងមួយម៉ោងអាស្រ័យនឹងល្បឿននៃការដើរ និងទម្ងន់របស់អ្នកផ្ទាល់។
៤ រក្សាការញ៉ាំទឹក ពេលដើរលេង អ្នកប្រាកដណាស់ប្រឈមជាមួយនឹងការប្រែប្រួលអាកាសធាតុ បរិស្ថាន រួមនឹងសកម្មភាពដែលធ្វើឲ្យអ្នកបាត់បង់ជាតិទឹកច្រើនជាងធម្មតា។ ដូចនេះ អ្នកគួរយកទឹកតាមខ្លួនជាការប្រសើរមិនត្រឹមតែបង្គ្រប់ជាតិទឹកប៉ុណ្ណោះទេ ថែមទាំងអាចកាត់បន្ថយការឃ្លានបានមួយកម្រិតទៀតផង។