CARE. PERFORMANCE. EVERYDAY VITALITY.Talk to a pharmacist
GuidesHEALTH GUIDE

2017-10-27 · 5,718 views

ពិនិត្យព្យាបាលជំងឺ និងបញ្ហាសុខភាពស្រ្តីមួយចំនួននៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតដោយមិនគិតថ្លៃ

General information, not a diagnosis.

Full article available in Khmer; English translation has not been supplied.

1 / 1

យោងតាមសេចក្ដីជូនដំណឹងរបស់ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ទៅកាន់ប្រជាពលរដ្ឋទាំងអស់ឲ្យបានជ្រាបថា ចាប់ពីថ្ងៃទី ១៧-២០ ខែធ្នូ ឆ្នាំ២០១៧ នេះ មន្ទីរពេទ្យបានសហការជាមួយក្រុមគ្រូពេទ្យជំនាញមកពីប្រទេសអូស្ត្រាលី ដើម្បីពិនិត្យ ព្យាបាលជូនស្ត្រីដែលមានជំងឺ ឬ បញ្ហាដូចមានរាយខាងក្រោមនេះ ៖ -ពិគ្រោះ និងពិនិត្យជំងឺស្រុតសរីរាង្គ -វះកាត់ជំងឺស្រុតសរីរាង្គ ដូចជាស្រុតស្បូន ស្រុតប្លោកនោម និងស្រុតទ្វារលាមក -វះកាត់ជំងឺហៀរទឹកនោមតាមទ្វារមាស -វះកាត់ជំងឺហៀរលាមកតាមទ្វារមាស -វះកាត់ជំងឺមិនមានទ្វារមាសពីកំណើត -វះកាត់ជំងឺខ្សោយសាច់ដុំបង្ហូរនោម ដូចលេចទឹកនោមនៅពេលសើច រឺក្អក

ចំពោះស្ត្រីដែលមានបញ្ហាដូចខាងលើនេះសូមមេត្តាមកទទួលការព្យាបាលដោយឥតគិតថ្លៃ នេះជាដំណឹងល្អមួយសម្រាប់ប្រជាជនកម្ពុជាយើង អាស្រ័យហេតុនេះ សូមប្រជាពលរដ្ធទាំងអស់ជ្រាបជាព័ត៌មាន។

កាលបរិច្ឆេទ ៖ ទទួលចុះឈ្មោះចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅរហូតដល់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៧ ទីតាំង ៖ នៅអាគារផ្នែករោគស្ត្រី នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត លេខទំនាក់ទំនង ៖ 012 666 226 /093 522 225 /012 410 344

©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ