ឧបត្ថម្ភ · Pregnacare
2017-10-28 · 7,864 ដងមើល
មូលហេតុបង្កឲ្យទារកមានជំងឺរាករូស
ព័ត៌មានទូទៅ មិនមែនជាការធ្វើរោគវិនិច្ឆ័យទេ។


លាមករបស់ទារកធម្មតា គឺទន់ ដោយសារតែហេតុផលទាំងនេះហើយ ធ្វើឲ្យមាតាបិតាច្រឡំថាទារករបស់អ្នកមានជំងឺរាករូស។ ការរាករូសសម្គាល់ដឹងតាមរយៈការបន្ទោបង់ដែលសភាពរបស់លាមកទន់ខ្លាំង សុទ្ធតែទឹក ឬមានបែកពពុះ ព្រមទាំងបន្ទោបង់ច្រើនដងអាចលើសពី៨ដងក្នុងមួយថ្ងៃខុសពីធម្មតា ។
មូលហេតុនៃជំងឺរាករូស ទារក មានជំងឺរាករូសត្រឹមតែរយៈខ្លីតែប៉ុណ្ណោះ ព្រោះវាបង្កដោយវីរុស។ ទារកអាចមានជំងឺរាករូសដោយសារ៖ -ការផ្លាស់ប្តូររបបអាហាររបស់ទារក ឬការផ្លាស់ប្តូររបបអាហាររបស់ម្តាយ (បំបៅដោះកូន) -ការប្រើប្រាស់ថ្នាំ antibiotics -ការឆ្លងមេរោគបាក់តេរី -ការឆ្លងមេរោគប៉ារ៉ាស៊ីត
រោគសញ្ញាមួយចំនួន ដែលទារកមុននឹងមានជំងឺរាករូស ៖ -គ្រុនក្តៅ និងជំងឺរាករូស ដែលមានរយៈពេលលើសពី 2 ទៅ 3 ថ្ងៃ -លាមកជាង ៨ដង ក្នុងរយៈពេល ៨ ម៉ោង -ក្អួតច្រើនជាង 24 ម៉ោង -ទារកមិនសូវលេងច្រើន -ជំងឺរាករូសបណ្តាលឲ្យខ្សោះជាតិទឹក ទារកនិងកុមារតូចអាយុក្រោម ៣ឆ្នាំ អាចខ្សោះជាតិទឹកយ៉ាងឆាប់រហ័ស នៅពេលមានជំងឺរាករូស។ ការខ្សោះជាតិទឹកមានន័យថាទារករបស់អ្នកមិនមានទឹក ឬវត្ថុរាវគ្រប់គ្រាន់នៅក្នុងខ្លួន។ សញ្ញានៃការខ្សោះជាតិទឹក រួមមាន ៖ -ភ្នែកស្ងួត និងចេញទឹកភ្នែកតិចពេលយំ -កន្ទបសើមជាងធម្មតា -ល្ហិតល្ហៃដៃជើង -ឆាប់ខឹង -មាត់ស្ងួត -ស្បែកស្ងួត -ក្រឡង់ភ្នែកជ្រៅ
ការថែរក្សាទារក -ការបំបៅដោះកូន អាចជួយការពារជំងឺរាករូស -សាកល្បងឲ្យទារក 2 ស្លាបព្រាបាយ នៃ Pedialyte ជារៀងរាល់ ៣០ ទៅ ៦0 នាទី -សាកល្បងឲ្យកូនរបស់អ្នក popsicle Pedialyte -អ្នកមិនត្រូវមិនផ្តល់ថ្នាំរាកដល់ទារកដោយមិនមានការអនុញ្ញាតពីគ្រូពេទ្យនោះទេ។
ការផ្តល់អាហារដល់ទារក
ប្រសិនបើទារកមានជំងឺរាករូស សូមផ្តល់អាហារមួយចំនួនដូចខាងក្រោម ៖ -ចេក -នំបុ័ងអាំង -Pasta -ធញ្ញជាតិ
អ្នកមិនត្រូវផ្តល់អាហារឲ្យកូនរបស់អ្នក ដែលអាចធ្វើឲ្យជំងឺរាកកាន់តែអាក្រក់ដូចជា៖
-ទឹកផ្លែប៉ោម -ទឹកដោះគោ -អាហារចៀន ឬបំពង -ទឹកផ្លែឈើ
អ្នកត្រូវប្រញាប់ទាក់ទងទៅគ្រូពេទ្យជាបន្ទាន់ ក្នុងករណីដែលទារកមានអាយុ ៣ខែ មានរោគសញ្ញាដូចខាងក្រោម ៖ -មាត់ស្ងួត និងស្អិត -គ្មានទឹកភ្នែកពេលយំ -គ្មានសើមកន្ទបរយៈពេល ៦ ម៉ោង
