ឧបត្ថម្ភ · Pregnacare
2017-10-31 · 12,411 ដងមើល
មាតាបិតាគួរធ្វើដូចម្តេច នៅពេលកូនអ្នកមានជំងឺគ្រុនក្តៅខ្លាំង?
ព័ត៌មានទូទៅ មិនមែនជាការធ្វើរោគវិនិច្ឆ័យទេ។


កុមារមានសីតុណ្ហភាពជាធម្មតា ប្រមាណជា ៣៦,៥° C ទៅ ៣៧° C អាស្រ័យទៅតាមអាយុ ទីកន្លែងរស់នៅ និងសកម្មភាពដែលគេធ្វើជារៀងរាល់ថ្ងៃ។ ដូចនេះនៅពេលកុមារមានសីតុណ្ហភាពជាង 38 ° C មានន័យថាគាត់កំពុងមានជំងឺគ្រុនក្តៅ ហេតុនេះហេីយអ្នកត្រូវនំាគាត់ជួបវេជ្ជបណ្ទិត ព្រោះនេះមិនមែនជារឿងធម្មតានោះទេ។ ការយកសីតុណ្ហាភាពរបស់កុមារអ្នកអាចដឹងតាមការប៉ះមុខកូនរបស់អ្នក ហើយមានអារម្មណ៍ថាក្តៅ ឬ អ្នកអាចពិនិត្យមើលសីតុណ្ហភាពកូនរបស់អ្នកជាមួយទែរម៉ូម៉ែត្រ(ចាប់ពី38 ° Cឡើងទៅ)។
តើមាតាបិតាគួរធ្វើដូចម្តេច ដើម្បីព្យាបាលកូនពេលមានជំងឺគ្រុនក្តៅខ្លាំង? ១.ការថែទាំដោយគាំទ្រ •ដោះសំលៀកបំពាក់កូនរបស់អ្នកអោយអស់ •ជូតខ្លួនរបស់គាត់ដោយទឹកក្តៅអ៊ុនៗ •ដាក់ក្រណាត់ត្រជាក់ ឬ Cold skin gel នៅលើថ្ងាសរបស់ទារក •រួចតាមដានកំដៅរបស់គាត់ជាមួយទែរម៉ូម៉ែត្រ។
២.ករណីប្រើថ្នាំ •ប៉ារ៉ាសេតាម៉ុល(Paracetamol) អាចផ្តល់ដល់កុមារជាងមួយខែបាន សម្រាប់ការឈឺចាប់ និងរោគសញ្ញានៃជំងឺគ្រុនក្តៅ តែសូមប្រាកដពី អាយុ និង ទម្ងន់របស់កូនអ្នក ព្រោះវាអាចនឹងមានគ្រោះថ្នាក់។ សូមអាននិងធ្វើតាមការណែនាំនៅលើស្លាកដោយប្រុងប្រយ័ត្ន។ •អ៊ីប៊ុយប្រូហ្វេន(Ibuprofen) អាច ផ្តល់ឱ្យសម្រាប់កុមារ បីខែ ហើយមានទម្ងន់ច្រើនជាង ៥ kg សម្រាប់បំបាត់ការឈឺចាប់និងរោគសញ្ញានៃជំងឺគ្រុនក្តៅ ។ សូមប្រាកដពី អាយុ និងទម្ងន់ របស់កូនអ្នក ព្រោះវាអាចនឹងមានគ្រោះថ្នាក់។ •អ្នកមិនត្រូវផ្តល់ថ្នាំអាស្ពីរីនដល់កុមារអាយុក្រោម 16 ឆ្នាំបានទេ លុះត្រាតែមានវេជ្ជបញ្ជាជាពីវេជ្ជបណ្ឌិត។
មាតាបិតាត្រូវតែប្រុងប្រយ័ត្ន ឬត្រូវបញ្ជូនកូនទៅមន្ទីពេទ្យជាបន្ទាន់ក្នុងករណីមានរោគសញ្ញាធ្ងន់ធ្ងរទាំងនេះរួមមាន ៖ •ល្ហិតល្ហៃដៃ ជើង ឬ មិនឆ្លើយតប និងមិននិយាយទាំងអស់ •បាត់បង់ស្មារតី •មានការលំបាកក្នុងការដកដង្ហើម •ក្អួតច្រេីនដង •មានការឈឺក្បាលខ្លាំងជាដើម។
រៀបចំអត្ថបទដោយ ៖ និស្សិតថ្នាក់វេជ្ជបណ្ឌិត សុផល ផលនីវិសិដ្ឋ
