2017-11-11 · 4,624 ដងមើល
មន្ទីរពេទ្យព្រះអង្គឌួង ផ្តល់ជូនសេវា៣ដោយឥតគិតថ្លៃ
ព័ត៌មានទូទៅ មិនមែនជាការធ្វើរោគវិនិច្ឆ័យទេ។
សេចក្ដីជូនដំណឹងរបស់ មន្ទីរពេទ្យព្រះអង្គឌួង មានកិត្តិយសសូមជម្រាបជូន ដល់ ឯកឧត្ដម លោកជំទាវ លោក លោកស្រី ព្រមទាំងប្រជាពលរដ្ឋទាំងអស់ឲ្យបានជ្រាបថា ចាប់ពីថ្ងៃទី១៣ រហូតដល់ថ្ងៃទី១៥ខែវិច្ឆិកា ឆ្នាំ២០១៧ នេះ មន្ទីរពេទ្យព្រះអង្គឌួង និងមានការចូលរួមសហការពីក្រុមគ្រូពេទ្យមកពីប្រទេសកូរ៉េដោយសហប្រតិបត្តិការជាមួយសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA ) និងសមាគមចក្ខុខ្មែរ(Khmer Sight Foundation) ក្រោមការជួយឧបត្ថម្ភទទួលបានពីធនាគារភ្នំពេញ ពាណិជ្ជ (PPC Bank )។ ចំពោះលោក លោកស្រីនិងប្រជាពលរដ្ឋទាំងអស់ដែលមានបញ្ហាដូចខាងក្រោមនេះសូមមកទទួលការព្យាបាលដោយឥតគិតថ្លៃ ៖ -ការព្យាបាល និងវះកាត់ចក្ខុរោគ -ការពិនិត្យពិគ្រោះជំងឺមាត់ធ្មេញ -ការពិនិត្យពិគ្រោះជំងឺសើស្បែក
អាស្រ័យហេតុដូចនេះ សូមជម្រាបជូន ដល់ ឯកឧត្ដម លោកជំទាវ លោក លោកស្រី ព្រមទាំងប្រជាពលរដ្ឋទាំងអស់ ជ្រាបជាពត៌មាន។