CARE. PERFORMANCE. EVERYDAY VITALITY.Talk to a pharmacist
GuidesHEALTH GUIDE

2017-11-20 · 22,133 views

ក្រសួងសុខាភិបាល ៖ ត្រូវបញ្ឈប់ការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលសុខាភិបាលលើអនឡាញដោយគ្មានច្បាប់អនុញ្ញាត

General information, not a diagnosis.

Full article available in Khmer; English translation has not been supplied.

1 / 2

នាថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧ កន្លងទៅថ្មីៗនេះ រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តម ម៉ម ប៊ុនហេង បានចេញសេចក្តីជូនដំណឹងលេខ ៩៦៧អបស/ឱអបស ជម្រាបជូនដល់ អគ្គនាយកគ្រឹះស្ថានផលិតឱសថ និងឧបករណ៍បរិក្ខារពេទ្យអគ្គនាយកគ្រឹះស្ថាន អាហរ័ណ នីហរ័ណឱសថ-គ្រឿងសម្អាង ម្ចាស់គ្រឹះស្ថានលក់ឱសថ (ឱសថស្ថាន-រង) និងម្ចាស់អគារលក់ឱសថបូរាណ តំណាងការិយាល័យរោងចក្រផលិតឱសថនៅក្រៅប្រទេស និងអាជីវករប្រកបវិជ្ជាជីវៈសុខាភិបាលទាំងអស់ ស្តីពី «ករណីផ្សព្វផ្សាយពាណិជ្ជកម្ម ឱសថសម័យ និងឱសថបំប៉នសុខភាព ផលិតផលបំប៉នសុខភាព  ឱសថបូរាណប្រតិករ ឧបករណ៍បរិក្ខាពេទ្យ គ្រឿងសម្អាង និងផលិតផលដែលមានគុណភាពក្នុងការបង្ការ ឬព្យាបាលជំងឺ ជាពិសេសផលិតផលបម្រើឲ្យផ្លូវភេទ ព្យាបាលជំងឺមហារីក ជំងឺលើសឈាម តាមរយៈគេហទំព័រ(Online) បណ្តាញសង្គម(Facebook) និងវេបសាយ(Website) យ៉ាងអនាធិបតេយ្យ គ្មានការត្រួតពិនិត្យ និងគ្មានការអនុញ្ញាតពីក្រសួងសុខាភិបាល»។

ក្នុងសេចក្តីជូនដំណឹងនេះ បានបង្ហាញថា «យោងតាមច្បាប់ស្តីពីការគ្រប់គ្រងឱសថ ការផ្សព្វផ្សាយឱសថ ឱសថបំប៉នសុខភាព ផលិតផលបំប៉នសុខភាព ប្រតិករឧបករណ៍បរិក្ខារពេទ្យ ឱសថបូរាណ គ្រឿងសម្អាង និងផលិតផលដែលមានគុណភាពក្នុងការបង្ការ ឬព្យាបាលជំងឺគ្រប់ប្រភេទអាចប្រព្រឹត្តទៅបានត្រូវមានច្បាប់អនុញ្ញាតពីក្រសួងសុខាភិបាល»។ ដូច្នេះហើយ ក្រសួងសុខាភិបាលបានណែនាំឲ្យធ្វើការបញ្ឈប់ជាបន្ទាន់នូវការផ្សព្វផ្សាយពាណិជ្ជកម្ម ផលិតផលដូចបានជម្រាបជូនខាងលើតាមរយៈប្រព័ន្ធបណ្តាញគេហទំព័រ(Online) បណ្តាញសង្គម(Facebook) និងវេបសាយ(Website) ឬប្រព័ន្ធផ្សេងៗទៀត។ ប៉ុន្តែករណីមានការរឹងរូសមិនធ្វើតាមការណែនាំនេះ ក្រសួងសុខាភិបាលនឹងចាត់វិធានការតាមផ្លូវច្បាប់។

©2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយHealthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ